អ្នកណាជាអ្នកបង្កើតហ្វុនខ្មែយូនីកូដ???

អ្នកប្រើប្រាស់​កុំព្យូទ័រ​នៅកម្ពុជា​ពិតជា​បានដឹង ​និងបាន​ប្រើ​​ប្រាស់​ហ្វុន​អក្សរ​យូ​នីកូដ​ ប៉ុន្តែ​មិនទាន់​ដឹងថាតើនរ​ណាជា​អ្នកបង្កើត​ហ្វុន​នេះ​​ទេ?

ហ្វុនខ្មែរយូនីកូដ ត្រូវបានបង្កើតដោយស្ថាបនិកជនជាតិខ្មែរកម្ពុជាក្រោមម្នាក់ ។ យោងតាម ខ្មែរស្ថាបនាបានអោយដឹងដូចខាងក្រោម៖

ខាងក្រោម​នេះជាបទ​សម្ភាសន៍​ជាមួយ​នឹង​អ្នក​បង្កើត​ហ្វុនអក្សរយូនីកូដ 
អ្នក ​បង្កើត​ហ្វុនអក្សរ​យូនីកូដ​គឺជាកូនខ្មែរ​កម្ពុជា​ក្រោម​ ឈ្មោះ​ដាញ់ ​ហុង​​ ​មានស្រុក​កំណើត​​នៅ​ខេត្តបាក់​លីវ (ខ្មែរ​​ហៅ​​ពល​លាវ)​ ។ លោកមាន​ឪពុកឈ្មោះ​ដាញ់​ ពៀ​ ជាកសិករ​​ ហើយ​បច្ចុប្បន្ន​​ឪពុក​របស់លោក​មាន​វ័យ៨២ឆ្នាំហើយ​ តែនៅបន្ត​របរ​ស្រែចម្ការ​ដដែល ។ ​​ចំណែកម្តាយ​បានស្លាប់ចោល​តាំងពី​លោក​ដាញ់ ហុង មានអាយុ៨ខែ​ម៉្លេះក្នុងអំឡុង​សម័យ​សង្គ្រាម​វៀត​ណាម ​។​ ​លោក​ដាញ់ ហុង មានសមាជិក​គ្រួសារ​ចំនួន៩​នាក់ ចំណែក​​លោកជា​កូន​ទី៥​ ក្នុងចំណោម​បងប្អូន​ចំនួន៧​នាក់ ​ក្នុង​នោះ​មាន​ប្រុស៤​នាក់​​ ។

កាលនៅកុមារលោក​ដាញ់​ ហុង​ សិក្សា​នៅសាលា​បឋម​សិក្សា​​បាហៀង​ ។​ ជារៀងរាល់​ថ្ងៃ​​លោក​​ត្រូវ​ចំណាយ​ពេលវេលាដើរ​ទៅសាលា​ប្រមាណ​ជាពីរ​ គីឡូម៉ែត្រ​ពី​ផ្ទះ ។​ លោក​ដាញ់​ ហុង ​​ជាក្មេងឧស្សាហ៍​ព្យាយាម​នៅក្នុង​ការសិក្សា​ខ្លាំង​​ណាស់​ ​ហើយលោកក៏ជា​ក្មេងដែលរៀន​ពូកែប្រចាំថ្នាក់​ផងដែរ ។ រៀនចប់​បឋម​សិក្សា ​លោកបន្តចូល​សិក្សា​នៅអនុ​វិទ្យាល័យ​បា​ហៀង​ ​និង​បន្ទាប់មក​ទៀតលោក​បន្តការសិក្សា​នៅ​វិទ្យាល័យ​ឡាំង​យឿ ។

នៅឆ្នាំ១៩៩២ លោកបានប្រឡង​បញ្ចប់​មធ្យម​សិក្សាទុតិយ​ភូមិ​ ​ហើយលោក​បាន​ប្រឡង​​ជាប់អាហារូប​ករណ៍​របស់រដ្ឋាភិបាល​វៀតណាម​ ទៅបន្តការសិក្សា​កម្រិតបរិញ្ញា​បត្រនៅ​សាកល​វិទ្យា​​ល័យច្បាប់ស្ថិតនៅ​​​ ទីក្រុង​ព្រៃ​នគរ​ ​​ដែល​បច្ចុ​ប្បន្ន​មានឈ្មោះថា​ទីក្រុងហូជី​មិញ​។​ តាមពិតទៅ​លោកជាសិស្ស​ពូកែផ្នែក​គណិត​វិទ្យា​ ​ប៉ុន្តែដោយ​សារតែលោក​ស្រឡាញ់ខាង​ច្បាប់​​ក៏សិក្សា​ផ្នែក​នេះ​​​។​ លោក​ដាញ់​ ហុងបាន​បញ្ចប់​បរិញ្ញា​បត្រ​ច្បាប់​នៅ​ឆ្នាំ​១៩៩៧​ និង​ប្រលង​​ជាប់ចូល​បម្រើ​ការ​ងារ​ជំនាញច្បាប់​ក្នុងស្ថាប័ន​រដ្ឋវៀត​ណាម​ មួយ​ដែល​មាន​ឈ្មោះ​ថា​គណៈ​កម្មការ​ជនជាតិ​ និងតំបន់​ភ្នំរបស់​រដ្ឋា​ភិបាល​(ស្មើនឹង​ក្រសួង​ស្រុក​ខ្មែរ)​ ​នៅទីក្រុង​ព្រែក​ប្ញស្សី​(ឈ្មោះពីមុន)​ ដែល​បច្ចុប្បន្ន​មាន​ឈ្មោះ​ថាទីក្រុងកឹងធើ ។

អានបន្ត

One thought on “អ្នកណាជាអ្នកបង្កើតហ្វុនខ្មែយូនីកូដ???

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s