សាលាដុនបូស្កូ គម្រោងសាងសង់ សាលាបច្ចេកទេស នៅខេត្តរតនៈគីរី

ខេត្តរតនៈគីរី គឺជាខេត្តមួយស្តិតនៅ ភាគឥសាន ប្រទេសកម្ពុជា និង ជាខេត្តមានចម្ងាយជាងគេ ពីរាជធានីភ្នំពេញ បើប្រៀបធៀបជាមួយខេត្តដទែទៀត ។  នៅក្នុង ខេត្តរតនៈគីរី មានសម្បត្តិធនធាន ធម្មជាតិ ដែលមានប្រយោជន៍ និង មានតម្លៃជាច្រើន ដែលភាគច្រើន

ដោយលោក ង៉ុក ប៊ុនភៀច

បឹងយក្សឡោមខេត្តរតនៈគីរី ដោយលោក ង៉ុក ប៊ុនភៀច

ខេត្តដទៃទៀត មិនអាចមានដូចខេត្តនេះ ជាពិសេស បំផុត គឺខេត្តរតនៈគីរី នេះ មានជនជាតិដើមភាគតិច ជាច្រើនជនជាតិខុសៗគ្នា ។ ដោយសារតែ ខេត្តនេះមានជនជាតិ រស់នៅច្រើនខុសៗគ្នាបែបនេះ នាំអោយភាសាទំនាក់ទំនង របស់ពួកគេក៏ មានបញ្ហលំបាកផងដែរ ។ អ្វីដែលសំខាន់បំផុតនោះ គឺពួកគេមិនសូវមានលទ្ធភាពបាន បន្តការសិក្សានៅមហាវិទ្យាល័យនោះទេ ពីព្រោះ នៅខេត្តរតនៈគីរី ពុំសូវមានការអភិវឌ្ឈន៍ ផ្នែកការអប់រំនៅឡើយ ។ ម្យ៉ាងទៀត សកលវិទ្យាល័យនៅ ទីនោះមានចំនួនតិច និង សុទ្ធតែជាសកលវិទ្យាល័យឯកជន ចាំបាច់ត្រូវចំនាយ ច្រើនដើម្បីបន្តការសិក្សា ។ ប៉ុន្តែបងប្អូនជនជាតិ នៅខេត្តរតនៈគីរី ភាគច្រើនជាកសិកររស់នៅ តាមស្រែចម្ការ និង តំបន់ព្រៃភ្នំ ពុំសូវមានលទ្ធភាព អាចអោយកូន បន្តការសិក្សា នៅសកលវិទ្យាល័យឯកជនបាន ។ដោយសារហេតុនេះហើយ ទើបថ្នាក់អ្នកដឹកនាំនៅសាលាដុនបូស្កូ ប្រទេសកម្ពូជា រៀបចំគម្រោងដើម្បី បង្កើតសាលាដុន បូស្កូមួយនៅខេត្តរតនៈគីរី មូលហេតុ ចង់ជួយ យុវជនក្រីក្រ ជាពិសេសយុវជនដែល ជាជនជាតិភាគតិចនៅ ខេត្តរតនៈគីរី អោយមានឪកាសបន្តការសិក្សានៅ សកលវិទ្យាល័យ ។ ថ្មីៗនេះ អ្នកគ្រប់គ្រងនៅ សាលាដុបូស្កូ កម្ពុជា បានធ្វើដំណើរ ទៅខេត្តរតនៈគីរី ដើម្បី ទៅមើលដីដែលគ្រោងធ្វើសាលាដុនបូស្កូ នៅខេត្តរតនៈគីរី នោះ ។

តាមរយៈ លោក ឪពុក សំណាង អធិការរងនៃ សាលាដុន បូស្កូក្រុងព្រះសីហនុ និង ជាអ្នកគ្រប់គ្រងនៃ សាលាដុន បូស្កូខេត្តកែប បានប្រាប់អោយដឹងថា ៖ ដីដែល មានគម្រោងសម្រាប់សាងសង់ សាលាដុន បូស្កូនៅខេត្តរតនៈគីរី នោះមានទំហំប្រមាណ ១០ ហិចតា ដែលជាដីរាបស្មើរ នៅជាប់នឹង ថ្នល់កៅស៊ូ មិនឆ្ងាយប៉ុន្មានពី ក្រុងបានឡុង ។ ដីសម្រាប់ សាងសង់អាគារនោះ មានប្រភពទឹកជុំវិញ ដែលអាច ប្រើប្រាស់នៅក្នុង សាលានោះបានផងដែរ ។លោកបានបា្រប់ផងដែរថា ដីនោះគឺជា ការផ្តល់អោយរបស់ សប្បុរសជនម្នាក់នៅខេត្តរតនៈគីរី ដែលគាត់មានឈ្មោះថា សន្យា។ មកដល់ពេលនេះ អ្នកគ្រប់គ្រងសាលាដុន បូស្កូ បានយល់ព្រមគ្នា នឹងលោក សន្យាថា នឹង ប្រើប្រាស់ដីដែលគាត់ អោយនោះសម្រាប់ធ្វើអាគារសិក្សា ។ ប៉ុន្តែមិនមែនមានន័យថា ត្រូវសាងសង់ភ្លាមៗនោះទេ គឺត្រូវចំនាយពេលវេលាយូរបន្ថែមទៀតដើម្បី រៀបចំគម្រោងសាងសង់ និង គិតគូររាល់ការចំនាយផ្សេងៗ ។ ដើម្បីធ្វើអោយមានភាពកាន់តែច្បាស់លាស់ លោកប្រហែលជាអាច សាងសង់អាគារតូចមួយសម្រាប់ មើលការខុសត្រូវលើដីនេះ មុនពេលការសាងសង់ចាប់ផ្តើមឡើង ។

នេះគឺជា ដំណឹងដ៏ល្អមួយសម្រាប់ យុវជនក្រីក្រខ្មែរគ្រប់រួប ជាពិសេសយុវជនដែលរស់នៅខេត្តរតនៈគីរី គ្រប់ជនជាតិទាំងអស់ ក្នុងការបន្តការអប់រំ ថ្នាក់មហាវិទ្យាល័យ នៅខេត្តរបស់ខ្លូនដែល នៅឆ្ងាយពីក្រុងភ្នំពេញ និង ជាខេត្តដែលនៅក្បែរព្រំដែន នេះ។

ដូច្នេះសូមយុវជនទាំងអស់ត្រៀមខ្លួនដើម្បី កសាងអនាគតរបស់ពួកយើងទាំងអស់គ្នា ជាពិសេសយុវជនដែលរស់នៅ ខេត្តរតនៈគីរី ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s