ព្រះវិហារកាតូលិកទី១ នៅខេត្តកែប

ព្រះយេស៊ូនិងព្រះនាងម៉ារី

ព្រះយេស៊ូនិងព្រះនាងម៉ារី

ព្រះសមាគមគ្រឹស្តិសាសនា កាតូលិក បានចូលមកក្នុងប្រទេសកម្ពុជា យើងយូរណាស់មកហើយ ។ ហើយព្រះសមាគមនេះ ផងដែរ បានដុះរីកសុះសាយ ពាសពេញផ្ទៃប្រទេសកម្ពុជា ស្ទើរតែគ្រប់ ខេត្តក្រុង ក្នុងព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែក៏មានខេត្តមួយចំនួន ដែលពុំទាន់មានព្រះវិហារ ព្រះសមាគមកាតូលិកដែរ ។

ស្ថិតនៅក្នុងសាលាដុនបូស្កូកែប

ព្រះវិហារកាតូលិកកែប ស្ថិតនៅក្នុងសាលាដុនបូស្កូកែប

ដោយឡែក ខេត្តកែបដែល ជាខេត្តតូចមួយនៃ ប្រទេស កម្ពុជា កាលពីមុន ពុំទាន់ មាន ព្រះវិហារ ព្រះសមាគម កាតូលិក នោះទេ ប៉ុន្តែឥឡូវនេះ ព្រះវិហារកាតូលិក បាន កើត មាននៅខេត្តកែប ហើយតាមរយៈ ព្រះវិហារ កាតូលិក នៃ មជ្ឈមណ្ឌល បណ្តុះបណ្តាលវិជ្ជាជីវៈ ដុន បូស្កូខេត្តកែប ។ ព្រះវិហារសាលាដុនបូស្កូខេត្តកែប កើតមានយូរឆ្នាំដែរមកហើយ ប៉ុន្តែមកដល់ខែ តុលា ឆ្នាំ ២០១១ ទើបមានលោកឪពុក និង គ្រឹស្តិសាសនិក មួយចំនួនចូលមកក្នុងព្រះវិហារនោះ ហើយនិងបន្តមកដល់សព្វថ្ងៃ ។ ព្រះវិហារនេះ នៅមានទំហំតូចនៅឡើយ ព្រោះជាព្រះវិហារកាតូលិក ទី១ដែលមាននៅខេត្តកែប និង ទើបតែកើតមានឡើង នៅរយៈពេលខ្លី ហេតុដូចនេះមិនសូវមាន ការអភិវឌ្ឈន៍ ប៉ុន្មានទេ ប៉ុន្តែក៏បានចូលរួមតាម ផ្លូវនៃគ្រឹស្តិសាសនាកាតូលិកផងដែរ។

អោយព្រះវិហារយេស៊ូគ្រីស្តិ

ព្រះវិហារតំណាង អោយព្រះវិហារយេស៊ូគ្រីស្តិ

នៅរៀងរាល់ល្ងាចម៉ោង ៨ ០០យប់ ព្រះវិហារតែងមានរាត្រីសួស្តី ដែលចូលរួមដោយ សិស្សនិស្សិត និង គ្រូសាលាដុនបូស្កូកែប , អ្វីដែលពិសេសគឺនៅរៀងរាល់ល្ងាចថ្ងៃ អាទិត្យ និង ថ្ងៃដែលមានពិធីបុណ្យតាម គ្រឹស្តិសាសនាកាតូលិក ព្រះវិហារតែងតែមាន ពិធីអភិបូជា ពេលខ្លះក៏មានការចូលរួមពី ព្រះសមាគមកាតូលិកខេត្តកំពតផងដែរ ។

ថ្វីត្បិតតែ ព្រះវិហារមានទំហំតូចនៅឡើយក៏ពិតមែន ប៉ុន្តែក៏បានប្រត្តិបត្តិតាម កាតូលិក ដូចព្រះវិហារដទៃទៀតដូចគ្នា ។ ថែមលើសពីនេះទៅទៀត តាមរយៈព្រះសមាគមកាតូលិក ព្រះវិហារបានជួយផ្តល់ ឱកាសអោយសិស្សក្រីក្រ មួយចំនួនបានបន្តការសិក្សានៅ ថ្នាក់ឧត្តមសិក្សា និង ជំនាញផ្សេងៗទៀតផងដែរ តាមរយៈការផ្តល់ជំនួយពី គ្រឹស្តិសាសនិកកាតូលិក រស់នៅក្រៅប្រទេស និង បងប្អូនជនជាតិខ្មែរផងដែរ។

កន្លែងអង្គុយក្នុងព្រះវិហារ

កន្លែងអង្គុយក្នុងព្រះវិហារ

គូរកត់សម្គាល់ផងដែរថា នៅក្នុងខេត្តកែប ពុំសូវមាន អ្នកកាន់សាសនាកាតូលិក ប៉ុន្មានទេ គឺភាគច្រើន ជាបងប្អូនជនជាតិ អ៊ីស្លាម និង មានជនជាតិខ្មែរ រស់នៅ លាយឡំគ្នាកាន់ ព្រះពុទ្ធសាសនា ។ ម្យ៉ាងទៀត ព្រះវិហារ អ៊ីស្លាម សាសនានៅ ខេត្តកែប មានច្រើនកន្លែង  ស្របទៅតាម អ្នកកាន់ សាសនា អ៊ីស្លាម នៅខេត្តកែបនោះ ។

នៅក្នុងសង្គម ទោះបីជាយើងប្រកាន់សាសនាអ្វីក៏ដោយ ប៉ុន្តែយើងមិនគួរមាន ជំលោះដោយសារសាសនា នោះទេ យើងគួរតែដើរតាមគន្លងល្អដែលសាសនា នីមួយបានបង្រៀន ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s