កូរ៉េខាងជើង ប្រកាសសង្គ្រាមជាមួយកូរ៉េខាងត្បូង

ពី Khmer Note

កូរ៉េ(BBC) : កូរ៉េ​ខាងជើង​បាន​និយាយ​ថា ខ្លួន​នឹង​ប្រកាស​ដាក់​ប្រទេស​ជាតិ​ក្នុង​គ្រា​មាន​សង្គ្រាម ជាមួយ​កូរ៉េ​ខាង​ត្បូង ខណៈដែល​​មាន​​ស្ថានការណ៍​​តាន​តឹង​ថ្មី​មួយ ជាមួយ​កូរ៉េ​ខាង​ត្បូង និង​អាមេរិក។

បើតាមសេចក្តីថ្លែងការណ៍មួយ ដែលកូរ៉េខាងជើង ចេញផ្សាយកាល​ពីថ្ងៃសៅរ៍ បាននិយាយថា” ចាប់ពី​ពេលនេះតទៅ ទំនាកទំនង​រវាងកូរ៉េ​ខាងជើង និងខាងត្បូង នឹងឈាន​ចូល​ឋានៈសង្គ្រាមរវាងរដ្ឋ និងរដ្ឋ ហើយរាល់​បញ្ហារវាងកូរ៉េខាងជើង និងខាងត្បូង នឹងដោះស្រាយ រវាង​រដ្ឋទាំងពីរ។ ស្ថានការណ៍នៅឧបទ្វីបកូរ៉េ ទីបំផុត បានឈានដល់​ដំណាក់​កាលសង្គ្រាម”។ Continue reading

លោក សម រង្ស៊ី អះអាងមិនវិលចូលស្រុកវិញ

ពី Camnews.org

លោក សម រង្ស៊ី អះអាង​ថា យុទ្ធសាស្ត្រ​ឈ្នះ​ឈ្នះ​ចុង​ក្រោយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ជា​យុទ្ធសាស្ត្រ​ដែល​មិន​មាន​វត្តមាន​របស់​លោក​ក្នុង​ការ​បោះ​ឆ្នោត ​ដើម្បី​​កុំ​ឲ្យ​​សហគមន៍​អន្តរជាតិ​​ទទួល​ស្គាល់​ភាព​ស្រប​ច្បាប់​នៃ​រដ្ឋាភិបាល​ថ្មី​ដែល​កើត​ក្រោយ​ការ​បោះ​ឆ្នោត​ខាង​មុខ។

ពលរដ្ឋ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣ មិថុនា ឆ្នាំ​២០១២។ RFA/Sok Serey

មន្ត្រី​ជាន់​ខ្ពស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ចាត់​ទុក​ថា ការ​ប្រកាស​របស់​មេ​បក្ស​ប្រឆាំង​ដ៏​ល្បី គឺ​លោក សម រង្ស៉ី ដែល​សម្រេច​មិន​វិល​ចូល​ស្រុក​ដើម្បី​ចូល​រួម​បោះ​ឆ្នោត ជា​ទង្វើ​បុគ្គល ហើយ​ក៏​មិន​អាច​ប៉ះពាល់​ដល់​ដំណើរ​ការ​បោះ​ឆ្នោត​នោះ​ទេ។
មន្ត្រី​អ្នក​នាំ​ពាក្យ គ.ជ.ប លោក ទេព នីថា មាន​ប្រសាសន៍​ថា កម្ពុជា​មាន​ឯករាជ្យ​ភាព​ក្នុង​ការ​សម្រេច​ចិត្ត ដូច​នេះ​យោបល់​ផ្ទាល់​របស់​លោក សម រង្ស៉ី មិន​អាច​មាន​ទម្ងង់​លើ​ច្បាប់​បាន​ទេ។

Continue reading

អូស្ត្រាលី​ស៊ើប​អង្កេត​ករណី​ពុករលួយ​ពាក់ព័ន្ធ​លោក ហ៊ុន សែន

ដកពី Camnews.org

ក្រសួង​យុត្តិធម៌​អូស្ត្រាលី កំពុង​ស៊ើប​អង្កេត​ករណី​ពុករលួយ​របស់​ក្រុមហ៊ុន​រុក​រក​រ៉ែ ប៊ីអេច្ឆភី ប៊ីលីថន (BHP Billiton) ពាក់ព័ន្ធ​នឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បុរស​ខ្លាំង​នៅ​កម្ពុជា។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ឱកាស​សម្ពោធ​ផ្លូវ​ជាតិ​លេខ​៦ នា​ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១២។ 

កាសែត​អូស្ត្រាលី ឌឹ អេច (The Age) ផ្សាយ​អត្ថបទ​មួយ​នៅ​ថ្ងៃ​អង្គារ ទី​២៦ ខែ​មីនា ថា សហព័ន្ធ​ប៉ូលិស​អូស្ត្រាលី និង​ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក កំពុង​ស៊ើប​អង្កេត​ករណី​ពុករលួយ​នឹង​គម្រោង​ក្រុមហ៊ុន​រក​រ៉ែ​បុកស៊ីត (Bauxite) នៅ​ខេត្ត​មណ្ឌលគិរី របស់​ក្រុមហ៊ុន ប៊ីអេច្ឆភី ប៊ីលីថន។

Continue reading

កម្មវិធីកាត់តបទចម្រៀង

Sony Vegas

Sony Vegas

Sony Vegas គឺជាកម្មវិធី Multimedia របស់ក្រុមហ៊ុន Sony Media Software (Sony Creative Software) ដែលបង្កើតឡើង សម្រាប់ប្រើប្រាស់ក្នុង ការកាត់ត , រចនា ,និង បង្កើត វីដេអូ ឬ ឃ្លីបផ្សេងៗ ។ ការវិវត្តន៍ នៃកម្មវិធី Sony Vegas ៖ Sony Vegas Pro 8.0 Sony Vegas Pro 9.0 Sony Vegas Pro 10.0 Sony Vegas Pro 11.0 ។ កម្មវិធី​ Sony Vegas ទាំងនេះ វិវត្តន៍ ទៅតាមការត្រូវការរបស់អ្នកប្រើប្រាស់​ ដោយកម្មវិធីនីមួយៗ Continue reading

ព្យុះព្រិលនៅ សហរដ្ឋអារមេរិក​ និង ចក្រភពអង់គ្លេស

កាលពីពេលថ្មីៗកន្លងទៅនេះ មានព្យុះត្រូពិចមួយ​ បានកើតឡើង​នៅ ភាគខាងជើងនៃ សហរដ្ឋអាមេរិក ដោយមានការទស្សន៍ទាយដឹងជាមុន​ កាលពីខែតុលា រួមមកហើយ។

ទីក្រុងញូវយ៉ក ពីវីគីភីឌាភាសាអង់គ្លេស

ទីក្រុងញូវយ៉ក ពីវីគីភីឌាភាសាអង់គ្លេស

ហេតុការណ៍នេះបានបញ្ចប់ នៅក្រោយពេលមានខ្យល់ខ្លាំង ដែល ធ្វើឲ្យមានការភ័យតក់ស្លុតយ៉ាង ខ្លាំងនៅតាមបណ្តោយ ឆ្នេរសមុទ្រ ពីទីក្រុង ញូវយក~New York~  ទៅ ឆ្នេរសមុទ្រ ទីក្រុង បូស្តុន~Boston~(សហរដ្ឋអាមេរិក)។

ដោយសារ អាកាសធាតុ ដែលមានខ្យល់ឡើងសន្ទុះលឿនខ្លាំង ដែលមានល្បឿនឆ្លងកាត់ ១០០ គីឡូម៉ែត ក្នុងមួយម៉ោង ដែលបានកើតឡើងនៅក្នុងតបន់ខាងលើនោះ។ Continue reading

អ្នកកាសែតនៅកម្ពុជា មានគ្រោះថ្នាក់ទាក់ទងទៅនឹង ការរាយការណ៍ពីបរិស្ថាន

 

អ្នកកាសែតនៅក្នុងប្រទេសកម្ពុជា កំពុងជួបប្រទះនឹង កំណើនគ្រោះថ្នាក់ ជាច្រើនដែលទាក់ទងទៅនឹង ការគោរពសិទ្ទមនុស្ស និង បញ្ហាបរិស្ថាន។ អ្នកកាសែតម្នាក់ ដែលធ្វើការជាអ្នកកាសែត អស់រយៈពេលជាង ២០ ឆ្នាំ ត្រូវបានសម្លាប់ នៅក្នុងអំឡុងពេល ធ្វើសេចក្តីរាយការណ៍ មួយ ។ រឿងទាំងអស់នេះត្រូវបានកត់ត្រាយ៉ាងច្បាស់ នោក្នុងគេហទំព័រ ក្លឹបអ្នកកាសែតពិភពលោក  (CJP) ។

នៅឆ្នាំ ១៩៩២ អ្នកកាសែតចំនួន ៩នាក់បានសម្លាប់នៅក្នុងប្រទេសកម្ពុជា នៅឃុំពោធិអង្រ្កង ស្រុកបរសេដ្ឋ ខេត្កកំពង់ស្ពី ។ ហើយទើបតែបាន ធ្វើពិធិរំលឹកខួប ពេលថ្មីនេះ។

អាននៅទំព័រដើម

ឧទ្យានជាតិ បុផ្ផាប្រសិទ្ធ

ឬ ឧទ្យានជាតិកែប

ឧទ្យានជាតិបុផ្ផាប្រសិទ្ធ ឬ ឧទ្យានជាតិកែប

ឧទ្យានជាតិបុផ្ផាប្រសិទ្ធ ជាឧទ្យានជាតិមួយដែលស្ថិតនៅ ក្រុងកែប ព្រះរាជាណាចក្រកម្ពុជា ដែលគេនិយមហៅថា ឧទ្យានជាតិកែប ។ នៅពេលដែល ភ្ញៀវទេសចរណ៍ ទាំងឡាយជាពិសេសអន្តរជាតិ ដែលមកទស្សនា ក្រុងកែប គឺតែងតែ   ទៅទស្សនាឧទ្យានជាតិ កែបដែលស្ថិតនៅមិនឆ្ងាយពីឆ្នេរសមុទ្រ កែបប៉ុន្មាន ។

ដើម្បីធ្វើដំណើរឡើងទៅដល់ ឧទ្យានជាតិកែប

នៅឧទ្យានជាតិកែប

ទេសភាពសមុទ្រ និង កោះ នៅឧទ្យានជាតិកែប

Continue reading