Photoshop’s Tool

នៅក្នុងកម្មវិធី Adobe Photoshop  នេះ មាន ឧបករណ៍(Tools)ជាច្រើន ដែលប្រើប្រាស់ក្នុង មុខងារខុសៗគ្នា ទៅតាមប្រភេទនៃ កិច្ចការ និង រួបភាពរបស់យើង។
ខាងក្រោមនេះ គឺជាមុខងារនៃTools ខ្លះៗដែលមានភាពចាំបាច់ នៅក្នុងកម្មវិធី Adobe Photoshop ៖

  • Move Tool (V) ជា Tool មួយប្រើសម្រាប់ ចាប់ទាញ ឬ ប្តូរទីតាំងរបស់ layer នីមួយៗ 
  • Marquee Tool (M) ជា Tool ប្រើសម្រាប់ យកមកគូសនៅលើ Layer ដែលបង្កើតជារូបរាង មួយតាមប្រភេទនៃ Tool ដែលមាន ៤ គឺ : Rectangular Marquee Tool , Elliptical Marquee Tool , Single Row Marquee Tool , Single Column Marquee Tool ។ នៅក្នុង Tool នីមួយៗ យើងអាចយក វាមកគូសបង្កើតបានជា Layer ថ្មី ឬ ក៏អាចកាត់ Layer អោយចេញជារួបបែបនេះ ។ 
  • Lasso Tool (L) ជា Tool ប្រើសម្រាប់គូសជាLayer កាត់យកផ្នែកខ្លះនៃ  layer ដែល Tool នេះមានរាងជា ខ្សែទន់ទៅតាមចំណុចដែលយើងចុច ។ Tool នេះមាន ៣ គឺ : Lasso Tool , Polygonal Lasso Tool និង Magnetic Lasso Tool ។
  • Quick Selection Tool & Magic Wand Tool (W) ជា Tool ប្រើសម្រាប់កាត់យកនៅ Layer ដូចគ្នា , ប៉ុន្តែវា មានភាពងាយស្រួល ចំពោះ Layer ដែលមាន Background និង Layer ដែលចង់បាន​ មានពណ៌ផ្សេងគ្នា ចំពោះ  Quick Selection Tool ដូចជា Layer ដែលមាន Border ត្រង់ ដោយគ្រាន់តែ ចុចនៅលើជាការស្រេច ។ ចំណែកឯ  Magic Wand Tool វិញ វាមានភាពងាយស្រួលចំពោះ Layer ណាដែលមានភាពស្មុគស្មាញ ដូចជា ឬសឈើ ជាដើម ។ 
  • Crop Tool (C) ជា Tool ប្រើសម្រាប់កាត់យកតែផ្នែកខ្លះ ដែលបានរាងជា ចតុកោណកែង, នៅពេលដែលយើង ចង់កាត់ Layer អ្វីមួយ គ្រាន់តែយក  Crop Tool មកគូរ រួចចុច Key Enter ជាការស្រេច ។ 
  • Slice Tool & Slice Select Tool (K) ជា Tool ប្រើសម្រាប់គូសជា ខ្សែបន្ទាត់កំណត់ផ្ទៃផ្សេងៗ ។ 
  • Healing Brush Tool (J) មាន ៤ Tool ផ្សេងៗគ្នា ។ ជា Tool ប្រើសម្រាប់គូសបន្ថែម  Layer ទៅតាម កន្លែងដែល យើងត្រូវការ ដែលមានTool ២ គឺ : Spot Healing Brush Tool និង Healing Brush Tool ។ ចំណែកឯ Patch Tool គឺប្រើ សម្រាប់គូសអោយចេញជារាងដែលត្រូវការ និង Red Eye Tool ប្រើសម្រាប់ ប្តូរពណ៌គ្រាប់ភ្នែក អោយទៅជាពណ៌ ធម្មជាតិ ។ 
  • Brush & Pencil Tool (B) ជា Tool ប្រើសម្រាប់ គូសជាគំនូស នៅលើ Layer ប្រៀបដូចជាយើង គូសនៅលើក្រដាស សៀវភៅដែរ ។ នៅក្នុងក្រុមនេះ មាន Tool ៣ ផ្សេងគ្នាគឺ : Brush Tool , Pencil Tool និង Color Replacement Tool  ជា Tool ប្រើសម្រាប់ចម្លងពណ៌ ដោយគ្រាន់សង្កត់លើ Key ALT ទៅលើពណ៌ដែលយើងចង់បាន។ 
  • Stamp Tool (S)​ ជា Tool សម្រាប់ ចម្លងពី Layer មួយទៅកាន់ Layer មួយផ្សេងទៀត និង សម្រាប់គូសគម្រូផ្សេងៗ នៅលើ Layer  ដែលចង់បាន។​ នៅក្នុងនេះមាន Tool ២ គឺ : Clone Stamp Tool ដែលប្រើសម្រាប់ ចម្លងយក Layer និង  Pattern Stamp Tool ដែលប្រើសម្រាប់ គូសនៅគម្រូ (Pattern)ផ្សេងៗ នៅលើ Layer ។
  • History Brush Tool (Y) ជា Tool ប្រើសម្រាប់ លុបជាលក្ខណៈ ដូច យក Brush មកគូរដែរ , ប៉ុន្តែគ្រាន់តែវាជា Tool សម្រាប់លុប ។ នៅក្នុងនោះមាន Tool មួយទៀតគឺ Art History Brush Tool (Y) ក៏ដូចគ្នាដែរ , ប៉ុន្តែគ្រាន់តែមាន លក្ខណៈជា​ Art ផ្សេងៗ ។ 
  • Eraser Tool (E) ជា Tool ប្រើសម្រាប់លុប Layer ដែលយើង មិនចង់បាន ។ មាន ៣ គឺ :  Eraser Tool , Background Eraser Tool និង Magic Eraser Tool ។ 
  • Gradient & Paint Bucket Tool (G) ជា Tool ប្រើសម្រាប់ ចាក់បំពេញពណ៌ នៅក្នុង Layer ដែលយើងចង់បាន ។ Gradient Tool ប្រើសម្រាប់ចាក់ពណ៌ចម្រុះដែលមាន ច្រើនពណ៌បញ្ចូលគ្នា , Paint Bucket Tool ប្រើសម្រាប់ចាក់ពណ៌ ដែលមានតែមួយប៉ុណ្ណោះ ។ 
  • Blur Tool , Sharpen Tool & Smudge Tool (R) ជា Tool ប្រើសម្រាប់ កែប្រែ នៅលក្ខណៈ ផ្សេងៗរបស់ Layer ដូចជា ធ្វើអោយ សជាងមុន , ភ្លឺជាងមុន , ព្រាលជាងមុន ជាដើម ។ 
  • Dodge Tool , Bur Tool & Sponge Tool (O)  ជា Tool ប្រើសម្រាប់ កែប្រែស្នាមផ្សេងៗ នៅលើ Layer និង ធ្វើអោយ ខ្មៅជាងមុនជាដើម ។ 
  • Pen Tool (P)  ជា Tool ប្រើសម្រាប់ យកមកកាត់ Layer ដែលចោះយក ផ្នែកខ្លះនៃ Layer ដែលមានលក្ខណៈ គ្រវិចគ្រវៀន និង ពិបាកនៅក្នុងការប្រើប្រាស់ Tool ខាងលើ ។ ម៉្យាងទៀត​ Tool នេះក៏ប្រើដើម្បី គូសបង្កើតបានជា Layer ដែលកោង ឬ គ្រវិចគ្រវៀន និង អាចបង្កើតបានជា Style ផ្សេងៗ ទៀតបានផងដែរ​ ។ នៅក្នុងនេះមាន Tool ៥ ផ្សេងៗគ្នាគឺ : Pen Tool , Freeform Pen Tool , Add Anchor Point Tool , Delete Anchor Point Tool & Convert Point Tool ។ 
  • Type Tool (T)  ជា Tool ប្រើសម្រាប់ សរសេរអក្សរនៅលើ Layer , អាចសរសេរពីឆ្វេងទៅស្តាំ ឬ ពីលើចុះក្រោម ទៅតាម ប្រភេទ នៃ Tool ដែលមាន ៤ គឺ :                 Horizontal Type Tool , Vertical Type Tool ,  Horizontal Type Mask Tool & Vertical Type Mask Tool ។ 
  • Selection Tool (A)  ជា Tool ប្រើសម្រាប់ Select នៅលើ Layer ជាច្រើនបញ្ចូលគ្នា​ ក្នុងករណីកិច្ចការរបស់យើង​មាន Layer ច្រើន ដែលអាចប្រើនៅ Tool ២ ប្រភេទគឺ : Path Selection Tool & Direct Selection Tool ។ 
  • Rectangle Tool (U)  ជា Tool ប្រើសម្រាប់ គូសនៅរួបរាង ផ្សេងៗ ដូចជា ចតុកោណកែង , រង្វង់ , ចតុកោណព្នាយ , បន្ទាត់ និង​ Shape ផ្សេងៗ ជាដើម​ (រូបផ្កា ,​ រួបភាពគម្រូ , និង​ សញ្ញា ជាដើម )។  នៅក្នុង នេះមាន Tool ៦ ដែលមាន សណ្ឋាន ខុសៗគ្នា ដូចជា : Rectangle Tool , Rounded Rectangle Tool , Ellipse Tool , Polygon Tool , Line Tool & Custom Shape Tool ។ 
  • Note Tool (N)  ជា Tool ប្រើសម្រាប់ កំណត់ចំណាំអ្វីផ្សេងៗ នៅលើ Layer ដែលមានលក្ខណៈ ជាអត្ថបទ និង មានលក្ខណៈជា សម្លេងចំពោះ Audio Annotation Tool (N) 
  • Eyedropper Tool & Color Sampler Tool (I)  ជា Tool ប្រើសម្រាប់ ថតចម្លងពណ៌ ។ Ruler Tool & Count Tool (I)  ជា Tool ប្រើសម្រាប់ វាស់ប្រវែង Layer ឬ អ្វីផ្សេង ។ 3D Tool  ជា Tool ប្រើសម្រាប់ ធ្វើអោយ Layer ទៅជា 3D ។ 
  • Hand Tool (H)  ជា Tool ប្រើសម្រាប់ ទាញ Layer នៅពេល ពង្រីក ឬ បង្រួម Layer (Zoom in & Zoom Out ) ។ 
  • Zoom Tool (Z)  ជា Tool ប្រើសម្រាប់  ពង្រីក ឬ បង្រួម Layer (Zoom in & Zoom Out )។ 
  • Set Background Color   ជា Tool ប្រើសម្រាប់ ប្តូរពណ៌ ។ 
  • Edit in Quick Mask Mode (Q)  ជា Tool ប្រើសម្រាប់ គូស Mask នៅលើ Layer មានរាងជា ចតុកោណកែង ។ 
  • Screen Mode (F)  ជា Tool ប្រើសម្រាប់ប្តូរ ម៉ូត​នៃ Screen ក្នុងកម្មវិធីនេះ មាន ៤ ប្រភេទគឺ : Standard Screen Mode , Maximized Screen Mode , Full Screen With Menu Bar & Full Screen Mode ។ 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s