ការសួរចម្លើយផ្សេងទៀត របស់ទីប្រឹក្សាផ្ទាល់ និង​ កងអង្គរក្ស របស់សម្តេច ហ៊ុន សែន

ការសួរចម្លើយផ្សេងទៀត របស់ទីប្រឹក្សាផ្ទាល់ និង កងអង្គរក្ស របស់សម្តេច ហ៊ុន សែន បានកើតឡើង ជាថ្មី ។

ទីប្រឹក្សាផ្ទាល់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និង ចុងចោទ ៤ នាក់ នៅខេត្តកោះកុង នៅអាទិត្យនេះ ត្រូវបានបញ្ជូន ទៅ តុលាការដំបូងខេត្តកោះកុង ដើម្បីសួរចម្លើយ កាលពីម្សិលមិញ ។

លោក ឡេ ម៉េងលាង , ប្រធានការិយាល័យ  ប៉ូលីសព្រហ្មទ័ណ្ឌ ខេត្តកោះកុង , បាននិយាយកាលពីថ្ងៃអង្គារ៌ិ ថា លោក ប៊ុន សុខា , ទីប្រឹក្សា សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន និងជា ប្រធានតំណាងកងអង្គរក្ស សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន , រួមជាមួយអង្គរក្ស ២ នាក់ និង អ្នកបើកបរ  ត្រូវបានចោទប្រកាន់ ពីប៉ូលីស នៅមាត្រាទី ២១៨ នៃច្បាប់ព្រហ្មទ័ណ្ឌ ដោយ”ការប្រើប្រាស់អំពើហិង្សា ដោយចេតនា នៃករណីវាយដំ យ៉ាងធ្ងន់ធ្ងរ”។

“ពួកយើងបានបញ្ជូនពួកគេទៅតុលាការ នៅវេលាម៉ោង ១០:១៥ នាទីព្រឹក” លោកបាននិយាយ “ពួកគេបានប្រាប់ ពួកយើងថា ពួកគេបានប្រើ ដៃ និង ជើង វាយទៅលើ ជនរងគ្រោះ , មិនមែនដំបងឆក់ទេ , ប៉ុន្តែ កាម៉េរានៅសណ្ឋាគារ  បានបង្ហាញថាពួកគេបានប្រើប្រាស់ដំបងឆក់និងបង្ហាញកាំភ្លើងរបស់ពួកគេផងដែរ”។

ប៊ុន សុខា , អាយុ ៣៨ ឆ្នាំ ,  កងអង្គរក្ស ស៊ុំ វាសនា , អាយុ ៣៧ ឆ្នាំ ,  ម៉េង ជាងលី , អាយុ ២១ ឆ្នាំ និង អ្នកបើកបរ ស៊ុំ ឆៃយ៉ា , អាយុ ២៥ ឆ្នាំ ត្រូវបានឃុំឃាំងខ្លួនទុក នៅថ្ងៃ ច័ន្ទ ដោយ មន្ត្រីប៉ូលីសខេត្តកោះកុង បន្ទាប់ពីពួកគេ វាយដំ បុរស៤នាក់ នៅសណ្ឋគារមួយនៅខេត្តកោះកុង ក្នុង ក្រុង ខេមរៈភូមិន្ទកាលពីយប់ថ្ងៃអាទិត្យ។

ចៅក្រមកំពូល លោក ឈុន ហេង មិនទទួលស្គាល់ ការអធិប្បាយកាលពីមិ្សលមិញ , សំដី របស់គាត់ នៅមានមន្ទិលសង្ស័យនៅឡើយ ។

អ្នកសម្របសម្រួលប្រចាំខេត្ត នៃ អង្គការលីកាដូ , លោក អ៊ីន គង់ចិត្ត , ជាអ្នកត្រួតពិនិត្យរឿងក្តី នៅតុលាការខេត្ត នៅ ថ្ងៃអង្គារី វេលាម៉ោង ៥:៤០ នាទី ល្ងាច ថា លោកចៅក្រមបានបញ្ចប់ការសួរចម្លើយទៅកាន់ជនជាប់ចោទ និង ត្រូវបានបញ្ជូនពួកគេត្រលប់ ទៅកាន់ទីបញ្ជាការខេត្ត ។

“លោកចៅក្រម នឹងនាំពួកគេមកសួរចម្លើយម្តងទៀតនៅថ្ងៃស្អែក” គាត់បាននិយាយ , គាត់បានបន្ថែមទៀតថា គាត់បានស៊ើបអង្កេត ទៅលើជនសង្ស័យ បានដោយ “សេរី”។

ជនជាប់ចោទទាំង ៤ នាក់ នៅអាចប្រើប្រាស់ទូរស័ព្ទ ហៅចេញទៅខាងក្រៅ និង អាចដើរហើរបានដោយសេរី នៅក្នុងបន្ទប់ឃុំឃាំង បានដោយសេរីនៅឡើយ ។            ”ខ្ញុំឃើញមានមន្ត្រីប៉ូលីស នៅកំពុងដើរល្បាតនៅខាងក្រៅតុលាការផងដែរ “។

“ថ្ងៃនេះបន្ទប់ឃុំឃាំងមានអ្វីខ្លះប្រែប្រួល “គាត់បាននិយាយ ។

ពួកគេនៅមានសិទ្ធនៅឡើយ , ប៉ុន្តែពួកគេ គួរតែប្រព្រឹត្តិខ្លួនដូច ជនជាប់ចោទសាមញ្ញដទៃទៀត ។

ដកស្រង់ពី ភ្នំពេញប៉ុស្តិ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s