ការប្រារព្ធពិធីបុណ្យកត្តញ្ញូ លើកទី១ នៅសាលាដុនបូស្កុខេត្តកែប

នៅថ្ងៃ ០៦ ខែ មិថុនា ឆ្នាំ ២០១២ នា បរិវេណ មជ្ឈមណ្ឌលបណ្កុះបណ្តាល វិជ្ជាជីវៈ ដុនបូស្កូខេត្តកែប  មានប្រារព្ធធ្វើពិធីបុណ្យ កត្តញ្ញូ សម្រាប់អរគុណ ដល់គណៈអ្នកគ្រប់គ្រងសាលាដុនបូស្កូខេត្តកែប , លោកគ្រូអ្នកគ្រូ , និង មា្ចស់អ្នក ឧបត្ថម្ភ ដល់សាលាទាំងអស់ ជាពិសេសលោក ឪពុកលីសំណាង ដែលជាអ្នកគ្រប់គ្រងនៅសាលាដុនបូស្កូកែប នេះ ។

អ្នកគ្រប់គ្រងសាលាដុបូស្កុកែប

លោកឪពុកលីសំណាង អ្នកគ្រប់គ្រងសាលាដុបូស្កុកែប

ពិធីបុណ្យកត្តញ្ញូ នេះត្រូវបានប្រព្រឹត្តិ ឡើងជាលើក ទី១ នៅសាលាដុនបូស្កូ ខេត្តកែបនេះ ដោយព្រោះតែសា លានេះទើបតែបង្កើតថ្មី ចំនួនសិស្សនិស្សិត , លោកគ្រូអ្នកគ្រូមាន ចំនួនតិច ទើបធ្វើអោយ ពិធីនេះ នៅតូចនៅឡើយ  មិនទាន់អាចធ្វើអ្វីអោយជាធំដុំបានទេ ។ ពិធីនៅថ្ងៃនេះគ្រាន់តែ សិស្សនិស្សិតទាំងអស់ និង លោកគ្រូអ្នកគ្រូ រួមគ្នា បង្កើតកម្មវិធី ហូបអីជុំគ្នា និង ជូនអំណោយ បន្តិចបន្តួច ដល់លោកឪពុក លីសំណាង តែប៉ុណ្ណោះ , ប៉ុន្តែនៅ ឆ្នាំក្រោយៗទៀត  នៅពេលដែលសាលាដុនបូស្កូកែប មានសមាជិកកើនឡើងច្រើនជាងមុន សាលានឹង ប្រារព្ធ កម្មវិធីនេះអោយកាន់តែធំជាងមុន , ព្រោះនេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ។

ពិធីបុណ្យកត្តញ្ញូ នេះគឺជាពិធីបុណ្យដែលមានសារៈសំខាន់សម្រាប់សាលាដុនបូស្កូ ទាំងឡាយ គ្រប់ប្រទេសទាំងអស់នៅលើពិភពលោក ជាពិសេសប្រទេសកម្ពុជា ។ ពិធីនេះ មានគោលបំណង សំដែងការដឹងគុណ ដល់លោកឪពុកបូស្កូ ដែលជាអ្នកបង្កើតសាលានេះឡើង , លោកឪពុក ,បងប្រុស , បងស្រី ,  គណអ្នកគ្រប់គ្រងសាលា , លោកគ្រូអ្នកគ្រូ, និង សមាជិកទាំងអស់ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s