កើតមកជាខ្ទើយខុសដែរទេ??

ធម្មជាតិបានបង្កើតមនុស្សលោកមក​ ជាប្រុស និង ស្រី ដែលជាច្បាប់របស់ធម្មជាតិ ។ ហើយជាធម្មតា បុរស ជាគូនឹង ស្រ្តី ដែលមិនអាចកែប្រែបាន ដើម្បីបន្តជីវិតរបស់មនុស្សនៅលើភពផែនដី ។ ប៉ុន្តែគ្រប់មនុស្សទាំងអស់នៅលើពិភពលោក​ មិនមែនសុទ្ធតែអាច ធ្វើបានធម្មជាតិទាំងអស់នោះទេ , មានពេលខ្លះ បុរសស្រឡាញ់បុរសដូចគ្នា ឬ ស្រ្តីស្រឡាញ់ស្រ្តីដូចគ្នា , តែមានចំនួន​តិចតួចប៉ុណ្ណោះ ។

មនុស្សស្រឡាញ់ភេទដូចគ្នា !!

មនុស្សស្រឡាញ់ភេទដូចគ្នា !!

ក្រុមមនុស្សទាំង អស់នោះ ត្រូវបានគេហៅថាជា «ខ្ទើយ» ។
តើកើតមកជាខ្ទើយ មានកំហុសទេ ??                       ហើយកើតមកជា ខ្ទើយមានភាពខុសគ្នាពី អ្នកដទៃដែររីទេ ?

នៅក្នុងសង្គម មនុស្សទាំងអស់ រស់នៅ លាយឡំគ្នា ទាំងបុរស , ស្ត្រី និង​ខ្ទើយផងដែរ ។ ចំពោះបុរស និងស្រ្តី​ យើងមានភាពងាយស្រួល ក្នុងការសំគាល់ ថាជាបុរសឬស្រី្ត , ប៉ុន្តែ ចំពោះភេទទី៣ ឬ ខ្ទើយវិញ ជួនកាលយើងមិនអាចសំគាល់អោយបានច្បាស់ថា ជាខ្ទើយ ឬ ជាអ្វីអោយបាន ច្បាស់លាស់នោះទេ លុះត្រាតែគេបង្ហាញអោយដឹងថា ពួគគេជាខ្ទើយ ពិតប្រាកដ ។

ជាធម្មតា ចំពោះបុរស និង ស្រ្តី នៅក្នុងការប្រកបរបររកស៊ី ចិញ្វឹមជីវិត ពួកគេតែងតែមាន វិធី ឬ មុខរបររបស់ ពួកគេសម្រាប់បុរស និង ស្រ្តី ទៅតាមសង្គមជាក់ស្តែង ។ ចុះចំណែកឯ ខ្ទើយវិញ តើគេប្រកបមុខរបរ អ្វីទៅ ?

រឿងរ៉ាវទាំងនេះ មិនសូវមានភាពទូលំទូលាយនៅក្នុងសង្គមប៉ុន្មានទេ ។ ដូច្នេះ យើងមានកិច្ចសម្ភាសន៍ ចំពោះបុរសម្នាក់ដែល ប្រាកដក្នុងចិត្តថា ខ្លួនជាខ្ទើយពិតប្រាកដ និង​ មានបំណងចង់លាតត្រដាង ជីវិតពិតរបស់ខ្លួនខ្លះៗ ដល់សង្គមទាំងមូល ។ ខាងក្រោមនេះ ជាកិច្ចសម្ភាសន៍ ជាមួយ លោកគ្រូបង្រៀននៅសកលវិទ្យល័យម្នាក់មានអាយុប្រហែល ៣០ ឆ្នាំម្នាក់ ដែលសុំមិន បញ្ចេញឈ្មោះ ៖

អ្នកសម្ភាសន៍ ៖ សូមជំរាបសូរលោកតើលោក សុខសប្បាយទេ?           លោកគ្រូ ​       ៖ បាទ! ជំរាបសូរខ្ញុំសុខសប្បាយជាធម្មតាទេ ! អរគុណ !

អ្នកសម្ភាសន៍ ៖ តើលោកមានអារម្មណ៍ដឹងថា​ លោកជាមនុស្សខ្ទើយតាំងពីពេលណាមកដែរ​?

លោកគ្រូ ​       ៖បាទ !! ខ្ញុំគិតថា​ ខ្ញុំបានដឹងរឿងនេះ តាំងពីខ្ញុំនៅក្មេង អាយុ៨ឆ្នាំ មកម្ល៉េះ ។ នៅពេលនោះ ខ្ញុំចាំថា ខ្ញុំមានអារម្មណ៍ចង់និយាយ ជាមួយមនុស្ស ប្រុសច្រើនជាង មនុស្សស្រី , ប៉ុន្តែខ្ញុំលាក់បាំងអារម្មណ៍របស់ខ្ញុំ ។ នៅពេលដែលខ្ញុំក្លាយជាមនុស្សវ័យជំទង់ , ខ្ញុំបានបដិសេធ រឿងនេះមិនអោយ កើតមានចំពោះខ្លួនខ្ញុំ , ប៉ុន្តែមិនអាច , ខ្ញុំបានស្រឡាញ់មនុស្សប្រុសជាច្រើន , ប៉ុន្តែខ្ញុំបានអារម្មណ៍ ឈឺចាប់ជាខ្លាំង ពីព្រោះខ្ញុំមានអារម្មណ៍ ភ័យខ្លាច ជាខ្លាំងចំពោះសង្គម , ខ្ញុំមិនដឹងថាត្រូវប្រឈមមុខយ៉ាងណាទេ​។ ប៉ុន្តែនៅពេលដែលខ្ញុំក្លាយជាបុរសពិតប្រាកដ , ខ្ញុំចាប់ផ្តើម យល់ថា តាមពិតទៅវាគ្មានអ្វីខុសនោះទេ ដែលខ្ញុំជាមនុស្សខ្ទើយបែបនេះ ហើយខ្ញុំបា្រកដជាអាច ក្លាយជាមនុស្សល្អ នៅពេលដែលខ្ញុំទទួលយកការពិត និង ស្រឡាញ់ភេទរបស់ខ្ញុំ យ៉ាងពិតប្រាកដ ។

អ្នកសម្ភាសន៍ ៖ ថ្ងៃនេះ ខ្ញុំបាទមានសំណួរខ្លះៗចង់ អោយលោកជួយចែករំលែក ដល់សាធារណជន !  តើលោកមានអារម្មណ៍យ៉ាងណានៅពេល គេហៅលោកថាជាខ្ទើយ ? តើវាជាអាថ៌កំបាំងដែរឬទេ ?

លោកគ្រូ ​       ៖ វាអាស្រ័យទៅលើពួកគេ​ ។ ខ្ញុំជាខ្ធើយ , ប៉ុន្តែមិនមានមនុស្សច្រើន ដែលដឹងថា ខ្ញុំជាខ្ទើយទេ ។ អ្នកខ្លះដឹងថា ខ្ញុំជាខ្ទើយព្រោះពួកគេ ជាមនុស្សដែលនៅក្បែរខ្ញុំ និង ជិតស្និទ្ធជាមួយខ្ញុំ ហើយពួកគេស្រឡាញ់ខ្ញុំ , ដូចនេះ ពួកគេមិនធ្ចើអោយខ្ញុំពិបាកចិត្តនោះទេ ។ ចំពោះអ្នកដទៃវិញ​​ , ខ្ញុំមិនដែលប្រាប់ដល់ពួកគេអោយដឹង នោះទេ ។   មនុស្សដូចខ្ញុំខ្ងះ មានអារម្មណ៍មិន សប្បាយចិត្តពេល ដែលលឺអ្នកដទៃហៅពួកគេថាជា ខ្ទើយ  , ប៉ុន្តែសម្រាប់ខ្ញុំ មិនមានអារម្មណ៍ បែបនេះសូម្បីតែបន្តិច ។

អ្នកសម្ភាសន៍ ៖ មនុស្ស្ខខ្ទើយខ្លះស្រឡាញ់ បុរសជាងស្រ្តី ហើយអ្នកខ្លះ ស្រឡាញ់ ស្រ្តីច្រើនជាងបុរស , ចុះចំពោះលោកវិញ តើមានអារម្មណ៍យ៉ាង ណារវាងបុរសនឹងស្រ្តី ??

លោកគ្រូ ​       ៖ បាទ ចំពោះរឿងនេះ !!! មនុស្សដែលស្រឡាញ់បុរស ឬ ស្រ្តី​ ដូចគ្នាត្រូវបានគេហៅថា ជា«ភេទខ្ទើយ» ។ ចំណែកឯមនុស្ស ដែលស្រឡាញ់ ភេទខុសគ្នានោះ ជា«មនុស្សដែលស្រឡាញ់ភេទផ្ទុយគ្នា »ដូចជាលោកជាដើម ។ ​ចំណែកឯ មនុស្សដែលស្រឡាញ់ភេទដូចគ្នា ត្រូវបានគេហៅថា «មនុស្សដែល ស្រឡាញ់ភេទដូចគ្នា »ដូចជាខ្ញុំជាដើម ។ ខ្ញុំជាមនុស្សដែលស្រឡាញ់ភេទដូចគ្នា​ ដូច្នេះខ្ញុំស្រឡាញ់បុរស ច្រើនជាង ស្រ្តី ។

អ្នកសម្ភាសន៍ ៖ ប៉ុន្តែវាមិនមែនជាច្បាប់ធម្មជាតិនោះទេ ដែលលោកស្រឡាញ់ភេទដូចគ្នាបែបនេះ , ព្រោះ មនុស្សប្រុសជាគូនឹង មនុស្សស្រី , ប៉ុន្តែលោកធ្វើផ្ទុយពីគេ 

លោកគ្រូ ​       ៖ បាទ !! នេះគ្រាន់តែជាអ្វីដែលមនុស្សទាំងអស់ធ្លាប់គិតតែប៉ុណ្ណោះ ។  ប៉ុន្តែវាក៏ជាធម្មជាតិផងដែរ នៅពេលមនុស្សម្នាក់កើតមកហើយ មានចិត្តប្រតិព័ទ្ធ នឹង មនុស្សមានភេទដូចគ្នាបែបនេះ ។ វាក៏ជាច្បាប់ធម្មជាតិផងដែរ ។ អ្វីដែលសំខាន់នោះគឺ សេចក្តីស្រឡាញ់រវាងគ្នានឹងគ្នា , មិនមែនសំខាន់ទៅ លើរាងកាយ ជាបុរស ឬ ស្ត្រីនោះទេ ។  មានមនុស្សជាច្រើន ដែលស្រឡាញ់ភេទ ដូចគ្នា ហើយពួកគេសុទ្ធតែជាមនុស្សល្អផងដែរ ។ ពួកគេរស់នៅដោយ សប្បាយរីករាយ ហើយពួកគេបានធ្វើអំពើល្អជាច្រើន ចំពោះអ្នកដទៃ ។ លោកអាចមើលនៅក្នុង ប្រវត្តិសាស្រ្ត នោះលោកនឹងអាចឃើញនៅ មនុស្សខ្ទើយជាច្រើនដែលអស្ចារ្យ និង ល្បីល្បាញ ។ 

អ្នកសម្ភាសន៍ ៖ បើលោកស្រឡាញ់ភេទដូចគ្នាបែបនេះ តើមានមនុស្សប្រុសដែលស្រឡាញ់លោកវិញដែរឬទេ ?

លោកគ្រូ ​       ៖ បាទខ្ញុំមានមនុស្សប្រុសច្រើនណាស់ដែលស្រឡាញ់ខ្ញុំ​ ហើយខ្ញុំក៏ស្រឡាញ់ពួកគេដែរ , ម៉្យាងទៀតពួកគេជា មិត្តភ័ក្តិរបស់ខ្ញុំ តែងតែនៅ ក្បែរខ្ញុំ ជានិច្ច ។

អ្នកសម្ភាសន៍ ៖នាពេលបច្ចុប្ប​ន្ននេះ លោកនៅលីវមែនទេ , ដូចនេះតើពេលណាទើបលោក រៀបការមានគ្រួសារ ?​ 

លោកគ្រូ ​       ៖ បាទ !! ខ្ញុំមានដៃគូពិតប្រាកដច្រើនណាស់ , ប៉ុន្តែខ្ញុំមិនចង់រៀបការនេះទេ , ពីព្រោះខ្ញុំស្រឡាញ់មនុស្សប្រុសណាស់ ។ ខ្ញុំចង់ក្លាយជាប្រពន្ធ នៃមនុស្សប្រុសទាំងអស់ដែលខ្ញុំស្រឡាញ់ , ដូចនេះខ្ញុំមិនត្រូវការរៀបការទេ ។

អ្នកសម្ភាសន៍ ៖តើបុរសទាំងអស់នោះមិនមានការឈឺចាប់ទេ​ឬ នៅពេលលោកធ្វើបែបនេះ ចំពោះពួកគេ ?

លោកគ្រូ ​       ៖ វាអាស្រ័យទៅលើពួកគេ​។ មនុស្សប្រុសដែលខ្ញុំស្រឡាញ់ គេមិនដែលគិតពីរឿងនេះទេ , ពីព្រោះខ្ញុំស្រឡាញ់បុរសដែលស្រឡាញ់ភេទខុសគ្នា , ដូចនេះបុរសទាំងអស់នោះមិនមែនជា ខ្ទើយទេ​ ។ ពួកគេស្រឡាញ់ខ្ញុំ , ប៉ុន្តែពួកគេគិតថា ពួកគេនឹងរៀបការជាមួយនារី ម្នាក់ផ្សេងបន្ទាប់ពីខ្ញុំ , ពួកគេគ្រាន់តែលេងសើចជាមួយខ្ញុំ តែប៉ុណ្ណោះ​ , ពួកគេមិនមានបំណងចង់ រស់នៅជាមួយខ្ញុំអស់មួយជីវិតនោះទេ ។ រឿងគឺវាបែបនេះ ។

អ្នកសម្ភាសន៍ ៖ ចំពោះការងារវិញ , តើលោកមានការងារធ្វើខ្លួនឯង ឬ លោកទទូលការចិញ្ចឹមពីមនុស្សប្រុសដែលលោកស្រឡាញ់​??

លោកគ្រូ ​       ៖ បាទ !! សព្វថ្ងៃខ្ញុំជាគ្រូបង្រៀននៅ សកលវិទ្យាល័យមួយកន្លែង , ខ្ញុំមានសមត្ថភាពអាចរស់នៅដោយខ្លួនឯងបាន ដោយមិនបាច់ពឹងផ្អែកទៅលើពួកគេ , ដូចនេះ ពួកគេមិនដែល ផ្តល់អ្វីសម្រាប់ខ្ញុំទេ​ ។

អ្នកសម្ភាសន៍ ៖ ចំពោះក្រុមគ្រួសាររបស់លោកវិញ , តើពួកគាត់មាន អារម្មណ៍យ៉ាងណា នៅពេលដឹងថាលោកជាខ្ទើយបែបនេះ ?

លោកគ្រូ ​       ៖ ចំពោះរឿងនេះ ខ្ញុំមិនបានប្រាប់ពួកគេអោយដឹងនោះទេ​ ។ ខ្ញុំគិតថា ឪពុកម្តាយរបស់ខ្ញុំ មានការសង្ស័យចំពោះខ្ញុំក្នុងរឿងនេះដែរ , ប៉ុន្តែពួកគាត់មិនដឹងរឿងនេះ ច្បាស់នោះទេ ។ ខ្ញុំគិតថា ខ្ញុំគ្រាន់តែមិនចង់ ប្រាប់គាត់អោយដឹង , ប៉ុន្តែពួកគាត់បានស្គាល់មនុស្ស ប្រុសដែលខ្ញុំស្រឡាញ់ , ដូច្នេះ ខ្ញុំគិតថាគាត់ដឹងថា ខ្ញុំជាមនុស្សបែបណា ហើយមើលទៅ ។ ប៉ុន្តែពួកយើង មិនចង់និយាយអំពីរឿងនេះ អោយនរណាដឹងទេ ។

អ្នកសម្ភាសន៍ ៖ជាចុងក្រោយតើលោក មានពាក្យពេចន៍អ្វីចង់និយាយទៅកាន់ មនុស្សទាំងអស់ នៅក្នុងប្រទេសកម្ពុជា  ជាពិសេសមនុស្ស ដែលមានភេទដូចជាលោក  ??

លោកគ្រូ ​       ៖ ខ្ញុំចង់និយាយថា មានមនុស្សល្អ និង​ មនុស្សអាក្រក់ជាច្រើន រស់នៅជាមួយគ្នានៅលើពិភពលោកនេះ ។ ពួកគេជាមនុស្សដែលរស់នៅ ដើម្បីបង្កើតសង្រ្គាម និង ជាមនុស្សរស់នៅ ដើម្បីបង្កើតសន្តិភាពផងដែរ ។ មនុស្សខ្លះមានសេចក្តីស្រឡាញ់ រីឯ មនុស្សខ្លះវិញមានចិត្តប្រកបទៅដោយ សេចក្តីស្អប់ កំហឹង ឈ្នានីស ។                                     ប៉ុន្តែនិយាយចំពោះមនុស្សខ្ទើយវិញ មិនមែនជាមនុស្សដែល បង្កើតសង្រ្គាមឬបង្កើតសន្តិភាព , ល្អឬអាក្រក់ , មានសេចក្តីស្រឡាញ់ឬស្អប់នោះទេ។ អ្នកត្រូវតែជាខ្លួនអ្នក ។  វាគឺជាធម្មជាតិដែលមិនអាចកែប្រែបាន ។ យើងត្រូវធ្វើជា បុរសល្អម្នាក់ ឬក៏ជា ស្រ្តីដ៏ល្អម្នាក់ , ប្រសិនបើយើងមានអារម្មណ៍ស្រឡាញ់ ភេទរបស់យើង ។ គោរពអ្នកដទៃ នោះពួកគេនឹងគោរពអ្នកវិញ ។ ស្វែងរកសេចក្តីសុខសុភមង្គលផ្ទាល់ខ្លួន និង មនុស្សដែលខ្លួនស្រឡាញ់ ។ អ្នកនឹង អាច ទទួលនូវអ្វីដែលអ្នកចង់បាន នៅពេលដែលអ្នកប្រព្រឹត្តិវាជាមួយអំពើល្អ ។

អ្នកសម្ភាសន៍ ៖សូមអរគុណ! ចំពោះការផ្តល់បទសម្ភាសន៍នេះ ។ សូមជូនពរអោយលោក រស់នៅដោយមានសុភមង្គល ។សូមជំរាបលា !

លោកគ្រូ ​       ៖បាទ អរគុណ!! ជម្រាបលា !!

ខាងលើនេះគ្រាន់តែជាការសម្ភាសន៍ ខ្លះៗតែប៉ុណ្ណោះ ។ បើសិនជាចង់ដឹង បន្ថែមអំពី ប្រវត្តិសាស្រ្ត នៃមនុស្សខ្ទើយ សូមចុចទីនេះ 

homosexual

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s