តើប្រជាជនទាំងអស់គួរបោះឆ្នោតអោយគណបក្សមួយណា???

ថ្ងៃអាទិត្យ ទី០៣ ខែមិថុនា ឆ្នាំ២០១២ នេះ ជាថ្ងៃដែលសំខាន់បំ

ការបោះឆ្នោត្រូវការលិទ្ធិប្រជាធិបតេយ្យ

ការបោះឆ្នោត្រូវការលិទ្ធិប្រជាធិបតេយ្យ

ផុតសម្រាប់ ប្រជាជននៅក្នុង ប្រទេសកម្ពុជា ដែលមានកតព្វកិច្ចធ្វើ ការបោះឆ្នោត ជ្រើសរើសតំណាង ឃុំ-សង្កាត់ ទូទាំងប្រទេស ជាលក្ខណៈប្រជាធិបតេយ្យ ។ ការបោះឆ្នោតពិតជាមាន សារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រទេស ដែលប្រកាន់របប លិទ្ធិប្រជាធិបតេយ្យ ព្រោះសន្លឹកឆ្នោតមួយសន្លឹក អាចកំណត់វាសនា របស់ ខ្លួនយើងផ្ទាល់ ក្រុមគ្រួសារ ក៏ដូចជា ប្រទេសជាតិ ទាំងមូលផងដែរ ។ ហេតុនេះហើយ ប្រជាជនទាំងអស់ មានកតព្វកិច្ច និង សិទ្ធគ្រប់គ្រាន់ ដើម្បីកំណត់ ជោគវាសនារបស់ ខ្លួន ។


សន្លឹកឆ្នោត មួយសន្លឹកពិតជាមាន សារៈសំខាន់ខ្លាំងណាស់ បើយើងបោះឆ្នោតទៅអោយ គណបក្សណាមួយ ជាប់ឆ្នោត គណបក្សនោះ និង កាន់តំណែងដឹកនាំយើង គ្រប់គ្រងយើង និង មានអំណាចលើយើង ។ ហេតុដូចនេះ អ្នកគួរតែសម្រេចចិត្តអោយ បានច្យាស់លាស់បោះឆ្នោត អោយគណបក្សណាដែល មានសមត្ថភាព អាចដឹកនាំអ្នកទៅរក ការអភិវឌ្ឈ និង សេចក្តីសុខបាន ។

ការបោះឆ្នោត ជ្រើសរើសតំណាង ឃុំ-សង្កាត់ មិនមែនការបោះឆ្នោតជាជ្រើសរើស តំណាងរាស្រ្តនោះទេ , គឺយើងត្រូវគិតទៅលើបុគ្គល អ្នកឈរឈ្មោះអោយគេ បោះឆ្នោត ធ្វើជា មេឃុំ ចៅសង្កាត់ ថាតើ គាត់មានសមត្ថភាព លទ្ធភាព និង សេចក្តីស្មោះត្រង់ អាចដឹកនាំ ថែរក្សា គ្រប់គ្រង ការពារ ឃុំសង្កាត់ របស់យើងបានដែរ ឬទេ , មិនមែនគិតទៅលើ ថាគាត់កាន់ ឬ បម្រើអោយ គណបក្សនយោបាយណាមួយនោះទេ ។

ហេតុដូចនេះហើយ សូមប្រជាជនគ្រប់រួបដែល មានសិទ្ធបោះឆ្នោត ចូលរួមបោះឆ្នោត ជ្រើសរើស តំណាងឃុំ-សង្កាត់ ដើម្បីជ្រើសរើស មេឃុំ ចៅសង្កាត់ដែល លោកអ្នក ពេញចិត្ត ។ ម៉្យាងទៀតលោកអ្នក គួរតែប្រើប្រាស់សិទ្ធនៅក្នុងការបោះឆ្នោតអោយ មានប្រយោជន៍ ចំពោះខ្លួនឯង ក៏ដូចជាអ្នកដ៏ទៃទៀត ផងដែរ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s