ពិធីរៀបអាពាហ៍ពិពាហ៍ទី១ នៅព្រះវិហារកាតូលិកក្រុងកែប

ព្រះវិហារកាតូលិកក្រុងកែប ជាព្រះវិហារកាតូលិក តែមួយនៅក្រុងកែប ដែលទើបតែនឹងមាន សកម្មភាពខ្លាំងក្លា នៅប៉ុន្មានឆ្នាំនេះ ពេលនេះ បានប្រារព្ធធ្វើពិធី រៀបអាពាហ៍ពិពាហ៍ ជាលក្ខណៈគ្រឹស្តិកាតូលិក ឬ ការទទួល អត្តសញ្ញាណអាពាហ៍ពិពាហ៍នៅរាត្រីថ្ងៃ អាទិត្យទី១ខែកក្កដាឆ្នាំ២០១២នេះ ។

ពិធីបំពាក់ចិញ្ចៀនរៀបការ

ពិធីបំពាក់ចិញ្ចៀនរៀបការ

កូនកម្លោះ កូនក្រមុំក្នុង អត្តសញ្ញាណ អាពាហ៍ ពិពាហ៍ នេះគឺ លោកគ្រូ ប៊ុន ពន្លក ជាគ្រូនៃ មជ្ឈមណ្ឌលបណ្តុះ បណ្តាលវីជ្ជាជីវៈ ដុនបូស្កូកែប និង អ្នកនាង កៅ សាវរិទ្ធ ។ នៅក្នុងពិធីនេះ មានការចូលរួម លោកបូជាចារ្យ លូកា , លោកបូជាចារ្យ លី សំណាង , គ្រឹស្តិកាតូលិកមួយចំនួនមក ពីព្រះសហគមន៍ខេត្តកំពត ,ក្រុមគ្រួសារនៃ គូរស្រករទាំង២ , លោកគ្រូអ្នកគ្រូ និង សិស្សានុសិស្សនៃ សាលាដុនបូស្កូកែបផងដែរ។

ពិធីរៀបអាពាហ៍ពិពាហ៍តាមកាតូលិក ឬ ពិធីទទួលអត្តសញ្ញាណអាពាហ៍ពិពាហ៍ នេះ គឺបា្ររព្ធទៅ ក្នុងគោលបំណង ចង់ផ្សព្វផ្សាយ ពីដំណឹងអាពាហ៍ពិពាហ៍នេះ ប្រាប់ទៅ បងប្អូនញាតិសណ្តាន និង គ្រប់ៗគ្នា អោយបានដឹង ក្រែងលរ ក្នុងចំនោមកូនកម្លោះ កូនក្រមុំ មានប្តីឬប្រពន្ធផ្សេងទៀត ឬ មានបញ្ហាអ្វីមួយ ដែលលាក់មិនអោយភាគី ម្ខាងទៀតដឹង ដើម្បីចៀសវាង នៅបញ្ហាពេលក្រោយ ។

ពិធីរៀបការ

ពិធីរៀបការ

ម៉្យាងទៀត គ្រឹស្តិបរិស័ទ ទាំងអស់ ដែល ត្រូវរៀប អាពាហ៍ពិពាហ៍ ត្រូវការ ចូលរៀបអាពាហ៍ពិពាហ៍ ក្នុងព្រះវិហារ ដើម្បីប្រកាស អោយព្រះ ជាម្ចាស់ដឹងលឺ និង អោយព្រះអង្គប្រទាន ពរ ដល់គូរអាពាហ៍ ពិពាហ៍ផងដែរ។

គួរបញ្ជាក់ផងដែរថា មុនពេលទទួលអត្តសញ្ញាណអាពាហ៍ពិពាហ៍នេះ លោកប៊ុនពន្លក និង អ្នកនាងកៅសាវរិទ្ធ ធ្លាប់បានរៀបអាពាហ៍ពិពាហ៍ ជាប្រពៃណីខ្មែរតាម ព្រះពុទ្ធសាសនា ម្តងហើយ , តែពេលនេះ រៀបការតាម គ្រឹស្តិសាសនា កាតូលិកដើម្បីបំពេញតួនាទី ជាគឹ្រស្តិបរិស័ទ្ធ របស់លោក ប៊ុនពន្លក ជសា្វមី ។

ថ្ងៃរៀបការ

ថ្ងៃរៀបការ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s