តើព្រះរាជពិធីច្រត់ព្រះនង្គ័ល ថ្ងៃពុធទី០៩ខែឧសភា នេះ យ៉ាងណាដែរ ????????

ផ្គរលាន់គ្រាំងៗៗ ភ្លៀងផ្តើមរដូវ ចាប់ផ្តើមធ្លាក់ លាយឡំនឹងខ្យល់បក់ និង មានពពកខ្មៅ ប្រែប្រួលពីមួយថ្ងៃទៅ មួយថ្ងៃ បង្ហាញថារដូវវស្សាជិតចូលមកដល់ ហើយ ។ នៅក្នុងខែនេះ កសិករនៅតាម តំបន់មួយចំនួន ចាប់ផ្តើមជួសជុល រៀបចំ នង្គ័ល រនាស់ រទេះ សត្វគោក្របី ជាដើម ដើម្បីធ្វើស្រែចម្ការតាម ប្រពៃណីទំនៀមទំលាប់របស់ពួកគេ ។

ព្រះរាជពិធីច្រត់ព្រះនង្គ័ល (ដកចេញពីវីគីភីឌាភាសាខ្មែរ)

ព្រះរាជពិធីច្រត់ព្រះនង្គ័ល (ដកចេញពីវីគីភីឌាភាសាខ្មែរ)

តាមការសង្កេតឃើញ ការចាប់ផ្តើមធ្វើស្រែចម្ការ ពុំទាន់ មានច្រើនប៉ុន្មានទេ ព្រោះតំបន់ខ្លះ ពុំទាន់មានទឹកគ្រប់គ្រាន់ , តែមានតំបន់មួយចំនួនអាច ចាប់ផ្តើមធ្វើស្រែចម្ការ បានខ្លះៗហើយ ព្រោះជាតំបន់វាលទំនាប មានទឹកខ្លះ បានមកពីភ្លៀងធ្លាក់ដើមឆ្នាំ ។ ហេតុនេះពួកគេអាច ព្រោះស្រូវ ជាលក្ខណៈស្រូវធ្ងន់មានអាយុយូរខែ , បើសិនជាធ្វើស្រូវស្រាល ឬ ស្រូវមធ្បម គឺមិនទាន់អាចធ្វើបាននោះទេ ។

ជាធម្មតាតាមប្រពៃណី ទំនៀមទំលាប់ របស់ប្រជាកសិករខ្មែរ ក៏ដូចជា ប្រទេសកម្ពុជា ទាំងមូលតាំងពី បុរាណកាលមក មុនពេលពូកគេ ចាប់ផ្តើមធ្វើស្រែ ចំការ ពួកគេតែងតែ ធ្វើពិធីម្យ៉ាងដើម្បី ជាការប្រកាសថា ដល់រដូវធ្វើស្រែចម្ការហើយនោះ គឺ “ព្រះរាជពិធីច្រត់ព្រះនង្គ័ល“។

នៅឆ្នាំនេះ ព្រះរាជពិធីច្រត់ព្រះនង្គ័លនឹងប្រព្រឹត្តិទៅនៅ ថ្ងៃពុធទី០៩ខែឧសភា ឆ្នាំ ២០១២ នេះ ។

ព្រះរាជពិធីច្រត់ព្រះនង័្គលនេះ គឺជាពិធីបុណ្យប្រពៃណីជាតិមូយ ដែលតែងតែបា្ររព្វធ្វើជារៀងរាល់ឆ្នាំ នៅរាជធានីភ្នំពេញ ដែលមានការចូលរួម ជាកិត្តយស យ៉ាងខ្ពង់ខ្ពស់ពី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា , ក្រុមមន្រ្តីព្រះបរមរាជវាំង , ថ្នាក់អ្នកដឹកនាំ  , គណកម្មាការរៀបចំបុណ្យជាតិ និង មនុស្សជាច្រើនទៀត ជាពិសេស ក្រុមកសិករនានាក្នុងប្រទេសកម្ពុជា ។

នៅក្នុងពិធីបុណ្យនេះ គឺគេប្រើប្រាស់គោ ឧសភរាជ ពីរ ឬ បី នឹម ដើម្បីច្រត់ព្រះនង្គ័ល នៅ ទីលានច្រត់ព្រះនង័្គល រាជធានីភ្នំពេញ ។ នៅក្នុងការច្រត់ព្រះនង្គ័លនោះ មាន អ្នកដែលត្រូវបានគេកំណត់ តំណាងអោយច្រត់ព្រះនង្គ័លជារៀងរាល់ឆ្នាំ និងមាន ដាក់ នៅ ផលដំណាំកសិកម្ម មួយចំនួន ដូចជា ស្រូវ ពោត ល្ង សណ្តែក ស្មៅ ទឹក ស្រា –ជាដើម– …….។ 

នៅពេលគេច្រត់ព្រះនង្គ័លរួចរាល់ គេបានយកគោមួយនឹម ដែលគេបានកំណត់ទុក យកមកអោយ សោយ្យ អាហារដែលជាដំណាំកសិកម្មដែលបានរៀបចំទុកដាក់ នៅកន្លែងសមគួរមួយ , បើសិនជា គោ នោះសោយ្យ អ្វីដែលបានដាក់នៅទីនោះបានប៉ុណ្ណា ក្រុមគណកម្មាការរៀបចំពិធីបុណ្យនោះ នឹង ធ្វើការប្រកាសពីផលកសិកម្ម របស់ប្រជាកសិករនៅ ឆ្នាំនោះ ទៅតាមចំនួនដែល គោមួយនឹមនោះ សោយ្យតិច ឬ ច្រើន តាមដែលគេបានកំណត់ទុក ។

ប្រជាពលរដ្ឋភាគច្រើន មានជំនឿទៅតាមព្រះរាជពិធីច្រត់ព្រះនង្គ័ល , ហេតុនេះបើលទ្ធផល នៃព្រះរាជពិធីច្រត់ព្រះនង្គ័ល ទទួលបានយ៉ាងណា នោះប្រជាកសិករ នាំគ្នាធ្វើ និង ដាំដំណាំនោះ ។

តើ លទ្ធផលនៃការធ្វើព្រះរាជពិធីច្រត់ព្រះនង្គ័ល នេះ ជាការពិត ឬទេ ? ហើយពួកយើងគួរតែធ្វើតាមដែរឬទេ ?

លទ្ធផលនៃ ពិធីច្រត់ព្រះនង័្គល គឺប្រែប្រួលជារៀងរាល់ឆ្នាំ , ដូច្នេះ តើព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅឆ្នាំនេះ ទទួលបានលទ្ធផលយ៉ាងណាវិញ ?????

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s