ឈប់ទៀតទៅ កុមារមិនមែនជាទំនិញទេ!!!!!!!!! ​ ការស៊ើបអង្កេតករណីប្រើប្រាស់កុមារនៅក្នុងមណ្ឌល

ថ្មីៗនេះនៅប្រទេសកម្ពុជា ត្រួវបានគេរកឃើញថា មានការប្រើប្រាស់ ក្មេងកំព្រាក្រីក្រ រស់នៅក្នុងមណ្ឌលកុមារកំព្រា ធ្វើជាមធ្យោបាយដើម្បីទាញយក ផល់ចំនេញរបស់ខ្លួន តាមវិធីផ្សេងៗ  ។

បញ្ឈប់ការជួញដូរលើកុមារ

ក្មេងមិនមែនជាទំនិញទេ បញ្ឈប់ការជួញដូរលើកុមារ

មណ្ឌលចិញ្ចឹមកុមារកំព្រា ជាច្រើននៅក្នុងប្រទេស កម្ពុជាត្រូវបានគេសង្ស័យ ថា អ្នកគ្រប់គ្រងនៅក្នុង មណ្ឌល កំពុងប្រើប្រាស់ កុមារ ដែលរស់នៅក្នុង មណ្ឌល ដើម្បីទាញរក ប្រាក់ចំនេញពីសំណាក់ជន បរទេស ដែលមកទស្សនានៅក្នុង ប្រទេសកម្ពុជា នៅក្នុងរុបភាពផ្សេងៗ និង មិនបានការពារក្មេងៗដែលរស់នៅក្នុង មណ្ឌលនោះ ដូចដែលតាមគោលការណ៍ របស់មណ្ឌលនោះទេ ។

ពួកគេបានផ្សព្វផ្សាយរកអ្នកស្ម័គ្រចិត្ត ជនជាតិបរទេស ដើម្បីអោយមកធ្វើជាអ្នកស្ម័គ្រចិត្ត នៅក្នុងមណ្ឌលរបស់ពួកគេ ដូចជា ធ្វើជាគ្រូបង្រៀនភាសាអង់គ្លេស អ្នកមើលក្មេង និង អ្នកឧបត្ថម្ភដល់ក្មេង ជាដើម ។

ហេតុនេះ ហើយមានអ្នកកាសែត បរទេសមកពី អង្គការ ALJAZEERA    បានចុះមកស៊ើបអង្កេតផ្ទាល់ ជុំវិញការសង្ស័យនេះ នៅក្នុងប្រទេសកម្ពុជា ដោយមិនបានបង្ហាញពីអត្តសញ្ញាណថា នាងជាអ្នកកាសែតឡើយ ហើយ បានប្រមូលបាននៅព័ត៌មានមួយចំនួន ដែលបង្ហាញនៅក្នុងវីដេអូនេះ  “សូមចុចទីនេះ”  ។

នៅក្នុង វីដេអូនេះបង្ហាញថា នាងបានធ្វើដំណើរមកប្រទេសកម្ពុជា ហើយ បានបន្លំខ្ឡួនធ្វើជា” អ្នកស្ម័គ្រចិត្ត” បង្រៀនភាសាអង់គ្លេស ដល់ក្មេងៗនៅក្នុងមណ្ឌល នោះ ។ នៅពេលដែលនាងមកដល់មណ្ឌល , អ្នកគ្រប់គ្រងនៅក្នុងមណ្ឌល បានជម្រុញអោយនាង ធ្វើជាគ្រូបង្រៀនភាសាអង់គ្លេស ភ្លាមៗដោយមិនទាន់បាន សួរស្វែងយល់ពីនាង អោយបានត្រឹមត្រូវនោះទេ សូម្បីតែឈ្មោះនិងទីកន្លែងដែល នាងមកពីណា , នេះបង្ហាញអោយឃើញថា គាត់មិនបានយកចិត្តទុកដាក់ចំពោះ សុវត្ថិភាពរបស់ ក្មេងៗនៅក្នុងមណ្ឌលនោះទេ ប៉ុន្តែគាត់គិតតែអំពី ផលចំនេញដែលបានមក ពីអ្នកស្ម័គ្រចិត្តតែប៉ុណ្ណោះ , ព្រោះអ្នកស្ម័គ្រចិត្តត្រូវការ ចំនាយដើម្បីបានធ្វើ ជាអ្នកស្ម័គ្រចិត្តនៅទីនោះ ។ បន្ទាប់មកអ្នកគ្រប់គ្រងនៅក្នុងមណ្ឌល បានសំណូមពរអោយនាង ធ្វើការជួយឧបត្ថម្ភ ដល់មណ្ឌលរបស់គាត់ ដោយយកកុមារនៅក្នុងមណ្ឌលនោះមកធ្វើជាមួលហេតុ ។

ដោយមានដំណឹងថា នៅក្នុងមណ្ឌលនោះមិនមានការថែរក្សា សុវត្ថិភាពរបស់ក្មេងៗទាំងនោះ  ដោយបណ្តោយអោយជនបរទេស មកនាំក្មេងនៅក្នុងមណ្ឌលចេញបាន តាមចិត្ត , ហេតុនេះ អ្នកកាសែតដែល មកស៊ើបអង្កេតនោះ បានសាកល្បង ស្នើរសុំអ្នកគ្រប់គ្រងនៅក្នុង មណ្ឌលនាំយកក្មេងៗ ប៉ុន្មាននាក់ចេញទៅ កំសាន្តនៅ រាជធានីភ្នំពេញ ដើម្បីធ្វើជាការពិសោធន៍ , តែមិនគួរអោយគិតដល់ អ្នកគ្រប់គ្រងនៅ ក្នុងមណ្ឌលនោះ អនុញ្ញាត្តិ អោយនាងនាំយកក្មេងៗនៅក្នុងមណ្ឌលនោះ ចេញបានតាមចិត្តមែន ដោយមិនបានទាំងដឹង ថានាងជានរណាឬមកពីណាឡើយ ។

នេះបង្ហាញអោយឃើញថា អ្នកគ្រប់គ្រងនៅក្នុងមណ្ឌលនោះ មិនបានយកចិត្តទុក ដាក់អំពីសុវត្ថិភាពរបស់ក្មេងៗនៅក្នុង មណ្ឌលរបស់គេបន្តិចសោះឡើយ , គឺគេទុកក្មេងៗទាំងនោះ ដូចជា ឥវ៉ាន់ដែលអាច ជ្រើសរើសបានតាមចិត្ត ។

តាមរយៈវីដេអូ ដែលបានស៊ើបអង្កេត ដោយអ្នកកាសែតរួបនេះ បានបង្ហាញថា នៅប្រទេសកម្ពុជាយើង នៅក្នុងមណ្ឌលកុមារ មួយចំនួនពិតជាបានប្រើប្រាស់ កុមារដើម្បីស្វែងរក ផលចំនេញផ្ទាល់ខ្លូនមែន , និង សុវត្ថិភាពរបស់ពួកគេ ក៏មិនមាន ការយកចិត្តទុកដាក់ ប៉ុន្មានទេ បណ្តាលអោយបញ្ហាដែលទាក់ទងនិង កុមារនៅប្រទេសកម្ពុជា យើងមានច្រើនជាពិសេសនៅតាមតំបន់ទេសចរណ៍ ដែលសំបូរ ជនបរទេសមកទស្សនា ។ ប៉ុន្តែមិនមែនបានន័យថា គ្រប់មណ្ឌលកុមារ ទាំងអស់នៅក្នុងប្រទេសកម្ពុជាយើងសុទ្ធតែ មានរឿងបែបនេះនោះទេ ។

ដោយសាររឿងហេតុ បែបនេះនាងបាននិយាយថា រដ្ឋាភិបាលកម្ពុជា នឹងធ្វើការបិទ មណ្ឌលមួយចំនួនដែល មិនបានយកចិត្កទុកដាក់ថែរក្សា ក្មេងៗ និង មណ្ឌលដែលមានកើតនៅរឿងបែបនេះ ។

សូមកុំយកកុមារនៅប្រទេសកម្ពុជា ធ្វើជាឧបករណ៍ដើម្បីរក ប្រាក់ចំនេញរបស់ខ្លួនអី!!!!!

ជនបរទេសទាំងអស់សូមកុំ មកប្រទេសកម្ពុជាដើម្បីធ្វើបាបកុមារ ក្រីក្រកម្ពុជាទៀត !!!!!!!!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s