ការដោះស្រាយបញ្ហាអនាម័យនៅកម្ពុជា ៖ គន្លឹះកាត់បន្ថយអត្រាស្លាប់របស់កុមារ

ដើម្បីលើកកំពស់សុខភាព និង អនាម័យនៅតាមតំបន់ជនបទ ក្នុងប្រទេសកម្ពុជា និង ប្រទេសវៀតណាម , មូលនិធិ Bill & Melinda Gates យល់ព្រមឧបត្ថម្ភ ១០.៩ លានដុល្លារ អាមេរិក ដល់តំបន់រងគ្រោះ។

នៅតាម ជនបទ

ការប្រើប្រាស់បង្គន់អនាម័យ !!

ក្រុកែប , ដើម្បីលើកំពស់ អនាម័យ នៅក្នុងប្រទេស ដូចជាប្រទេសកម្ពុជាជាដើម ដែលជាប្រទេសដែលមិនមែន ជួបតែបញ្ហា បាត់បង់ជិវិតរបស់កុមារប៉ុណ្ណោះទេ , ប៉ុន្តែវាធ្វើអោយមានដំណើរការល្អដល់ការអភិវឌ្ឈន៍ ។  តាមរយៈមូលនិធិ ដែលបានផ្តល់អោយ បានអោយដឹងថា តាមការស្រាវជ្រាវ មានអ្នកស្លាប់ប្រហែល ១៧ ០០០ នាក់ក្នុង១ឆ្នាំៗ នៅប្រទេសកម្ពុជា និង វៀតណាម ។ កុមារដែលមាន អាយុក្រោម ៥ ឆ្នាំមានចំនួន ៩០%  ក្នុងចំណោមជនរងគ្រោះទាំងអស់។ នៅក្នុងប្រទេសវៀតណាម , ៥០% នៃ ផ្ទះទាំងអស់គឺខ្វះបង្គន់ , នៅខណៈពេលដែលប្រទេសកម្ពុជា ជួបប្រទះនឹងបញ្ហានេះ ដែរចំនួន ៨០% ។ ក្នុងនោះក៏បានគិតបញ្ចូលផងដែរ នៅប្រាក់ចំនួន ១២ លានដុល្លារ សម្រាប់ សេដ្ឋកិច្ចនៃប្រទេសទាំងពីរ ។ «មើលដ្យាក្រាម»

លោក សេង ណារ៉ុង អាយុ ២២ ឆ្នាំ , អតីតជាព្រះសង្ឃ នៅ​ ស្រុកកំពង់ត្រាច ដែលបច្ចុប្បន្នរស់នៅ ភូមិបាយធា ។ «នេះគឺជាភូមិដែលក្រីក្រមួយក្នុងតំបន់នេះ» គាត់បាននិយាយជាមួយកាយវិការជាអ្នកមគ្គុទេសន៍ម្កាក់ ។ ភូមិបាយធា មានប្រជាជន ប្រហែលជា ២០០ គ្រសារ ដែលមានចំនួនប្រហែល ១៥០០ នាក់ ។

លោក សេង ណារ៉ុង បានប៉ាន់ស្មានថា នៅក្នុងភូមិមានផ្ទះប្រហែលជា ៣០ គ្រួសារប៉ុណ្ណោះ ដែល មានបង្គន់អនាម័យ ។ «សួរថាហេតុអ្វីបានជាគ្រួសារទាំងអស់នោះអាចមានបង្គន់? , គាត់បានគិតថា ពួកគេគឺជា គ្រួសារដែលមានជីវភាពធូរធារ » ។ ដូច្នេះ តើហេតុអ្វីបានជា ការមានបង្គន់អនាម័យប្រើប្រាស់ផ្ទាល់ខ្លួន អាចបញ្ជាក់ថាពួកគេជាអ្នកមាន? , គាត់បានពន្យុល់ថា មកពីគ្រួសារទាំងអស់នោះ មានកូនប្រុសឬស្រី ទៅធ្វើការនៅ និង សិក្សាបន្ត នៅទីក្រុង , ហើយពួកគេ មានការងារធើ្វ មានប្រាក់កាក់ ក៏ធ្វើបង្គន់នេះ ឡើងសម្រាប់គ្រូសាររបស់ពួកគេ ។

«ភាគច្រើននៃប្រជាជនទាំងអស់ មិនបានព្រួយបារម្ភអំពី បញ្ហាបង្គន់អនាម័យឡើយ , ពីព្រោះពួកគេ មិនសូវស្គាល់ពីបង្គន់ និង មិនដឹងពីរបៀបប្រើប្រាស់បង្គន់ផងដែរ » ការសន្និដា្ឋនរបស់លោក សេង ណារ៉ុង ។ « ខ្ញុំគិតថា ការសាងសង់បង្គន់អនាម័យមួយ ត្រូវចំណាយប្រហែល ១០០ $ ដែលជាចំនួនមួយយ៉ាងច្រើនសម្រាប់គ្រួសារក្រីក្រ នៅក្នុងការធ្វើ បង្គន់នោះ » គាត់បានបន្ថែម ។

« នេះគីជាផែនការរបស់យើង​ ដែលត្រូវកំណត់ភាពក្រីក្រ និង បណ្តុះបណ្តាល អង្គការក្រៅរដ្ឋាភិបានទាំងអស់ ក្នុងគោលបំណងជួយសហគមន៍ រៀបចំគម្រោងក្នុងកម្មវិធីនោះ ។ »  ប្រសាសន៍លោក មិញ ជូ ងូយិន (Ms. Minh Chau Nguyen) នាយកប្រធា​ន , នៅក្នុងសន្ទរៈកថា របស់លោកពី ទីក្រុង ហាណូយ ។             «គោលបំណងគឺ ចង់កែប្រែបញ្ហាអនាម័យ របស់តំបន់ជនបទក្រីក្រ នៅក្នុងប្រទេសទាំង ២ ។ ដើម្បីបង្កើនពី ៣១% នៃគ្រួសារដែលបង្គន់ រហួតដល់ ៨០% នៅក្នុង ឆ្នាំ ២០១៥ ។ »

កម្មវិធី​នេះ វាមិនមែនជាកម្មវិធី​ថ្មី​នោះទេ តែវាជាកម្មវិធី​ដែលធ្លាប់មានរួចម្តងហើយ នៅប្រទេសវៀតណាម , តាមរយៈការពន្យល់ របស់ លោក ចន អានណឺរ (John Anner) ពីទីក្រុង អ៊ុកឡេនដ៍(Oakland) , ប្រទេសកាណាដា ។

 

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s