ផ្នែកទំនាក់ទំនងសង្គម និង សារព័ត៌មាន សាលាដុនបូស្កូ

     ផ្នែកទំនាក់ទំនងសង្គម និង សារព័តមាន គឺជាផ្នែកមួយ ដែលទើបតែ បង្កើតថ្មីនៅ សាលាបច្ចេកទេស ដុន បូស្កូ ខេត្តព្រះសីហនុ នៅឆ្នាំ ២០០៧ ដែលជាជំនាន់ទី១ ហើយមានសិស្ស សិក្សាទាំងអស់ ចំនួន ៨ នាក់ រៀននៅជំនាន់ទី ១ នោះ។ ផ្នែកទំនាក់ទំនងសង្គម និង សារព័តមាននេះ នៅតែបន្តដំណើរការ ផ្តល់ការអប់រំ ទទួលសិស្ស អោយចូលរៀនទៀត គឺរហូតមកដល់ឆ្នាំ ២០១២ នេះ មានចំនួន ៥ ជំនាន់ហើយ ។ ដោយសារតែ តម្រូវការទីផ្សារការងារនៅ ប្រទេសកម្ពុជា មានការកើនឡើង ទាមទារអោយមាន នូវសិស្សផ្នែកទំនាក់ទំនងសង្គម និង សារព័តមាន នេះ បន្ថែមទៀត ទើបនៅ ខែ តុលា ឆ្នាំ ២០១១ លោកឪពុកសំណាង ( អធិការរង សាលាបច្ចេកទេស ដុន បូស្កូ ខេត្តព្រះសីហនុ ) បានពង្រីកផ្នែកនេះ បន្ថែមទៀត ។ លោកឪពុកសំណាង បានបំបែកសាខា ផ្នែកនេះពីក្រុងព្រះសីហនុ មកបង្កើតនៅ មជ្ឈមណ្ឌលបណ្តុះបណ្តាល វិជ្ជាជីវៈ ដុន បូស្កូ ខេត្តកែប (ទីតាំង : ភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ) ដែលមានសិស្ស សិក្សាចំនូន ១៩នាក់ ស្ថិតនៅ ជំនាន់ទី១ និង ឆ្នាំទី១ ។

សិស្សផ្នែកទំនាក់ទំនងកែប និង ក្រុងព្រះសីហនុ

សិស្សផ្នែកទំនាក់ទំនងកែប និង ក្រុងព្រះសីហនុ

សិស្សានុសិស្ស ដែលសិក្សានៅ ផ្នែកទំនាក់ទំនងសង្គម និង សារព័តមាន នេះនៅពេល បញ្ចប់ការសិក្សា គឺទទូលបាននូវ ជំនាញជាច្រើនដូចជា : អ្នករចនាគេហទំព័រ  អ្នកសារព័តមាន អ្នកកាត់តវីដេអូ កាម៉ារ៉ាម៉ែន ពិធីករ បញ្ចូលសម្លេង  អ្នកសម្របសម្រួលកម្មវិធី ជួសជុលកុំព្យូទ័រ បង្រៀនកុំព្យូទ័រ  គ្រូភាសាអង់គ្លេស និង អ្នកបកប្រែ ជាដើម ។

រយៈពេលនៃការសិក្សា ផ្នែកទំនាក់ទំនងសង្គម និង សារព័តមាន គឺមានរយៈពេល ២ ឆ្នាំ ទាំងនៅក្នុង សាលាបច្ចេកទេស ដុន បូស្កូ ខេត្តព្រះសីហនុ និង មជ្ឈមណ្ឌលបណ្តុះបណ្តាល វិជ្ជាជីវៈ ដុន បូស្កូ ខេត្តកែប ។

ការសិក្សាគឺ រៀនទាំងទ្រឹស្តី និង ការអនុវត្តជាក់ស្តែង ប៉ុន្តែសាលាកំណត់ យកការអនុវត្តភាគច្រើន ជាងការរៀនទ្រឹស្តី ។

 ១ . ទ្រឹស្តី

ការបង្រៀនសិស្សផ្នែកទំនាក់ទំនងសង្គម នៅសាលាដុនបូស្កូខេត្តកែប

ការបង្រៀនសិស្សផ្នែកទំនាក់ទំនងសង្គម នៅសាលាដុនបូស្កូខេត្តកែប

ក្នុងការរៀនទ្រឹស្តី គឺរៀនអំពី ប្រវត្តិនៃ  មុខវិជ្ជានីមួយៗ និង ទ្រឹស្តីមួយចំនួន   ដែលមាន  សារៈសំខាន់  នៅក្នុងការអនុវត្តន៏ ។ លោកគ្រូអ្នកគ្រូ ដែលបង្រៀន គឺមានជំនាញ និង បទពិសោធន៏ នៅក្នុងការបង្រៀនបានល្អ ។ ក្នុងនោះផងដែរ ក៏មានគ្រូបង្រៀន ភាសាអង់គ្លេស ដែលជាគ្រូជនជាតិ បរទេស ចេះនិយាយភាសាអង់គ្លេស បានល្អ និងជាឪកាសសម្រាប់ អោយសិស្សហាត់សន្ទនា ភាសាអង់គ្លេសរបស់ពួកគេ។ ម៉្យាងទៀតក៏មានការ បង្រៀនភាសាអង់គ្លេស ក្រៅម៉ោងសម្រាប់ជួយផ្តល់ សមត្ថភាពបន្ថែម ដល់ សិស្សានុសិស្ស ផងដែរ។

២ . ការអនុវត្តន៏

ការអនុវត្តន៏កុំព្យូទ័រ និង អ៊ីនធើណែត

ចំពោះការអនុវត្តន៏វិញ គឺមានអនុវត្តភាគច្រើន រួមជាមួយនិងការរៀនទ្រឹស្តីផងដែរ ។ នៅពេលដែលរៀនទ្រឹស្តីហើយ គឺយកមកអនុវត្តផ្ទាល់តែម្តង ។ សាលាមានឧបករណ៏ គ្រឿងបរិក្ខារ សម្រាប់ធ្វើការអនុវត្តន៏ ដូចជា : ស្ទុឌីយ៉ូ ធំទូលាយ (សម្រាប់ កាត់តសម្លេង កាត់តវីដេអូ ថតសម្លេង និង សម្តែងរឿង)  ម៉ាស៊ីនថតសម្លេង ម៉ាស៊ីនកាត់តសម្លេងនិងវីដេអូ កាម៉ារ៉ាវីដេអូ កាម៉ារ៉ាថតរូប កុំព្យួទ័រ ប្រព័ន្ធអ៊ីនធើណែត ឧបករណ៏បំពងសម្លេង និង ឧបករណ៏ដទៃទៀត ។ ក្រៅពីអនុវត្តក្នុងការ ប្រើប្រាស់ឧបករណ៏ ក៏មានការអនុវត្តន៏ បង្ហាញនូវសមត្ថភាពដែរ ដូចជា :                                              

ការហាត់សមសម្លេងធ្វើជាពិធីករ

-ចុះធ្វើការសម្ភាសន៏ផ្ទាល់ទៅកន្លែងផ្សេងៗ

-ការសម្តែងជារឿងខ្លីៗ ជាលក្ខណៈអប់រំ និងការកំសាន្ត

-ថតវីដេអូនៅក្នុងកម្មវិធីផ្សេងៗ

-រចនាគេហទំព័រ

-ថតជាសម្លេងប្រែសម្រួល ពីភាសាអង់គ្លេស មកជា ភាសាខ្មែរ

-ហាត់សរសេរព័តមាន និង អត្ថបទផ្សេងៗ

-អនុវត្តន៏ធ្វើជាពិធីករ និង អ្នកអានព័តមាន ជាដើម ។

អ្វីដែលពិសេសជាងនេះទៅទៀត គឺសិស្សានុសិស្សមាន ឪកាសទៅចុះកម្មសិក្សា នៅតាមបណ្តាខេត្តផ្សេងៗ ស្ថានីយ៏ទូរទស្សន៏ ស្ថានីយ៏វិទ្យុ និង ក្រុមហ៊ុនសារព័តមាន កាសែត ទស្សនាវដ្តី នានា ដើម្បីធ្វើការអនុវត្ត និងទុកជាបទពិសោធន៏ ។

ហេតុដូចនេះហើយ ទើបមានក្រុមហ៊ុន ស្ថាប័ន ផលិតផលផ្សេងៗ សហការជាមួយ ផ្នែកនេះ អោយ ថតជា ស៉្បពាណិច្ចកម្មខ្លីៗ និង រចនាគេហទំព័រអោយពួកគេផងដែរ ។ ហើយក៏មាន ការជួលអោយទៅ ថតវីដេអូ នៅក្នុងការរៀបអាពាហ៏ពិពាហ៏ ខួបកំណើត និង កម្មវិធីផ្សេងៗ ។

សិស្សផ្នែកទំនាក់ទំនងសង្គម និង សារព័តមាន ជំនាន់ទី៣

អាស្រ័យដោយការសិក្សា ដែលមានទាំងទ្រឹស្តី និង មានការអនុវត្តន៏ ជាក់ស្តែងបែបនេះ សិស្សផ្នែកទំនាក់ទំនងសង្គម និង សារព័តមាន  សុទ្ធតែមាន ចំនេះដឹង ចំនេះធ្វើ ជំនាញច្បាស់លាស់  និងគុណសម្បត្តិ យ៉ាងច្រើន នៅពេលដែលបញ្ចប់ការសិក្សា។ បន្ទាប់ពីបញ្ចប់ ការសិក្សា ពូកគេនឹងអាច មានសមត្ថភាព លទ្ធភាព និង បទពិសោធន៏គ្រប់គ្រាន់ ដែលជាដើមទុន នៅក្នុងការស្វែងរក ការងារធ្វើ នៅថ្ងៃអនាគត ។ ដូចនេះ គ្រប់បណ្តា ក្រុមហ៊ុន ស្ថាប័ន អង្គការ អាចទទួលបាន នូវបុគ្គលិក ដែលល្អសាកសម ដើម្បីបម្រើការងារ ទាំងឡាយ ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s