ភពព្រះសុក្រនឹងធ្វើដំណើរឆ្លងកាត់ព្រះអាទិត្យ

យោងតាមប្រភពព័ត៌មានពី CTV  បានអោយដឹងថា ៖ក្រុមអ្នកតារាវិទូ នៅជុំវិញពិភពលោក បានអោយដឹងថា មកដល់ល្ងាច ថ្ងៃអង្គារ ទី ៥ ខែ មិថុនា បានសង្កេតមើលគន្លង តារា ឃើញថា ផ្កាយភពព្រះសុក្រ កំពុងធ្វើដំណើរឆ្លងកាត់ ចំពីមុខព្រះអាទិត្យ ។

ភពព្រះសុក្រ

ភពព្រះសុក្រ

ដំណើរឆ្លងកាត់ នៃផ្កាយព្រះសុក្រ ម្តងទៀត និងកើតនៅ ១០៥ឆ្នាំទៀត ។ ពួកគេធ្លាប់បានឃើញ ដំណើរឆ្លងកាត់៧ដងនៃ ភពព្រះសុក្រ ចាប់តាំងពីការ បង្កើតកែវយឺត នៅឆ្នាំ១៦១០ មកម្ល៉េះ ។

ភពព្រះសុក្រអាចធ្វើដំណើរឆ្លងកាត់ ព្រះអាទិត្យ ២ ដងក្នុង១ទស្សវត្សន៍ ។ “ភពព្រះសុក្រធ្វើដំណើរឆ្លងកាត់ នៅឆ្នាំ២០០៤ , ហើយវាជារឿងមួយដែលអស្ចារ្យ ។ វាជាលើកទី១ ដែលភពព្រះសុក្រធ្វើដំណើរឆ្លងកាត់ ក្នុងរយៈពេល១២០ឆ្នាំក្រោយនេះ។ ”  Rogerson បានប្រាប់ CTV .

គាត់បានបន្តថា ការកើតឡើងលើកក្រោយទៀតនឹងកើត នៅឆ្នាំ ២១១៧ និង ២១២៥។ ក្រុមអ្នកតារាវិទូ ត្រូវការប្រើប្រាស់ វែនតាការពារភ្នែក ដើម្បីជៀសវាងការប៉ះពាល់ ដល់ភ្នែករបស់ ពួកគេនៅពេល សម្លឹងមើលព្រឹត្តិការណ៍ អាចជាវែនតាខ្មៅ ដែលការពារកាំរស្មី បានល្អ ។

អត្ថន័យដ៏ពិតប្រាកដ នៃព្រឹត្តិការណ៍នេះ គឺ នៅពេលនេះយើងអាចដឹងដោយខ្លួនយើង ផ្ទាល់ថា ចក្រវាឡដែលយើងកំពុងរស់នៅ នេះមានបញ្ហាអ្វីខ្លះកំពុងកើតឡើងដែលយើងមិនបាននឹកស្មានដល់ ។

ហេតុនេះសូមយើងទាំងអស់គ្នារួមគ្នា ចូលរួមការពារ ភពផែនដីយើង ដើម្បីទុកអោយមនុស្សជំនាន់ក្រោយ និង ភាពរុងរឿងនៃ ពិភពលោកយើង ។ ដោយយើងគ្រាន់តែ ចូលរួមជួយសំអាតបរិស្ថាន , ថែរក្សាព្រៃឈើ , សត្វព្រៃ និង ធនធានធម្មជាតិដទៃទៀត ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s