ការប្រារព្ធធ្វើ ពិធីបុណ្យគោរពព្រះនាងម៉ារី លើកទី១ នៅសាលាដុនបូស្កូខេត្តកែប

រូបសំណាក់ព្រះនាងម៉ារី

រូបសំណាក់ព្រះនាងម៉ារី

កាលពីយប់ថ្ងៃ ព្រហស្បត្តិ៍ ទី ២៤ ខែ ឧសភា ឆ្នាំ ២០១២ នៅ បរិវេន មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ  ដុន បូស្កូខេត្តកែប (សាលាដុន បូស្កូ ខេត្តកែប) មានប្រារព្ធធ្វើពិធីបុណ្យ មួយដែលមានឈ្មោះថា ពិធីបុណ្យរំលឹកដល់ ព្រះនាងម៉ារីជាទីពំនឹង។ ពិធីបុណ្យនេះ គឺជាពិធីបុណ្យមួយដែល សាលាដុន បូស្កូទាំងអស់នៅ លើពីភពលោកតែង ប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ក្នុងគោលបំនង សម្តែងការដឹងគុណដល់ព្រះនាងម៉ារី ដែលតែងតែ ជួយសម្រេចនូវកិច្ចការផ្សេងៗ របស់លោកឪពុកបូស្កូ នៅពេលដែលគាត់នៅមានជីវិត ។នៅក្នុង ពិធីបុណ្យនេះមានវដ្តមានចូលរួម ជាកិត្តយសពី សំណាក់ លោក ឪពុក លី សំណាង នាយកគ្រប់គ្រង សាលាដុនបូស្កូខេត្តកែប  , លោកគ្រូអ្នកគ្រូ  , បុគ្គលិក, សិស្សនិស្សិតទាំងអស់ នៃសាលា , និង មានការចូលរួមផងដែរ អំពី លោក ឪពុក លូកា ដែលជាលោកឪពុកប្រចាំនៅព្រះវិហារខេត្តកំពត , លោកឪពុក ហ្វេ ណាន់ដូ , បងស្រីលោកបូជាចារ្យនៅក្នុងអភិបួជា

ពិធីបុណ្យ ចាប់ផ្ថើមពីម៉ោង ៤ ៣០ នាទីល្ងាច ដល់ ម៉ោង ១០ ៣០ នាទី យប់ ដោយអំំណរសប្បាយ និង អធិកអធម ។ ជាកិច្ចចាប់ផ្ថើមនៃ កម្មវិធី គឺមានការប្រកួតកីឡាជាលក្ខណៈ មិត្តភាពរវាង សិស្សនិស្សិតសាលាដុនបូស្កូខេត្តកែប និង ក្រុមយុវជននៃព្រះវិហារកាតូលិកខេត្តកំពត ដើម្បីផ្តល់ភាពសប្បាយ និង បង្កើនភាពជិតស្និទ្ធ រវាងគ្នានឹងគ្នា ។ ជាលទ្ធផល ក្រុមនិស្សិត សាលាដុនបូស្កូខេត្តកែប យកឈ្នះលើ ក្រុមយុវជនព្រះវិហារកាតួលិក ខេត្តកំពត ក្នុង លទ្ធផល ៥ ទល់នឹង ៣ ។ ទោះបីជាលទ្ធផលនៃការប្រកួតកីឡាយ៉ាងណាក៏ដោយ ក៏កីឡាករទាំងអស់មានអំណរ សប្បាយនៅក្នុងកម្មវិធីបុណ្យទាំងមូល ។

បន្ទាប់ពីកម្មវិធីប្រកួតកីឡា នៅម៉ោង ៦ ០០ ល្ងាច មានការធ្វើ ពិធីអភិបូជា យ៉ាងអធិកអធម ដឹកនាំដោយ លោកបូជាចារ្យ លូកា , លោកបូជាចារ្យ លីសំណាង និង លោកបូជាចារ្យ ហ្វេ ណាន់ដូ  , បងស្រី , គ្រិស្តិបរិស័ទ , និង អ្នកដែលមានវដ្តមាន

នៅសាលាដុនបូស្កូខេត្តកែប

ការលេងកីឡាបាល់ទាត់ នៅសាលាដុនបូស្កូខេត្តកែប រវាងសិស្សដុនបូស្កូខេត្តកែប និង យុវជនសហគមន៍កាតូលិក ខេត្តកំពត

ទាំងអស់ ។ ពិធីអភិបូជា នេះប្រព្រឹត្តទៅយ៉ាងរលូន ប្រកបដោយភាពស្ងៀមស្ងាត់និង អំណរសប្បាយ ។ ឆ្លៀតក្នុងឪកាស ធ្វើអភិបូជា លោក បូជាចារ្យ បានពន្យល់ថា ព្រះនាងម៉ារីគឺជា ព្រះមាតារបស់ព្រះយេស៊ូ គ្រីស្តិ និង ជាមាតារបស់យើងទាំងអស់គ្នាផងដែរ។ នៅពេលដែលយើង មានទុក្ខផ្សេងៗ យើងអាចអធិដ្ឋាន សូមអោយព្រះនាងម៉ារី ជាទីពំនឹង ជួយយើងបាន ព្រមទាំងអធិដ្ឋានដល់ក្រុមគ្រួសារយើងផងដែរ ។ បន្ទាប់មកលោកបូជាចារ្យ បានលើកយកអត្ថន័យក្នុង អត្ថបទព្រះគម្ពីរ ដែលបានប្រកាសក្នុង ពិធីអភិបូជានេះ ដែលក្នុងគោលបំណង អប់រំណែនាំ អោយអ្នកទាំងអស់គ្នា គោរពប្រតិបត្តិតាមគំរូល្អ ។

កម្មវិធីដុតសំបុត្រ ផ្សងទៅព្រះនាងម៉ារីជាទីពំនឹង

កម្មវិធីដុតសំបុត្រ ផ្សងទៅព្រះនាងម៉ារីជាទីពំនឹង

នៅពេលពិធីអភិបូជា បានបញ្ចប់ ឪកាសដង្ហែរព្រះនាងម៉ារី បានមកដល់ ហើយក្រុមគ្រិស្តិបរិស័ទ្ធ និង អ្នកទាំងអស់គ្នា បាននាំគ្នាធ្វើក្បួនដង្ហែរព្រះនាងម៉ារី ជាទីពំនឹង នៅលើស្នែង ដោយរៀបចំលំអរជាមួយបាច់ផ្ថា ស្រស់ៗ ជុំវិញបរិវេណសាលាដុបូស្កូ ដោយមានការច្រៀងដង្ហែរផងដែរ។

បន្ទាប់មក ពេលដែលដង្ហែរព្រះនាងម៉ារី មកដល់ព្រះវិហារវិញហើយ គឺមានពិធីមួយដែលធ្វើនៅមុខព្រះវិហារ គឺការទូលសុំអង្វរព្រះនាងម៉ារីជាទីពំនឹង គឺការដុតសំបុត្រដែល សរសេរពីបំណងប្រាថ្នា របស់ខ្លួនផ្ញើរជូន ព្រះនាងម៉ារីជាទីពំនឹង និង មានការថតរូបជុំគ្នាផងដែរ។

តទៅទៀត គឺការស្រស់ស្រូបអាហារពេលល្ងាច ជុំគ្នា ទាំងអស់ជាមួយក្រុមយុវជន មកពីសមាគមន៍កាតួលិក ខេត្តកំពត និង យុវសិស្សសាលាដុនបូស្កូខេត្តកែប , បន្ទាប់មកមានការរាំលេងកំសាន្ត ជាការបញ្ចប់នៃកម្មវិធី នៅម៉ោង ១០ ៣០ នាទី យប់ ។

នេះជាការប្រារព្ធធ្វើ ពិធីបុណ្យគោរពព្រះនាង ម៉ារីជាទីពំនឹង លើកដំបូង នៅសាលាដុនបួស្កូខេត្តកែប ហើយ នឹង បន្តប្រារព្ធធ្វើម្តងទៀតនៅឆ្នាំបន្តៗទៀត ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s