ការងារនេសាទតាម មាត់សមុទ្ររបស់ស្ត្រី និង កុមារ

នៅប្រទេសកម្ពូជាមានការងារជាច្រើន ខុសៗគ្នាទៅតាមស្រទាប់វណ្ណៈ នៃប្រជាពលរដ្ឋ ។

ផ្ទៃសមុទ្រ

ផ្ទៃសមុទ្រ

ពេលនេះយើងសូមលើកយក ការងារមួយមកពិពណ៌នា គឺការងារជាអ្នកនេសាទសមុទ្រ ។ តើការងារជាអ្នកនេសាទ តាមសមុទ្រនេះ មានលក្ខណៈខុសពីការងារផ្សេងៗដែរ ឬទេ ? តាមពិតទៅការងារណា ក៏ដូចជាការងារណាដែរគឺ ស្រេចតែមនុស្សជាអ្នកអោយ តម្លៃតែប៉ុណ្ណោះ ។តួយ៉ាងការងារជា អ្នកនេសាទនៅតាមដងសមុទ្រក៏មិនខុសអី ពីការងារដទៃទៀត ដែរ គឺគ្រាន់តែការងារនេះ ត្រូវប្រកបរបរនៅលើ សមុទ្រតែប៉ុន្នោះ ។ ថ្វីបើដូចនេះមែន ការងារនេះក៏មិនមានភាពងាយស្រួល ប៉ុន្មានដែរ,  ក្រុមអ្នកនេសាទតាមសមុទ្រ បណ្តែតខ្លូនលើទូក រសាត់តាមជលសារ សមុទ្រដ៏ធំទូលំទូលាយ គ្មានកោះត្រើយ , ជួបប្រទះជាមួយបញ្ហាផ្សេងៗ ដួចជា ខ្យល់ព្យុះ , ទឹករលក , ព្យុះភ្លៀង , រន្ទះ , និង គ្រោះធម្មជាតិផ្សេងៗ ដើម្បីនេសាទ ចិញ្ខឹមជីវិត ខ្លូនឯងនឹងក្រុមគ្រួសារ មិន ដឹងថាត្រូវជួបប្រទះនឹង បញ្ហាអ្វីខ្លះនោះទេ ។

អ្នកនេសាទស្រី

អ្នកនេសាទស្រី

តាមការសង្កេតមើល អ្នកនេសាទតាមសមុទ្រភាគច្រើន ជាបុរសភេទ និង មនុស្សពេញវ័យ ដែលមានកម្លាំង គ្រប់គ្រាន់ដើម្បីជំនះរាល់ឧបសគ្គផ្សេងៗដែលជួប្រទះ នឹង ការនេសាទរបស់ពួកគេ ហើយធ្វើការនៅលើទូក និង ទៅនេសាទនៅទឹកជ្រៅ ៗ។  ប៉ុន្តែអ្នកនេសាទក៏មានជា ស្រ្តី និង កុមារផងដែរ  , ពួកគេ ធ្វើការនេសាទនៅតាមមាត់សមុទ្រ នៅពេលមានទឹកនាជម្តងៗៗ ដោយប្រើ ឧបករណ៍ផ្សេងៗ នេសាទយក សត្វសមុទ្រតូចៗដូចជា ៖ កូនក្តាម , កូនត្រី , បង្កង , បង្គា , មឹក , សត្វសមុទ្រតូចៗ , សារ៉ាយសមុទ្រ -ជាដើម-។

ដូចបានឃើញនៅក្នុង រូបភាពខាងលើនេះ គឺបានបង្ហាញថា មានស្រ្តី និង ក្មេងតូចៗ មកជួយម្តាយរបស់ពួកគេធ្វើការនេសាទដើម្បី រកស៊ីចិញ្ខឹមជីវិត នៅក្នុងក្រុមគ្រួសារ ។ ក៏ប៉ុន្តែ ការធ្វើការនេសាទបែបនេះ មិនសូវទទួលបានផលប៉ុន្មានទេ គឺទទួលបានតែផល តិចតួចប៉ុន្នោះ ហើយត្រី ឬ គ្រឿងសមុទ្រដែលទទួលបានមានតម្លៃ    ថោក នៅលើទីផ្សារ , ហេតុនេះហើយ ពួកគេមិនអាច នៅសល់អ្វី ជាដុំកំភួននោះទេ គឺគ្រាន់តែ អាចជំនួសម្ហួបប្រចាំថ្ងៃ នៅក្នុងក្រុមគ្រួសារ ។

បញ្ហាចោទសំខាន់ គឺជាកុមារដែលមកជួយ ធ្វើការនេសាទម្តាយ នៅតាមសមុទ្រ ពុំមានពេលវេលា ទៅសាលារៀន ព្រោះរវល់ ជួយម្តាយបែបនេះ ។                              ដូច្នេះ តើអនាគតរបស់ពួកគេនឹងក្លាយជាយ៉ាងណាទៅ ?

ធ្វើម៉េច នឹងអាចមានអនាគតល្អ បានបើពួកគេមិនមានឪកាស បានសិក្សារៀនសូត្រវែងឆ្ងាយនេះ ?

ដូច្នេះសូមអ្នកទាំងអស់គ្នា ជួយគិតពិចារណា ដល់រឿងនេះផង ។

ក្មេងៗៗតាមមាត់សមុទ្រ

ក្មេងៗៗតាមមាត់សមុទ្រ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s