មូលហេតុនៃការបាត់បង់ទឹកដីខ្មែរ

នៅសម័យអង្គរ ដែលដឹកនាំដោយព្រះបាទជ័យវវ្ម័នទី៧ ជាសម័យដែល ប្រទេសកម្ពុជាមានការ រីកចំរើនខ្លាំងបំផុត និងមានទឹកដីធំទូលំទូលាយ ដែលមានឈ្មោះថា ចក្រភពអង្គរ ។ ប៉ុន្តែនៅសម័យក្រោយៗ មកអាណាចក្រខ្មែរ យើងមានការធ្លាក់ចុះបន្តិចម្តងៗ  និង ទឹកដីរបស់ប្រទេសកម្ពុជា យើងក៏បានបាត់បង់ទៅអោយប្រទេសជិតខាង ទៅតាមនោះដែរ ជាពិសេសប្រទេសថៃ និង ប្រទេសវៀតណាម ។

ផែនទីប្រទេសកម្ពុជា

ផែនទីប្រទេសកម្ពុជា

មូលហេតុដែលបណ្តាលអោយ បាត់បង់នោះមកពី បញ្ហាអ្នកដឹកនាំ នៃប្រទេសកម្ពុជាយើង  ដែលមិន មានសមត្ថភាពគ្រប់គ្រាន់ អាចដឹកនាំ ប្រទេសតទៅទៀត ។                                   ពីសម័យក្រោយៗមក ព្រះមហាក្សត្រ ជំនាន់ក្រោយៗ និង ថ្នាក់ដឹកនាំ ផ្សេងៗទៀត មានការ ឈ្លោះ ទាស់ទែងគ្នា ដណ្តើម អំណាច ដោយមានការលោភលន់ រៀងៗខ្លូន គិតតែផលប្រយោជន៍ផ្ទាល់ខ្លួន មិនគិតដល់ការអភិវឌ្ឈន៍ នៃប្រទេសជាតិ ។  មិនត្រឹមតែប៉ុណ្ណោះថែមទាំង បង្ករសង្គ្រាម កាប់សម្លាប់គ្នាឯង និង អនុញ្ញាតិ្តអោយប្រទេសជិតខាង អាចមានឪកាស ធ្វើការឈ្លានពានទឹកដីប្រទេសកម្ពុជាយើងបាន ។ មូលហេតុ គឺនៅពេល មេដឹកនាំខ្មែរមានជំលោះរវាងគ្នានឹងគ្នា ពេលនោះមានមេដឹកនាំខ្លះ បានរត់ទៅពឹងពាក់ ប្រទេសជិតខាង អោយគេជួយធ្វើសង្គ្រាម ដោយសន្យាថា នឹងប្រគល់ទឹកដីខ្លះ ទៅអោយពួកគេ ។ ហើយតាមប្រវត្តិសាស្ត្រខ្លះ បានបង្ហាញថា មានមេដឹកនាំខ្មែរមួយចំនួន ឈ្លក់វង្វេងនឹង  សម្រស់របស់ស្រី ជនជាតិជិតខាង រហួតភ្លេចគិតដល់បញ្ហារបស់ប្រទេសជាតិ និងចាញ់បោកល្បិចកល រហូតបាត់បង់ទឹកដី ។  សរុបមក បញ្ហាទាំងអស់នោះ អ្វីដែលសំខាន់គឺមកពី ថ្នាក់ដឹកនាំប្រទេសជាតិទាំងមួល ជាអ្នកកំណត់វាសនានៃប្រទេសជាតិ ។ប៉ុន្តែមិនមែនមកពី អ្នកដឹកនាំតែម្នាក់ប៉ុណ្ណោះទេ គឹមកពីកត្តាផ្សេងៗទៀត ចូលរួមផ្សំគ្នា ដូចជា ៖

  1. ប្រទេសកម្ពុជាកាលពីសម័យមុន ស្ថិតនៅក្រោមអាណាព្យាបាលរបស់ ប្រទេសដទៃ (ប្រទេសបារាំងជាដើម) ។ ដោយសារប្រទេសខ្មែរស្ថិតនៅ ក្រោមអាណាព្យាបាល របស់ខ្លួនបាន ប្រទេសអាណាព្យាបាលទាំងនោះ បានកាត់ទឹកដីខ្មែរខ្លះទៅ អោយប្រទេសដទៃ (ឧទាហរណ៍ ដំបូងបារាំងកាត់ខេត្តខ្មែរ បាត់ដំបង សៀមរាប ទៅអោយប្រទេសថៃ ប៉ុន្តែទើបតែយកបានត្រលប់មកវិញនៅឆ្នាំ ១៩០៦)
  2. មហិច្ចតាលោភលន់នៃប្រទេសជិតខាង ធ្វើការដណ្តើមទឹកដី ខ្មែរដោយគ្មាន ខ្លាចរអារប្រើគ្រប់ល្បិចកលអាក្រក់
  3. ទំនាស់ផ្ទៃក្នុង ដោយបែកបាក់សាមគ្គីភាព និងការល្មោភអំណាច
  4. ជឿការញុះញង់នៃប្រទេសជិតខាង
  5. ភាពអវិជ្ជានៃ ប្រជាជន។

5 thoughts on “មូលហេតុនៃការបាត់បង់ទឹកដីខ្មែរ

  1. តាមខ្ញុំយល់មកពីការ សិក្សាអបរំធ្លាក់ចុះ ហើយមេដឹកប្រើអំណាចផ្តាច់ការ ក៏ដូចជាបុគ្គលនិយម ដល់តែនិយមខុសទំនងអញ្ចឹងឯង ហើយស្តេចជ័យវរ្ម័ន ក៏ប្រហែលអញ្ចឹងដែរ មិនព្រមផ្តល់អំណាច ឬ ផ្ទេរអំណាច ដល់អ្នកដទៃក្រៅពី ខ្លួនឯងតែម្នាក់ រហូតខ្លួនសុគត់ទៅ វាអស់អ្នកចេះ ដូចសម័យនេះ ក៏នឹងកើត ហេតុដូចគ្នាដែរ តាបានឡើងអំណាចហើយ ក្រាញចង់បានតែម្នាក់ឯង វាអញ្ចឹងហើយ !!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s