ទឹកដីខ្មែរដែល វៀតយាមយក

កាលពីសម័យមុន ទឹកដីរបស់ប្រទេសកម្ពុជា មានទំហំធំណាស់ គឺធំលើស សម័យបច្ចុប្បន្ន ច្រើនដងណាស់ , ប៉ុន្តែនៅសម័យក្រោយៗមក ទឹកដីរបស់ប្រទេសខ្មែរ ត្រូវបាត់បង់បន្តិចម្តងៗ រហូតមកដល់សព្វថ្ងៃនេះ ។

ផែនទីប្រទេសកម្ពុជា

ផែនទីប្រទេសកម្ពុជា

តាមប្រវត្តិសាស្រ្ត បានបង្ហាញថា ទឹកដីខ្មែរភាគច្រើន ត្រូវបានប្រទេសជិតខាងដណ្តើមយក ជាពិសេសប្រទេស ថៃ និង វៀតណាម ។

តាមការសិក្សាស្រាវជ្រាវ បានបញ្ជាក់ពីទឹកដីខ្មែរ ដែលបាត់បង់ ទៅប្រទេសវៀតណាម    ថាមានទំហំប្រមាណ ៦៤ ០០០ គីឡូម៉ែតការេ ហើយខេត្តទាំងអស់នោះមានឈ្មោះ ដូចជា  ៖

  ឈ្មោះខេត្តខ្មែរ ( ឈ្មោះថ្មី )

  • កំពង់ស្រកី (បៀងហ្វា , ភឿកថាញ់ , ចង្វារត្រពាំង )
  • រោងដំរី ( តៃនិញ , ឡុងនិញ , ថាញ់អាញ់ )
  • ព្រៃនគរ (សៃហ្កន , ហូជីមីញ )
  • ផ្សំអំបិល (បៀនត្រែ , ភៀនហ្វា )
  • មេស ( មេស , ឌិញភឿង )
  • គោះគង ( ឡុងអាន )
  • ព្រែកឬស្សី ( គិនថឺ ,  ជុងយុញ )
  • លុងហោ (វិញឡុង )
  • ព្រះត្រពាំង ( ត្រាយិញ , វិញមិញ )
  • ផ្សារដែក ( សាដែក , ភៀនផុង )
  • មាត់ជ្រូក ( ចូវដុក , អាងយ៉ាង , ឡុងសៀន )
  • អូរកាប់ ( វ៉ុងតាវ )
  • ព្រះសូគ៌ា ( ទឿកឡេ , ហ្វៀង , ប៊ិញទ្វី )
  • ទួលតាមោក ( ធូយ៉ូវម៉ាក , ប៊ិញហឿង , ប៊ិញឡុង )
  • ពាមបារាជ ( ឡុងសៀង , អានយ៉ាង )
  • ពលលាវ ( បាក់លីវ )
  • ក្រមូនស ( រ៉ាជយ៉ាកៀងយ៉ាង , ជឿនធឿន )
  • ពាម ( ហាទៀង )
  • ឃ្លាំង ( ស្រុកទ្រាំង , ខាយហ្វុង , បាសៀង )
  • បារាជ ( ភឿឡេ ) ។

11 thoughts on “ទឹកដីខ្មែរដែល វៀតយាមយក

  1. តាមពិតទៅខ្ញុំនេះ មិនមែនជាអ្នកឯកទេសខាងប្រវត្តិសាស្រ្តអ្វីទេ តែនៅពេលដែលខ្ញុំមើល ខ្ញុំអាន ខ្ញុំតែងពិចារណា តាមលំនាំប្រវត្តិសាស្រ្ត ដែលគេបានសរសេរ បានប្រាប់ គឺមិនបានជឿតាមគេទាំងអស់ទេ គឺពិនិត្យមើល ភាសា ដែលគេនិយាយ និង ឈ្មោះដែលគេប្រើ ពីជំនាន់មួយទៅជំនាន់ តើខ្មែរយើងមានទំនាក់ទំនងជាមួយចិនឬ យួន យ៉ាងម៉េច ពិចារណារឿងទឹកដី នៅម្តុំនោះ គឺហាណូយ ឬ យួនខាងជើង ហើយពិនិត្យ ទឹកដីចម្បា និង ដីកម្ពុជា ក្រោម តើមានរឿងប្រហាក់ប្រហែលគ្នាទេ ហើយពាក្យមួយទៀត ដែលចិន ហៅថាចិនឡា ចុះយើងអាចហៅបានទេថា ជាន់លើ ជាន់ក្រោម ឬ ជាន់កណ្តាល មានន័យស្មើនឹង ឋានលើ ឋានកណ្តាល និង ឋានក្រោម តើយើងអាចសន្និដ្ឋាន ហៅអញ្ចឹងបានទេ ពីព្រោះមកពីជំនឿរបស់យើង ពីដូនតាមក នេះមកពីចិនហៅ តាមខ្មែរមិនច្បាស់ ក៏ថាចិនឡា ទៅ តាមពិតជាន់លើទេដឹង? ជួយពិចារណាមើល មើ យកសៀវភៅមកមើលម្តងទៀតមើ ចែគ្នាពិចារណាមើល ហើយយើងត្រូវដឹងថា ស្តេចខ្មែរចិត្តល្អណាស់ កេមកជួយហើយតែងប្រទានដីធ្លី ឱ្យគេនៅអញ្ចឹងឯង ជាគុណសម្បត្តិដែលគេជួយ តែពុំមែនបានន័យថា ប្រគល់ទឹកដីនោះទៅឱ្យគេតែម្តងនោះទេ គឺនៅលើស្តេចខ្មែរគ្រប់គ្រងដដែល មិនមែននាំគ្នាកាត់ដីឱ្យួយួនដូចរាល់ថ្ងៃនេះទេ ខុសហើយណាអស់លោក !!

  2. ពាក្យ Dai Viet មានន័យថា ទេ ពាក្យ នេះត្រូវនឹងអក្សរ របស់ចិន ដែលមានន័យថា ឯពាក្យ ត្រូវនឹងអក្សរចិនថា មានន័យថា ខ្ញុំមិនយល់ស្របទេដែលថា ជាពាក្យខ្មែរ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s