“ជណ្តើរទៅកាន់ស្ថានសួគ៌” (Stairway to Heaven) បទចម្រៀងមានអត្ថន័យ

“ជណ្តើរទៅកាន់ស្ថានសួគ៌”(Stairway to Heaven) គឺជាបទចម្រៀងដែលច្រៀងដោយ ក្រុមតន្រ្តីរ៉ក់ប្រទេសអង់គ្លេស Led Zeppelin ។ បទនេះត្រុវបាននិពន្ធដោយ អ្នកដេញហ្គីតា Jimmy Page និង អ្នកចម្រៀង Robert សម្រាប់អាល់ប៊ុម(album) គ្មានចំណងជើងទី៤ (មើលLed Zeppelin IV (១៩៧១)) ។ បទចម្រៀងនេះត្រូវបានបោះឆ្នោតជាប់ចំនាត់ថ្នាក់លេខ៣នៅក្នុងឆ្នាំ២០០០ ដោយ VH1 ក្នុងចំនោមបញ្ជីបទចម្រៀងរ៉ក់ដែលល្បីជាងគេទាំង១០០បទរបស់ពួកគេ ។ បទនេះមានបង្កប់អត្ថន័យល្ងណាស់ដែលតម្លៃនៅសម័យនោះ !!!!!!!!!        សូមទស្សនាបទចម្រៀងនេះ ៖

បទចម្រៀងនេះមានអត្ថន័យដូចខាងក្រោម៖

មានស្រ្តីម្នាក់បានប្រាកដក្នុងចិត្តថា ពន្លឺដែលភ្លឹចិញ្វែងចិញ្ចាចនោះគឺជាពន្លឺនៃមាស ហើយនាងកំពុងស្ថិតនៅលើជណ្តើរទៅកាន់ស្ថានសួគ៌

នៅពេលដែលនាងដល់ទីនោះ នាងបានដឹងគ្រប់យ៉ាងថា បើសិនជាទីនោះទាំងអស់ត្រូវបានបិទ                          ជាមួយពាក្យដែលនាងអាចទទួលបាន គឺនាងមកទីនេះដើម្បីអ្វី ?

អូហ…អូហ…អូហ….អូហ…អូហ….  ហើយនាងកំពុងស្ថិតនៅលើជណ្តើរទៅកាន់ស្ថានសួគ៌

មានសញ្ញាសំគាល់នៅលើជញ្ជាំង     ប៉ុន្តែនាងត្រូវការដឹងអោយបានច្បាស់  ព្រោះអ្នកដឹងទេ ពេលខ្លះសញ្ញាសំគាល់ទាំងនោះអាចនឹងមានអត្ថន័យ២យ៉ាង

នៅលើដើមឈើដុះតាមបណ្តោយមាត់ព្រែកអូរ  មានសត្វស្លាបដែលយំពិរោះកំពុងយំនៅលើដើមឈើ  ពេលខ្លះការគិតរបស់យើងទាំងអស់គ្នាគឺមានការភ័យខ្លាចរអែង អូហ…រឿងទាំងអស់នេះធ្វើអោយខ្ញុំសែនឆ្ងល់ណាស់ អូហ…..រឿងទាំងអស់នេះធ្វើអោយខ្ញុំសែនឆ្ងល់ណាស់

នេះជាអារម្មណ៍ដែលខ្ញុំមាន នៅពេលដែលខ្ញុំសម្លឹងទៅទិសខាងលិច ហើយនិងព្រលឹងរបស់ខ្ញុំកំពុងស្រែកយំ ដើម្បីចាកចេញ

នៅក្នុងការរិះគិតរបស់ខ្ញុំខ្ញុំបាននឹកគិតដល់ និងបានឃើញផ្សែងនៃបារីជារង្វង់ៗៗនៅតាមដើមឈើ ហើយបានលឺសម្លេងនៃមនុស្សដែលកំពុងឈរសម្លឹងមកខ្ញុំ

អូហ…រឿងទាំងអស់នេះធ្វើអោយខ្ញុំសែនឆ្ងល់ណាស់ អូហ…រឿងទាំងអស់នេះពិតជាធ្វើអោយខ្ញុំសែនឆ្ងល់ណាស់

ហើយរឿងទាំងអស់នោះបានខ្សឹបប្រាប់ខ្ញុំក្នុងពេលភ្លាមៗៗ ប្រសិនបើយើងទាំងអស់គ្នាប្រគុំតន្រ្តី បន្ឬាប់មកអ្នកភ្លុំប៉ីនិងអនុញ្ញាតអោយយើងបកស្រាយនៅហេតុផល

ហើយថ្ងៃថ្មីនឹងចាប់ផ្តើមមានពន្លឺឡើង ដោយសារហេតុនេះអ្នកណាដែលស្ថិតនៅឆ្ងាយ ហើយព្រៃឈើនឹងខ័្ទរលឺសូរដោយសារខ្យុល់បក់ អូ…..ហូរ….ហូរ…..ហូរ….ហូរ….ហូរ….ហូរ….អូ….

បើសិនជាវាមានភាពច្របូកច្របល់នៅក្នុងរបងដើមឈើរបស់អ្នក កុំទាន់អាលបារម្មណ៍ឬអន្ទះអន្ទែងឡើយ  វាគ្រាន់តែជារដូវផ្ការីកធ្លាក់ព្រិលទឹកកក នៅក្នុងខែឧសភាដែលស្រស់ស្អាតតែប៉ុណ្ណោះ

ត្រូវហើយ,វាមាន២វិធីដែលអ្នកអាចធ្វើដំណើរទៅបាន  ប៉ុន្តែនៅក្នុងដំណើរដ៏សែនវែងឆ្ងាយនេះ វាជិតដល់ពេលដែលត្រូវផ្លាស់ប្តូរផ្លូវដែលអ្នកកំពុងដើរនេះហើយ

អូហ…រឿងទាំងអស់នេះពិតជាធ្វើអោយខ្ញុំសែនឆ្ងល់ណាស់

ក្បាលរបស់អ្នកកំពុងលឺសូរសំលេងលាន់ទ្រហឹង ហើយវានិងមិនទៅណាឆ្ងាយពីអ្នក ក្នុងករណីដែលអ្នកមិនបានដឹងអ្វីសោះ អ្នកផ្លុំប៉ីកំពុងស្រែកហៅអ្នកទៅចូលរួមជាមួយពួកគេ

ចំពោះអ្នកនាង,តើនាងអាចលឺសម្លេងខ្យល់បក់ទេ? ហើយតើនាងបានដឹងទេជណ្តើរទៅកាន់ស្ថានសួគ៌ដែលនាងកំពុងឈរនៅលើនេះ គឺស្ថិតនៅលើខ្យល់អាកាសដែលកំពុងហោះហើរ ?

និងដូចដែលយើងកំពុងធ្វើដំណើរនៅលើផ្លូវរបស់យើង ស្រមោលរបស់យើងគឺមានកំពស់ខ្ពស់ជាងព្រលឹងរបស់យើង ទីនោះមានស្រ្តីម្នាក់កំពុងដើរដែលយើងទាំងអស់គ្នាស្គាល់ ដែលចែងចាំងទៅដោយពន្លឺពណ៌សដែលចង់បង្ហាញ ដែលអ្វីៗទាំងអស់ស្ទើរតែក្លាយទៅជាមាសយ៉ាងណា ហើយបានសិនជាអ្នកស្តាប់វាពិតជាពិបាកណាស់ ការពិតទាំងអស់នឹងកើតមានចំពោះអ្នកនៅពេលចុងបញ្ចប់ នៅពេលដែលអ្វីទាំងអស់ក្លាយទៅជាតែមួយនិងអ្វីមួយនោះនឹងក្លាយជាទាំងអស់ ក្លាយជាបទ Rock(រ៉ក់) មិនមែនបទRoll(រ៉ូល)។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s