របៀប Turn off chat

ដោយសារតែប្រព័ន្ឋបច្ចេកវិទ្យាមានភាពជឿនលឿនបានបង្កើតអោយមានការទំនាក់ទំនងយ៉ាង

ងាយស្រួលនៅលើពិភពលោកយើងនេះ។ថ្ងៃនេះខ្ញុំនឹងធ្វើការបង្ហាញ Turn off chatនៅ

លើFacebook ។យើងអនុវត្តដូចខាងក្រោម

បន្ត​ការ​អាន

របៀបផ្ញើរសារជាក្រុមនៅលើFacebook

ដោយសារតែប្រព័ន្ឋបច្ចេកវិទ្យាមានភាពជឿនលឿនបានបង្កើតអោយមានការទំនាក់ទំនងយ៉ាង

ងាយស្រួលនៅលើពិភពលោកយើងនេះ។ថ្ងៃនេះខ្ញុំនឹងធ្វើការបង្ហាញពីរបៀបផ្ញើរសារជាក្រុម

នៅលើFacebook ​ដោយយើងអនុវត្តតាមជំហានដូចខាងក្រោម

  បន្ត​ការ​អាន

របៀបsave RUL websiteនៅក្នុងbookmark(chrome)

ដោយសារតែប្រព័ន្ឋបច្ចេកវិទ្យាមានភាពជឿនលឿនបានបង្កើតអោយមានការទំនាក់ទំនងយ៉ាង
ងាយស្រួលនៅលើពិភពលោកយើងនេះរួមនិងកម្មវិធីសម្រាប់ប្រើប្រាស់ជាច្រើន(browsers)។

ថ្ងៃនេះខ្ញុំនឹងធ្វើការបង្ហាញពីរបៀបនៃការsave នៅក្នងbrowser Chrome ​ដោយយើង
អនុវត្តតាមជំហានដូចខាងក្រោម

បន្ត​ការ​អាន

របៀបតំឡើងANTDictionary2010

តើវចនានុក្រម មានភាពសំខាន់ និង ផ្តល់ភាពងាយដែរឬទេ, តើយើង
អាចធ្វើការប្រើប្រាស់ និងតំឡើង វាយ៉ាងដូចម្តេច? ថ្ងៃនេះខ្ញុំនឹងធ្វើការ
បង្ហាញ អំពីរបៀបក្នុងតំឡើងវចនានុក្រម ANT Dictionary 2010។
ដើម្បីធ្វើការតំឡើងវចនានុក្រមនេះ យើងត្រូវអនុវត្តនិ៏ តាមដំណាក់កាលដូចខាងក្រោម៖

ជីវិត និង ការតស៊ូ

មនុស្សម្នាក់ៗកើតមក ហើយ​តែងតែមាន គោលបំណងរៀងៗខ្លួន ទោះបីជា​ស្ថិតនៅក្នុង​កាលៈទេសៈ

បែបណាក៏ដោយ។

ខាងក្រោម​នេះ​ជា​ជីវិត ពិត​របស់​ក្មេងប្រុស​ម្នាក់ ដែលមាន​ការតស៊ូ​ក្នុង​ជីវិត​របស់

គាត់។ តើ​កុមារ​រូបនេះ​ការតស៊ូ​យ៉ាងណាខ្លះ សូម​ធ្វើការ​ទស្សនា​វី​ឌី​អូ មួយ​នេះ!!

Urban Voice Cambodia’s workshop

Urban Voice Cambodia’s workshop.

via Urban Voice Cambodia’s workshop.

របៀប​ Enable Task Manager ពេលមេរោគបិទ

តើ Task Manager សំខាន់ណាស់​មែនទេ​? ហើយ​ Task Manager អាចធ្វើ​អ្វី​បាន​​ខ្លះ​​ទៅ? ​ស្ទើតែ​គ្រប់​មេរោគ​ទៅហើយ​ នៅ​ពេល​វា​​ជ្រាត​ចូល​​ក្នុង​​កុំព្យូទ័រ ​វាតែង​តែ​បិទ​ Task Manager មិនអោយ​បើកបាន​។ ប៉ុន្តែយើង​ត្រូវ​តែ​រក​វិញ​ដោះ​ស្រាយ​ ព្រោះ​ Task Manager នេះ​​អាច​បិទ​នៅកម្មវិធី​​ណា​ដែល​គាំ​បានយ៉ាងលឿន ហើយ​​អ្វី​​ដែល​សំខាន់​នោះ គឺ​យើង​អាច​បិទ​ Processes ឬក៏ Service​មិនអោយ​ដំណើរ​ការ​ ជាពិសេស​ Processes មេរោគ។​
ប៉ុន្តែអត្ថបទ​នេះ​​ ​អាច​ជួយ​លោកអ្នក​ក្នុងការដោះស្រាយ​បញ្ហា​ខាងលើបាន​ សូម​អនុវត្ត​តាម​វិធី​ខាងក្រោម​​ដើម្បី ​អាច​បើក Task Manager បាន (គ្រប់ Window: Window xp/7/8)៖
១. ចូលទៅកាន់Run ដោយចុច​ Start => Run ឬក៏ Window key+R key វាយ​ពាក្យ gpedit.msc រួចហើយចុច OK
២. ចូល​ទៅ​កាន់​ទីតាំ Folder: User Configuration/​Administrative Templates/​System/​Ctrl+Alt+Delete Option
៣. ចុច​ពីរដងលើ Remove Task Manager នៅផ្នែកខាងស្តាំ
15-Dec-2013 19-16-08
៤. ចុចលើបូតុង Disabled រួច ចុច Ok
សូមសាកល្បង Task Manager ប្រសិនបើ​មិន​អាច​បើបាន​ សូមធ្វើការ​ Restart ម៉ាស៊ីន​​កុំព្យូទ័រ​​សិន ។
ប្រភព http://dbkit.blogspot.com/

សិក្ខាសិលា អំពីច្បាប់ និង អំពើហិង្សា ក្នុង​គ្រួសារ

IMG_1555

ដោយ​មើលឃើញ​ការ កើតមានឡើង នៃ​អំពើហិង្សា ជា​ញឹកញាប់​នៅក្នុង​គ្រួសារ ក្នុងប្រទេស​កម្ពុជា។ វិទ្យុជាតិ​ខេត្តកំពត​ប្រាំបួន​មករា បាន​ផលិត​កម្មវិធី​មួយ​ដែលមាន​ឈ្មោះថា សន្ទនា​មតិ​អភិវឌ្ឍ​ន៏​ជនបទ ក្នុង​គោលបំណង​ជួយ​ដោះស្រាយ​បញ្ហា និង ផ្តល់​ឪ​កាស​អោយ​ប្រជាពលរដ្ឋ​ហ៊ាន​បញ្ចេញមតិ។ កាលពី​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្ប​ត៏ ទី១៣ ខែ​មិនា ឆ្នាំ២០១ថ្មីៗនេះ​ស្ថានីយ៍ ប៉ុ​ស្ត៏​កំពត​ប្រាំ​បូ​ន​មករា​ជាតិ បានធ្វើ​ការផ្សាយ​ផ្ទាល់​ចេញពី ឃុំ​ស​ណ្តោ​ល ស្រុក​ទឹកឈូ ខេត្តកំពត ក្រោម​ប្រធានបទ ការអនុវត្ត​ន៏​ច្បាប់​របស់​អា​ជ្ញ​ធរ បង្ការ តទល់​នឹង អំពើ​ហឹ​ង្សា ក្នុង​គ្រួសារ។ ពិធី​នេះ​បាន​ប្រារព្វ​ធ្វើឡើង​ក្រោម​អធិប​ត​Iភាព​របស់​វាគ្មិន បួនរូប​គឺ លោក សេត វ​ណ្ណះ (ប្រធាន​អង្គកា​លីកាដូ) លោក ជា ភា​រ៉ា (អធិការរង​ស្រុក​ទឹកឈូ) លោក ជ័យ ផានិត (មេឃុំ​កណ្តោល) និង អ្នកស្រី សន សុភាព ព្រមទាំង​មានការ​ចូលរួម​ពី​សំណាក់ ប្រជាជន​ជាង១០០នាក់ សិស្សានុសិស្ស នៃ​អនុវិទ្យាល័យ​មាន​រឹ​ទ្ឋ ចំនួន៣០នាក់ សិស្ស​និស្សិត នៃ​សាលា​បច្ចេក​ទេ​ដុន បូ​ស្កូ​កែប ១៨នាក់។

បន្ត​ការ​អាន

វីដេអូ៖ ការអប់រំនៃ សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប

វីដេអូ៖ ទស្សនៈរបស់ អារីស្តូត

ការអប់រំ គឺមាន​សារៈសំខាន់​ណាស់់ សំរាប់​មនុស្ស​នៅ​ទូទាំង ពិភពលោក​យើង​នេះ។ ការអប់រំ​តែងតែ​ដឹកនាំ​មនុស្ស​ទៅកាន់​ភាព ភ្លឺស្វាង ការ​អភិ​វ​ឌ្ឃ​ន៏​រួម និង ភាពសុខសាន្ត ដូច្នេះហើយ
បានជា​មានការ​ចងក្រង​ជា​ទ្រី្ត​ស្តី របស់​ទស្ស​វិទូ​ដើម្បី​ធ្វើការ​អប់រំ​មនុស្ស ជំនាន់​ក្រោយ។

ខាងក្រោម​នេះ​ជា​ទ្រី្ត​ស្តី​របស់​ទស្សនៈ វិ​ទួ​ដ៏​ល្បី​មួយរូប​របស់​ជនជាតិ​ក្រិច៖

បទវិភាគ៖ ប្រសិទ្ធភាព នៃការតវ៉ា នៅប្រទេសកម្ពុជា

គម្រោងសាងសង់អាគារខ្ពស់ៗ

ភាពជាក់ស្តែង​បាន​ឆ្លុះបញ្ចាំង ពី​សង្គម​កម្ពុជា ចាប់តាំងពី​មានការ​តវ៉ា ជាច្រើន​កន្លែង​នៅក្នុង​ប្រទេស​ដ៏​តូច​មួយ​នេះ។ ពេលខ្លះ​វា​បង្ហាញថា​កម្ពុជា ពិតជា​ប្រទេសមួយ​ដែល​មិនបាន គោរព​សិទ្ធមនុស្ស​នោះទេ ហើយ​ថែមទាំង​រំលោភបំពាន​ថែមទៀត។ ភាពជាក់ស្តែង​ដែលមាន នៅ​គ្រប់​ទីកន្លែង​និង​បានបង្ហាញ​តាម ព័ត៌មាន សង្គម​មួយចំនួន ធ្វើអោយ​ខ្ញុំ​ហ៊ាន សន្និដ្ឋានបានថា មួយ​រយះពេល​ដ៏​ខ្លី​ខាងមុខ​បន្តិចទៀតនេះ កម្ពុជា​នឹង​វិ​វត្ត​ន៏​យ៉ាង​លឿន នៅក្នុង​វិស័យសេដ្ឋកិច្ច ហើយ​កម្ពុជា​នឹង​ក្លាយជា​កូន​នាគ​នៅ អាស៊ី​ទៀតផង។ បន្ត​ការ​អាន

Apple បង្ហាញពីបច្ចេកវិទ្យា CarPlay លើរថយន្ត Ferrari(វីដេអូ)

នៅក្នុង​ឱកាស​តាំងពិព័រណ៍​រថយន្ត Geneva Motor Show  នា​សប្តាហ៍​នេះ ក្រុមហ៊ុន Apple បានប្រកាស​បង្ហាញ​ពី​បច្ចេកវិទ្យា​ថ្មី​បំពាក់​នៅលើ​រថយន្ត​ស៊េ រី​ទំនើប​គឺ CarPlay ជា បច្ចេកវិទ្យា​តម្លើង​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ iOS នៅលើ​តា​ប្លូ​រថយន្តទំនើបៗ ដូចជា Ferrari, Volvo និង Mercedes ជាដើម។

សម្រាប់ បច្ចេកវិទ្យា CarPlay របស់ Apple ត្រូវបាន​បង្ហាញ​នៅ ក្នុង​ព្រិ​ត្តិ​ការណ៍​តាំងពិព័រណ៍​ស្នាដៃ​រថយន្ត​នៅ Geneva Motor Show នៅលើ​រថយន្ត Ferrari ,  Volvo និង Mercedes ហើយ​គេ​សង្ឃឹមថា បច្ចេកវិទ្យា​នេះ នឹង​អាច​ទាញអារម្មណ៍​ក្រុម ហ៊ុន​ផលិត​រថយន្ត​មួយចំនួនទៀត ងាក​មករក​បច្ចេកវិទ្យា CarPlay របស់ Apple  ដូចជា ក្រុមហ៊ុន Land Rover, BMW, Jaguar, Hyundai, Ford, GM, Peugeot Citroen,  Honda  និង​ជាច្រើន​ទៀត។

គួរ​បញ្ជាក់ថា CarPlay មាន​លក្ខណៈ​អស្ចារ្យ​ខ្លាំងណាស់ បើ​ធៀប ​ទៅនឹង​ការបញ្ជាផ្សេងៗនៅលើ​តា​ប្លូ​រថយន្ត​របស់​អ្នក

ប្រភពៈ​Engadgets និង khmeronlinenew​s

 

វីដេអូ៖ បរិស្ថាន និង អនាម័យ

វិធីធ្វើម្ហូប

គុណប្រយោជន៏ទាំង៨យ៉ាង របស់ទឹកក្រូចឆ្មារ ដែលអ្នកអាចនឹង មិនធ្លាប់បានដឹង

តើអ្នកដឹងទេថាទឹកក្រូចឆ្មារ មានអត្ថប្រយោជន៏អ្វីខ្លះ ដល់សុខភាពរបស់អ្នក? ជាការពិត ប្រហែលអ្នកមិនបាន ចាប់អារម្មណ៍ ចំពោះការ ពិសារទឹកក្រូចឆ្មារនោះទេ។ ដូច្នេះថ្ងៃនេះ អ្នកនឹងជ្រាបថា ទឹកក្រូចឆ្មារ មានសារសំខាន់ខ្លាំងណាស់ ដល់សុខភាព៖

១) សម្បួរជាតិប៉ូតាស៉្យូម៖ ក្រូចឆ្មារគឺសម្បូរជាតិ ប៉ូតាស៉្យូមណាស់ ដែលអាចជួយដល់បេះដូង និងខួរក្បាល មានសុខភាពល្អបាន។ ដូច្នេះអ្នក អាចពិសារទឹកក្រូចឆ្មារ មួយកែវជារៀងរាល់ថ្ងៃបាន។

២) រំលាយជាតិអាស៊ីតបានល្អ៖ ដូចអ្នកបានដឹងហើយ ថាទឹកក្រូចឆ្មារ អាចរំលាយជាតិពុល និងជាតិអាស៊ីតក្នុងសរីរាង្គខាងក្នុងបាន។ ជាពិសេស វាជួយព្យាបាល បញ្ហាឆ្អល់ចុងដង្ហើម និង ភើបាន។

៣) កាត់បន្ថយក្លិនមាត់៖ ក្រូចឆ្មារ អាចកាត់ជាតិអាស៊ីតពីក្នុងមាត់បាន ដូច្នេះអ្នកគួរតែពិសារទឹកក្រូចឆ្មារ បន្ទាប់ពីដុះធ្មេញរួច ពីព្រោះអាច កាត់ក្លិនមាត់ បានយ៉ាងល្អ។

៤) ស្បែក៖ ទឹកក្រូចឆ្មារមិនត្រឹម តែជួយលើសុខភាពមួយមុខទេ គឺអាចជួយដល់ស្បែក ដែលមានសភាពជាំ ពីការប៉ះទង្គិចអ្វីមួយ រឺក៏មាន ស្នាមជ្រួញ ទឹកក្រូចឆ្មារអាច កាត់បន្ថយបញ្ហានេះ បានដែរ។

៥) ជួយសម្រកទម្ងន់៖ ក្រូចឆ្មារមានផ្ទុក ជាតិសរសៃច្រើន ដែលជួយអោយអ្នក អាចសម្រកទម្ងន់បានយ៉ាង ឆាប់រហ័ស។

៦) ផ្តល់ថាមពល៖ នៅពេលអ្នក អស់កម្លាំងរឺហត់នឿយ អ្នកអាចពិសារទឹកក្រូចឆ្មារមួយកែវ ដើម្បីបង្កើនថាមពល ដល់អ្នកបានវិញ។ ជាការពិត ទឹកក្រូចឆ្មារ ជាសារធាតុធម្មជាតិមួយ ដ៏ល្អបំផុត សម្រាប់ប៉ូវកម្លាំងអ្នក ពីការនឿយហត់។

៧) បំបាត់អាការៈឈឺក៖ មនុស្សភាគច្រើន នៅពេលឈឺក រឺក៏ស្អកក ពួកគេតែងតែ រកតែថ្នាំព្យាបាល ចុះហេតុអ្វីមិន នាំគ្នារកសារធាតុធម្មជាតិ ដូចជាទឹកក្រូចឆ្មារ មកធ្វើជាថ្នាំព្យាបាល វិញទៅ។ ជាក់ស្តែង ទឹកក្រូចឆ្មារ អាចជួយអោយអ្នក បំបាត់អាការៈឈឺក. និងស្អក ក. បាន។

 ទាំងនេះជា អត្ថប្រយោជន៏ចំពោះទឹកក្រូចឆ្មារ ដល់សុខភាពអ្នក ។ ដូច្នេះអ្នកគួរតែ ពិសារវាដើម្បីជំនួយដល់ស្បែក និងសរីរាង្គខាងក្នុងបានទៀត។


ប្រភពខ្មែរឡូត