សា្នមញញឹមនៅក្នុងជីវិត ពិតជាមានអត្ថន័យ

នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ ការញញឹមពិតជាមានសារៈសំខាន់ណាស់ ដើម្បីអោយជីវិតទទួលបាន ភាពជោគជ័យ  និង មានភាពរីករាយ។ ស្នាមញញឹមរបស់មនុស្ស ម្នាក់ ជាសញ្ញាមួយបង្ហាញថា  មនុស្សម្នាក់នោះជាមនុស្សដែលមាន ភាពរួសរាយរាក់ទាក់ , មានចរឹកចូលចិត្តរាប់អានមិត្តភក្តិ , និងជាមនុស្សដែលគួររាប់អាន ។

 ដោយ លោកឪពុកលីសំណាង

ស្នាមញញឹមប្រជាជនខ្មែរ ដោយ លោកឪពុកលីសំណាង http://cambodia1.wordpress.com

នៅពេលដែលមាននរណាម្នាក់ ញញឹមមករកយើង នៅពេល កំពុងសន្ទនាគ្នា នោះបង្ហាញថា ពួកគេពេញចិត្តនឹងសន្ន្ទនា ជាមួយយើង  ហើយនៅពេល នោះ យើងក៏មានអារម្មណ៍ ចង់ធ្វើការសន្ទនាជាមួយគេវិញ ដែរ ។ ហេតុនេះដើម្បីអោយ ការទំនាក់ទំនងរបស់យើងមាន ភាពល្អប្រសើរ និង ប្រព្រឹត្តិទៅដោយរលូន យើងគប្បីគួរតែញញឹម ជាជំនួយជួយអោយជម្រុញ ការសន្ទនារបស់យើង ។

ជនជាតិបរទេសភាគច្រើន ពេលមកទស្សនាប្រទេសកម្ពុជា ពួកគេតែងតែឆ្ងល់ថា ហេតុអ្វីបានជាជនជាតិខ្មែរយើងតែងតែញញឹមជានិច្ច? ហើយនឹងជនជាតិរបស់ពួកគេមិនសូវមាននរណាញញឹមនោះទេ  , ប៉ុន្តែពេលពួកគេឃើញជនជាតិខ្មែរយើង ញញឹម ពួកគេមានអារម្មណ៍ចួលចិត្ត ជនជាតិខ្មែរយើង ។ នេះបង្ហាញអោយឃើញថា សា្នមញញឹមគឹជាទង្វើរមួយដែល មានអត្ថន័យ ល្អនៅក្នុងកាយវិការយើង ។

ស្នាមញញឹមក៏អាចជួយអោយ យើងអាចដោះស្រាយបញ្ហា ផ្សេងៗទៀតផងដែរ ៖ នៅពេលយើងមានបញ្ហាអ្វីមួយជាមួយ មិត្តភ័ក្តិ ក្រុមគ្រួសារ និង អ្នកដទៃ ដោយមានរឿងឈ្លោះគ្នា ឬមានបញ្ហាអ្វីមួយ ពេលនោះបើសិនជាអ្នកញញឹម វាអាចជួយដោះស្រាយ បញ្ហានោះបានផងដែរ ។

សិស្សសាលាដុនបូស្កូកែប

ស្នាមញញឹម សិស្សសាលាដុនបូស្កូកែប

ហេតុនេះហើយសូម យើងទាំងអស់គ្នា ញញឹមដើម្បីជីវិត ញញឹមដើម្បីភាពជោគជ័យ ញញឹមដើម្បីមិត្តភាព ញញឹមដើម្បីការសប្បាយ និយាយអោយចំ គឺញញឹមសម្រាប់ជីវិត ។

ផ្ទុយទៅវិញបើសិនយើងជាមនុស្សដែល មិនចេះញញឹម នោះជីវិតរបស់យើង និងមានអាចរស់នៅមានសេចក្តីសុខ និង ភាពសប្បាយដូចអ្នកដែលញញឹម ច្រើននោះទេ , ប៉ុន្តែការញញឹមនោះ ត្រូវ ចេះតាមពេលវេលាផងដែរ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s