យុវវ័យ​ គេហទំព័រព័ត៌មានពេញនិយម!!!

យុវវ័យគឺជា គេហទំព័រព័ត៌មាន ដែលសរសេរជាភាសាខ្មែរ

គេហទំព័រព៍ត៌មាន

គេហទំព័រយុវវ័យជាគេហទំព័រព៍ត៌មាន

គេហទំព័រយុវវ័យជាគេហទំព័រ ព័ត៌មាន មួយដែលមានការពេញនិយមពី សំណាក់មិត្តយុវ័យ  នៅប្រទេសកម្ពុជា ។ គេហទំព័រនេះ បង្កើតឡើងដោយ ក្រុមយុវវ័យមួយក្រុម ក្នុងគោលបំណង ជួយផ្សព្វផ្សាយ ព័ត៌មាននៅលើពិភពលោកដល់ យុវវ័យ ប្រទេសកម្ពុជា ។ ព័ត៌មានដែលចុះផ្សាយក្នុង គេហទំព័រ យុវវ័យមានដូចជា ព័ត៌មានក្នុងប្រទេសថ្មីៗប្លែកៗ  , ព័ត៌មានតារាជាតិ និង អន្តរជាតិ , សំណើច , កំប្លែង , សិល្បៈ , ជិវិតប្រចាំថ្ងៃ , បច្ចេកវិទ្យា , កម្មវិធីសម្រាប់ដោនឡូតផ្សេងៗ , ដំណឹងអាហារូបករណ៍ និង ឪកាសការងារ ជាដើម ។

ព័ត៌មាន ទាំងអស់មានទាំង ក្នុងប្រទេស និង ក្រៅប្រទេស ជាពីសេសព័ត៌មានពី តារាដែលល្បីៗៗ នៅលើពីភពលោក ។ ហើយនិង ព័ត៌មានក្នុងគេហទំព័រនោះ តែងតែ update (ធ្វើអោយថ្មី) ជារៀងរាល់ថ្ងៃ ។

ម្យ៉ាងទៀតប្រិយមិត្តអ្នកគាំទ្រ  គេហទំព័រយុវ័យ មានច្រើន អាចថាបានថា ជាគេហទំព័រមួយដែលល្បី ។ លោកអ្នកក៏អាចទំនាក់ទំនងផ្សព្វផ្សាយ ពាណិច្ចកម្ម ជាមួយគេហទំព័រ យុវវ័យនេះផងដែរ ។

យុវវ័យមាន អស័យដ្ឋាន yukvakvey.com  ។

ខាងក្រោមនេះគឺជា ព័ត៌មានមួយនៃគេហទំព័រ យុវវ័យ

ឪពុកមាជីដូនមួយម្នាក់បានក្លាយជាឃាតករស្ទាក់បាញ់ ប្រហារក្មួយស្រីខ្លួនឯង អស់ជិត១០គ្រាប់ ដោយសាររឿងទំនាស់ដីចម្ការទំហំ៩ហិចតា ។ ជនរងគ្រោះឈ្មោះ ណយ លឹមសេង អាយុ ៣៨ឆ្នាំ រស់នៅភូមិស្រែរំដួល ស្រុកស្ទឹងត្រង់ ត្រូវជនល្មើសបាញ់ត្រូវ៣គ្រាប់ ចំដៃឆ្វេង ក្បាល និងទ្រូងស្លាប់ភ្លាមៗមួយរំពេច ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៦និង២០នាទី ព្រឹកថ្ងៃទី២៣ ឧសភា ២០១២ ស្ថិតនៅត្រង់ចំណុចភូមិជ្រៃហាយ ឃុំដងក្តារ ស្រុកស្ទឹងត្រង់ ពេលដែលស្ត្រីរងគ្រោះកំពុងតែជិះម៉ូតូទៅយកលុយថ្លៃលក់ដីតាមការណាត់ពីជនដៃដល់ ដែលនៅសល់៣.១០០ដុល្លារទៀត  ហើយក៏ត្រូវជនល្មើសបាញ់ប្លន់យកលុយវិញតែម្តង ។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s