វីគីភីឌាភាសាខ្មែរ

វីគីភីឌាភាសាខ្មែរ គឺជាគេហទំព័រមួយក្នុងចំនោម គេហទំព័រទាំងអស់ដែលមានប្រយោជន៍ និង មានសារៈសំខាន់

វីគីភីឌាភាសាខ្មែរ

វីគីភីឌាភាសាខ្មែរ

សម្រាប់ជនជាតិខ្មែរទាំងអស់ ។  គេហទំព័រវីគីភីឌា គឹជាគេហទំព័រដែលមានលក្ខណៈ  ជាអង្កការពិភពលោកមួយដែល មានគោលដៅសរសេរអត្ថបទនានាដែលមានប្រយោជន៍ នៅលើប្រព័ន្ធ អ៊ីនធើណែត ។  គេហទំព័រវីគីភីឌា បានដើរតួយ៉ាងសំខាន់ក្នុងវិស័យអប់រំលើប្រព័ន្ធ អ៊ីនធើណែតនៅលើពិភពលោក ។ គេហទំព័រវីគីភីឌាមិនមែនមានតែ ភាសាខ្មែរប៉ុណ្ណោះទេ តែមានច្រើនភាសា សឹងតែគ្រប់ភាសាទាំងអស់ នៅលើពិភពលោក ។ នៅក្នុងគេហទំព័រវីគីភីឌាខ្មែរនេះ លោកអ្នកអាចសរសេរ និង បង្កើតអត្ថបទជាភាសាខ្មែរ ដែលមានប្រយោជន៍ ដោយសេរី និង មិនគិតថ្ងៃ ។ របៀបនៃការចូលជាសមាជិក របស់វីគីភីឌាជាភាសាខ្មែរ លោកអ្នកគ្រាន់តែ បង្កើតគណនី (Acount) ១ និង ធ្វើតាមអ្វីដែល វីគីភីឌាខ្មែរតម្រូវអោយធ្វើ ជាការស្រេច ។ផលប្រយោជន៍ ដែលអ្នកបង្កើតនិងចូលជាសមាជិក នៅក្នុងវីគីភីឌាភាសាខ្មែរ មានដូចជា ៖

  1. ចូលរួមចំណែកលើកស្ទួយ ភាសាខ្មែរលើប្រព័ន្ធអ៊ីនធើណែត 
  2. ចែករំលែក អ្វីៗដែលអ្នកមានដល់ ជនជាតិខ្មែរដទៃទៀត
  3. ថែរក្សា គំនិត ឬ អត្ថបទដែលអ្នកមាននៅក្នុងប្រព័ន្ធ អ៊ីនធើណែត
  4. អាចទទួលបាននូវចំនេះដឹងផ្សេងៗ តាមរយៈគេហទំព័រវីគីភីឌាភាសាខ្មែរ
  5. ក្លាយជាសមាជិកនៃ អ្នកដែលមានការរួមចំណែកជួយដល់វីគីភីឌាភាសាខ្មែរនៅក្នុងប្រព័ន្ធអ៊ីនធើណែត
  6. អាចធ្វើអោយសមាជិកដទៃទៀតនៅក្នុង វីគីភីឌាភាសាខ្មែរ ស្គាល់អ្នកកាន់តែច្រើ់នឡើងៗ
  7. ជាអំពើដ៏សែនល្អបំផុតនៅក្នុងការចូលរួមចំណែក បង្កើនការអប់រំ ។

បើសិនបើអ្នកចំនាយពេលវេលា បន្តិចបន្តួចដើម្បីចូលរួមក្នុងវីគីភីឌា ទាំងអស់ លោកអ្នកបានចំនាយពេលវេលាដ៏មានតំលៃ របស់លោកអ្នកយ៉ាងមានប្រយោជន៍ ។ លើសពីនេះទៅទៀត លោកអ្នកនឹង បានជាប់ឈ្មោះនៅក្នុងអង្គការវីគីភីឌា ពិភពលោកដ៏ធំទួលាយនេះ ។

វីគីភីឌាភាសាខ្មែររបស់ខ្ញុំ លឹមសុជាតិ 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s