ហេតុអ្វីបានជាគេធ្វើបែបនេះចំពោះជនក្រីក្រ?????

ថ្មីៗនេះ រឿងហេតុមិនល្អកើតឡើងនៅប្រទេសកម្ពុជាយើងច្រើនណាស់ មានដូចជា ការរំលោភសិទ្ធមនុស្ស , ការចាប់ឃុំឃាំងប្រជាជន , ការចាប់ឃុំឃាំងព្រះសង្ឃ , ការរំលោភដីធ្លី , ការសម្លាប់ប្រជាពលរដ្ឋ , ករណីលោក ឈុតវុទ្ធី ជាដើម ។

ហេតុអ្វីរឿងទាំងអស់នេះកើតមាននៅប្រទេសកម្ពុជាច្រើនម្លេះ ? ហេតុអ្វីរដ្ឋាភិបាលប្រទេសកម្ពុជាមិនមានវិធានការដោះស្រាយបញ្ហានេះ ?ហេតុអ្វីទុកអោយប្រជាជនទទួលរងការរំលោភបំពាននិងសម្លាប់បែបនេះ ?

រឿងហេតុដែលមិនគួរអោយកើតមានឡើងនៅប្រទេសកម្ពុជា កើតមានកាន់តែច្រើន ជារៀងរាល់ថ្ងៃ ដូចជា ៖ ការបណ្តេញប្រជាជននៅបឹងកក់ , ករណីចាប់ឃុំឃាំងព្រះសង្ឃ  លួនសារ៉ាត់ , ករណីសម្លាប់អ្នកការពារព្រៃឈើ លោកឈុតវុទ្ធី , ការសម្លាប់ក្មេងស្រីនៅខេត្តក្រចេះ ,ការចាប់ខ្លូនស្រ្តី១៣នាក់នៅបឹងកក់ជាដើម

រឿងហេតុដែលបានកើតឡើងទាំងអស់នេះ  ធ្វើអោយប្រជាជនស្លុតត្រង់ ក្រីក្រ គ្មានអំណាច ទាំងអស់នៅប្រទេសកម្ពុជា ទទួលជួបនៅទុក្ខលំបាក និង មានការភ័យខ្លាច ជាពិសេសការផ្សព្ចផ្សាយនៅប្រព័ន្ធអ៊ីនធើណែត ធ្វើអោយអន្តរជាតិ និង ប្រជាជននៅក្រៅប្រទេស បានដឹងច្បាស់ អំពីស្ថានភាព សង្គមនៅក្នុងប្រទេស កម្ពជា នាពេលបច្ចុប្បន្ន ។

ថ្ងៃបោះឆ្នោតជ្រើសរើស តំណាងឃុំសង្កាត់ នៅថ្ងៃអាទិត្យទី ៣ ខែមិថុនា ខិតជិត មកដល់ស្របពេលជាមួយការកើតមាន បញ្ហារឿងអយុត្តិធម៌ ជាច្រើនបែបនេះ , តើនឹងមានអ្វីកើតឡើង នៅពេលអនាគតទៅ ?

ប្រជាជនទាំងអស់ នៅក្នុងប្រទេសកម្ពុជា ជាពិសេសយុវជនស្រុកស្រែ ពិតជាមិនចង់ ឃើញកើតមានរឿង មិនល្អបែបនេះនៅក្នុងប្រទេសកម្ពុជាទេ , អ្នកទាំងអស់គ្នា ពិតជាចង់បានសន្តិភាព រស់នៅប្រកបដោយភាពសយុខសប្បាយ និងគ្មានការជិះជាន់ ជាពិសេសការកាប់សម្លាប់ ប្រជាជនស្លូតត្រង់តូចតាច ។

សូមមេត្តាអ្នកដឹកនាំប្រទេសកម្ពុជា សុមជួយដឹកនាំប្រជាជន ក៏ដួចជាប្រទេសទាំងមូល អោយឈានទៅរក ភាពអភិវឌ្ឈន៍ និង ជៀសវាងសង្រ្គាម បង្ហូរឈាម រវាងគ្នានឹងគ្នា ។

នេះគ្រាន់តែជាការចូលរួមជាយោបល់ បន្តិចបន្តួចតែប៉ុណ្ណោះ មិននិយាយអំពីនយោបាយទេ!!!!!!!!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s