ឱកាសសិក្សាពី សាលាដុនបូស្កូខេត្តកែប

ក្នុងថ្ងៃកំណើតលោកឪពុកបូស្កូ

លោកគ្រុអ្នកគ្រូ និង សិស្សសាលាដុនបូស្កូខេត្តកែប ក្នុងថ្ងៃកំណើតលោកឪពុកបូស្កូ។

បច្ចុប្បន្ននេះ មជ្ឈមណ្ឌល បណ្តុះបណ្តាល វិជ្ជាជីវៈ ដុន បួស្កូខេត្ត្កកែប​ បានចាប់បើក បវេសនកាល បន្តការសិក្សា ជំនាន់ទី២  នៅក្នុងឆ្នាំសិក្សា ២០១២ ដល់ ២០១៤ សម្រាប់សិស្សនិស្សិត​ ចំនួន៤ ផ្នែកគឺ ៖

  1. ផ្នែកទំនាក់ទំនងសង្គម និង សារព័ត៌មាន (ជំនាន់ទី១ ៖ ១៩នាក់ , ជំនាន់ទី២ ៖ ២២ នាក់)
  2. ផ្នែកការិយាល័យជួរមុខ (ជំនាន់ទី១ ៖ ១២នាក់ , ជំនាន់ទី២ ៖ ៦នាក់ )
  3. ផ្នែកគេហកិច្ច (ជំនាន់ទី១​​ ៖ ៧នាក់ , ជំនាន់ទី២ ៖ ៦នាក់)
  4. ផ្នែកអគ្គិសនី (ជំនាន់ទី១ ៖ ១១នាក់ )។

ដែលផ្នែកទាំង ៤ ខាងលើនេះសិក្សារយៈពេល ២ ឆ្នាំ ។

ដោយមើលឃើញថា​ យុវជនភាគច្រើននៅ ជុំវិញខេត្តកែប ដូចជា ៖ ខេត្តកំពត​ និង​ តាកែវ សុទ្ទតែជាយុវជន​ ដែលខ្វះការងារធ្វើ​ , មិនបានទទួលការអប់រំ , មិនមានជំនាញក្នុងការធ្វើការ និង​ មានជីវភាពក្រីក្រ នោះ​ , លោកឪពុក​​ លីសំណាង​ ដែលជាអធិការនៃ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ដុន​បូស្កូខេត្តកែប​ បានសម្រេចចិត្ត ជ្រើសរើស យុវជនក្រីក្រទាំងឡាយ ដែលមានបំណងចង់ ទទូលបានការអប់រំ និង​ មានជំនាញ មួយពិតប្រាកដ​ អោយចូលរៀន នៅក្នុងផ្នែកមួយចំនួនដូចខាងក្រោម​ ៖

  • ផ្នែកកុំព្យូទ័រ ចំនួន ៣០នាក់ (ថ្នាក់ទី៩ឡើងទៅ , ទាំង២ភេទ)
  • ផ្នែកភាសាអង់គ្លេស ចំនួន៤០នាក់ (ថ្នាក់ទី៨ឡើងលើ , ទាំង២ភេទ)
  • ផ្នែកកាត់ដេរ ចំនួន ៣០នាក់ (ថ្នាក់ទី៥ឡើងលើ ,​ ទាំង២ភេទ )
  • ផ្នែកគំនូរនិងសិល្បៈ ចំនួន ៣០នាក់ (ថ្នាក់ទី៥ឡើងលើ​,​ ទាំង២ភេទ )។

ផ្នែកទាំង ៤ ខាងលើនេះ សិក្សារយៈពេល ១ ឆ្នាំ និងអាចទទួលបានមុខជំនាញ ច្បាស់លាស់ សម្រាប់ជីវិត ។

បើសាធារណៈជនទាំងអស់ , ឪពុកម្តាយ , អណាព្យាបាល ជាពិសេសយុវជនក្រីក្រ ដែលបានបំណងចង់អោយ កូនៗ ញាតិមិត្តបងប្អូន មិត្តភ័ក្តិ ចុះឈ្មោះចូលរៀន ឬ ចូលរៀនដោយផ្ទាល់នោះ អាចទំនាក់ទំនង ចុះឈ្មោះចូលរៀន​នៅ សាលាដុនបូស្កុខេត្តកែប បានតាមរយៈ អាស័យដ្ឋាន​​​ ៖ ភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប (ទល់មុខ​មន្ទីរអប់រំយុវជននិងកីឡាខេត្តកែប ) ដោយផ្ទាល់ អោយបានមុខថ្ងៃ ទី ១២ ខែ​តុលា ឆ្នាំ ២០១២ នេះ​។

2 thoughts on “ឱកាសសិក្សាពី សាលាដុនបូស្កូខេត្តកែប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s