វីមេអូ

វីមេអូ

វីមេអូ គឺជា គេហទំព័រមួយដែលអាចអោយយើ់ង រក្សាផ្ទុកនូវវីដេអូ ដែលមានប្រយោជន៍ ដូចជាគេហទំព័រ យូធូប ផងដែរ ។ គេហទំព័រនេះ ត្រូវបានមនុស្សជាច្រើន នៅលើពិភពលោក បានប្រើប្រាស់ ដើម្បីទាញយកវីដេអូ នៅក្នុងកុំព្យូទ័រ ដែលមានប្រយោជន៍ ដាក់ចូលទៅក្នុងប្រព័ន្ធអ៊ីនធើណែត ដែលមិនគិតថ្លៃ និង អាចអោយយើង រក្សាបានវីដេអូដល់ទៅទំហំ ៥០០ មេកាបៃ នៅក្នុង ១សបា្តហ៍ ។

វីមេអូ គេហទំព័រសម្រាប់ផ្ទុកវីដេអូ

មាតិកា

[លាក់]

ប្រវត្តិ

វិមេអូ ត្រុវបានបង្កើតដោយ Jake Lodwick និង Zach Kleinនៅខែ វិច្ចការ ឆ្នាំ២០០៤ និង ត្រូវបានបង្កើតក្រុមហ៊ុន នៅឆ្នាំ២០០៧ និង២០០៨ ។ ពាក្យ វីមេអូ(Vimeo)នេះត្រុវបានបង្កើត ដោយអ្នកស្វែងរករបស់ក្រុមហ៊ុន Jake Lodwick និង វាមានភាពស្រដៀង នឹងពាក្យវីដេអូ(Video)។ ក្រុមហ៊ុន IAC/InterActiveCorp បានទិញយក វីមេអូនៅខែ សីហា ឆ្នាំ២០០៦ ។ Dae Mellencamp គឺជានាយកប្រធានប្រត្តិបត្តិនៃ វីមេអូ។ នៅខែមករា ឆ្នាំ២០០៩ Mellencamp បានក្លាយជា អ្នកគ្រប់គ្រងទូទៅ របស់ វីមេអូ ។

ភាពទូលំទូលាយនៃអ្នកគាំទ្រ

តាមការស្រាវជ្រាវ នៅខែធ្នូ ឆ្នាំ ២០១១ , វីមេអូបានទាញយក អ្នកគាំទ្រ ៦៥ លាននាក់ ជារៀងរាល់ខែ និង មានអ្នកចុះឈ្មោះថ្មី ច្រើនជាង ៨លាននាក់ ធ្វើជាអ្នកប្រើប្រាស់វីមេអូ ។ ១៥ ភាគរយ នៃអ្នកប្រើប្រាស់វីមេអូ ត្រូវបានប្រើប្រាស់តាមរយៈទូរស័ព្ទ ។ ចាប់តាំងពីថ្ងៃទី០៤ ខែ ឧសភា ឆ្នាំ ២០១២ គេហទំព័រនេះ ត្រូវបានបិទហាមឃាត់ ដោយប្រទេសឥណ្ឌា តាមរយៈISPs ក្រោមការបញ្ជារបស់Department of Telecom, ដោយមិនបានបញ្ជាក់ពីហេតុផលណា១ ។

សហគមន៍ទូទៅ

សហគមន៍នៃ វីមេអូ គឺមានភាពទូលំទូលាយណាស់ និង បានចូលរួមដោយ អ្នកផលិតខ្សែរភាពយន្តindie និង មនុស្សជាច្រើនប្រើប្រាស់ដើម្បី ផ្សព្វផ្សាយខ្សែរភាពយន្ត ។ សហគមន៍វីមេអូ ត្រូវបានប្រើប្រាស់ឈ្មោះ “Vimeans” ដែលមានអត្ថន័យថា សមាជិកនៃសហគមន៍វីមេអូ , ជាធម្មតាគឺនរណាម្នាក់ដែល មានសកម្មភាព និង កំពុងប្រើប្រាស់ ។

មាតិកាដែលគូរអោយកត់សម្គាល់

អ្នកប្រើប្រាស់ជាច្រើន ត្រូវបានប្រើប្រាស់ វីមេអូ ដើម្បីជាមាតិកាសម្រាប់ភ្ញៀវទស្សនា ។ នៅឆ្នាំ២០០៩ Britney Spears បានប្រើប្រាស់ វីមេអូ ដើម្បីធ្វើជាឆាកសម្រាប់ដឹកនាំ វីដេអូតន្ក្រីរបស់នាង អោយមានភាពល្បីល្បាញ។

គុណភាពនៃវីដេអូ

នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០០៧ វីមេអូ បានប្រកាសថា នឹងអនុញ្ញាតិ្តអោយប្រើប្រាស់ វីដេអូដែលមានអត្ថន័យខ្ពស់ ក្នុងទំហំ ១២៨០x៧២០ (៧២០p), បានក្លាយជា គេហទំព័រចែករំលែកវីដេអួលើកដំបូង ដែលអនុញ្ញាតិ្តចំពោះវីដេអូ HD(ក្បាលវីដេអូ) របស់អ្នកប្រើប្រាស់ ។ ការដាក់បញ្ចូលក្បាលវីដេអូ (HD)ចូលទៅក្នុងគេហទំព័រ កែប្រែទំហំដោយស្វ័យប្រវត្តិ អោយទៅជា វីដេអូដែលមានទំហំ 720/30p VP6 Flash ។ ចាប់តាំងពី ខែសីហា ឆ្នាំ២០១០មក គ្រប់វីដេអូទាំងអស់ ត្រូវបានកែប្រែដោយការសរសេរកូដជា ទំហំ H.264 សម្រាប់ HTML5អាចអនុញ្ញាត្តិអោយប្រើប្រាស់។ គ្រប់វីដេអូទាំងអស់ដែល បានដាក់បញ្ចូលក្នុងគេហទំព័រ មុនដំបូងត្រូវកែប្រែទំហំវាសិន ។ វីដេអូដែលមិនមែនជាក្បាលវីដេអួ(Non-HD)ដែលត្រូវបានកែប្រែ ត្រូវមានទំហំអតិបរមា ៣០ចំនុច/វិនាទី និង វីដេអូទាំងអស់នោះ ត្រូវតែជាវីដេអូដែលមានសារៈសំខាន់ ជាងវីដេអូដទៃទៀត ដែលបានដាក់ប្រកួតប្រជែង នៅក្នុងគេហទំព័រនោះ ។ អ្នកដែលមិនប្រើប្រាស់ វីដេអូPLUS ឬ អ្នកដែលប្រើប្រាស់វីមេអូ ដែលមិនគិតថ្លៃ អាចដាក់បញ្ចូលវីដេអួ ដែលមានទំហំធំបំផុត ៥០០មេកាបៃ ក្នុង ១សបា្តហ៍។

វីមេអូ PLUS

នៅថ្ងៃទី ១៦ ខែ តុលា ឆ្នាំ២០០៨ បានអោយដឹងថា អ្នកដែលចង់ប្រើប្រាស់វីមេអូPLUS នេះគឺមានតម្លៃ ៦០ ដុល្លាក្នុង១ឆ្នាំ , ដែលអនុញ្ញាត្តិអោយ អ្នកប្រើប្រាស់អាចបន្ថែមក្នុងការដាក់ បញ្ចួលវីដេអួជារៀងរាល់សប្តាហ៍ របស់ខ្លួនបានរហូតដល់ ៥ ជីហ្កាបៃ (៥០០០ មេកាបៃ) , ក្បាលវីដេអូមិនកំណត់ , ការបង្កើតគ្មានដែនកំណត់នៃCHANNEL , ក្រុមនិងអាល់ប៊ុម ។

ចាប់តាំងពី ខែកុម្ភៈឆ្នាំ ២០១០ , អ្នកប្រើប្រាស់វីមេអូPLUS អាចធ្វើការជ្រើសរើសដើម្បី ការកែប្រែទំហំវីដេអូ ១០៨០p ដែលបាន ដាក់បញ្ចូលរបស់ពូកគេ អោយទៅជាទាំង ១០៨០p និង ៧២០p។ ដូចនៅថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ២០១០ គេហទំព័រនេះ បានផ្តល់អោយនូវ ក្បាលវីដេអូដោយគ្មានកំណត់ ។

វីមេអូ PRO

នៅថ្ងៃទី១ខែសីហាឆ្នាំ២០១១ , វីមេអូបានធ្វើការណែនាំ គណនីវីមេអូPRO ដែលជាប្រភេទមួយដែលប្រើសម្រាប់ ពាណិច្ចកម្ម និង ជំនួញ , ដែលអនុញ្ញាតិ្តអោយរក្សាទុក បាន ៥០ ជីហ្កាបៃ , ២៥០ គីឡូបៃសម្រាប់ដំណើរការ , ការកែប្រែកម្រិតខ្ពស់ , អនុញ្ញាតិ្តគ្រប់វីដេអូ និង មានអ្វីផ្សេងទៀត ។ អ្នកទាំងអស់គ្នា លើកលែង”ក្រុមហ៊ុនផលិតកម្មឯកជនមួយចំនួន , មិនទទួលបានប្រាក់ចំនេញ , និង សិល្បៈករមួយចំនួនដែលប្រើប្រាស់វីមេអូដើម្បី ផ្សព្វផ្សាយគំនិតឆ្នៃប្រឌិតការងាររបស់ពួកគេ ” ត្រូវតែចូលរួមជាសមាជិកនៃអ្នកឧបត្ថម្ភ វីមេអូPRO ដើម្បី អាប់ឡូត(ទាញយក) វីដេអូពាណិច្ចកម្មរបស់ពួកគេ ឬ ប្រើប្រាស់វីដេអូវីមេអូជំនួញរបស់ពួកគេ សម្រាប់បំពេញតម្រូវការរបស់អ្នកប្រើប្រាស់។

ពានរង្វាន់ វីមេអូ

ពានរង្វាន់វីដេអូ ប្រចាំឆ្នាំលើកទី១ នៃវីមេអូ ប្រព្រឹត្តិទៅនៅ ថ្ងៃទី៨និង៩ ខែតុលា ឆ្នាំ២០១០ នៅទីក្រុងញូវយ៉ក ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s