សង្រ្កាមភ្លើង

នៃប្រទេសបារាំង

ខ្សែភាពយន្តដែលបង្ហាញពីភ្លើង នៃប្រទេសបារាំង

ភ្លើង គឺជាវត្ថុដ៏សំខាន់បំផុត​របស់ សភាវៈមានជីវិតទាំងអស់ នៅលើផែនដី ទាំងគ្រប់មនុស្សសត្វទាំងអស់ ។ នៅបច្ចុប្បន្ននេះ មនុស្សទាំងអស់ អាចប្រើប្រាស់ភ្លើង បានដោយងាយស្រួល ។ ​ប៉ុន្តែចំណែកឯ បុព្វបុរស​ របស់យើង កាលពីយូរលង់ណាស់មកហើយ គឺកាលពីសម័យដែលមនុស្សពុំទាន់ មានការអភិវឌ្ឈ ,​ គឺភ្លើងគឺជា វត្ថុដ៏មាន តម្លៃបំផុតរបស់បុព្វបុរស​​យើង ។ ខាងក្រោមនេះគឺជាខ្សែភាពយន្តមួយដែល ទាក់ទងទៅនឹង ឥទ្ធិពលនៃភ្លើង និង បុព្វបុរសរបស់យើង កាលពីសម័យ​បុរាណកាល ៖

ភ្លើងអាចបម្រើនៅការ​ប្រើប្រាស់ ផ្សេងៗរបស់​មនុស្ស ដូចជា ៖

  1. ការពារខ្លួនពី ភាពរងារ និង សត្រូវផ្សេងៗ
  2. គឺជាវត្ថុដែល មានសារៈ​សំខាន់នៅក្នុងជីវភាពប្រចាំថ្ងៃ នៅក្នុងការចំអិនអាហារ សម្រាប់បរិភោគ
  3. ការពារខ្លូនពី សត្វសាហាវ ផ្សេងៗ ដែលមានបំណងចង់យាយី ជីវិតរបស់មនុស្ស​ កាលពីបុរាណ
  4. កាលពីសម័យបុរាណ មនុស្សរស់នៅជាមួយគ្នាជា លក្ខណៈកុលសម្ព័ន្ធ ដូចនេះ បើកុលសម្ព័ន្ធ ណាមួយមានភ្លើង នោះពូកគេអាចការពារខ្លួន និង កុលសម្ព័ន្ធ ទាំងមូល ពីកុលសម្ព័ន្ធដទៃ ទៀត ដែលមានបំណងចង់ បំផ្លាញកុលសម្ព័ន្ធរបស់ខ្លូន​
  5. នៅសម័យបុព្វបុរសយើង ភ្លើងជាវត្ថុដ៏មាន អំណាច និង​ ផលប្រយោជន៍ ច្រើនណាស់សម្រាប់មនុស្ស ។

ដោយសារតែភ្លើងមានសារៈ សំខាន់បែបនេះ ហើយ ទើបបុព្វបុរស​ របស់យើងទាំងអស់គ្នា កាលពីសម័យបុរាណ ត្រូវការភ្លើង ជាចាំបាច់ , ប៉ន្តែពូកគេ មិនមានសមត្ថភាពអាច បង្កើតភ្លើង បានដោយខ្លូនឯងនោះទេ ។ នៅសម័យនោះ​មានតែ ក្រុមមនុស្សមួយចំនួនតូច ប៉ុណ្ណ៉ោះដែល មានភ្លើងប្រើប្រាស់ ផ្ទាល់ខ្លូន ។ ដូចនេះ ក្រុមមនុស្សដែល ពុំទាន់មានភ្លើង នៅក្នុងក្រុមរបស់ខ្លូន បានខិតខំ ប្រើប្រាស់ វិធីជាច្រើនដើម្បី ដណ្តើមយកភ្លើង មកប្រើប្រាស់ក្នុង ក្រុងរបស់ខ្លូន ។ ប៉ុន្តែ វាជារឿងដ៏ពិបាក ណាស់ សម្រាប់​ ទទួលបានបំណែកភ្លើង ដ៏តូចមួយ មកប្រើប្រាស់ ។ ដូចនេះ ក្រុមមនុស្សនាសម័យនោះ បាននាំគ្នាធ្វើសង្គ្រាម ដើម្បីដណ្តើម យកភ្លើង ដ៏តួចមួយនេះ យកមកប្រើប្រាស់ ផ្ទាល់ខ្លួន ។

តាមរយៈខ្សែភាពយន្តនេះ បានបង្ហាញអំពី សារៈប្រយោជន៍ នៃភ្លើងចំពោះបុព្វបុរស នៅសម័យនោះ​ , និង ការវិវឌ្ឈន៍ ផ្នែកបញ្ញា របស់បុព្វបុរសយើង តាំងពី មិនទាន់ស្គាល់អ្វី ជាភ្លើង​ រហូតដល់អាចបង្កើតភ្លើង បានដោយខ្លួនឯង និង បន្តមកដល់នា ពេលបច្ចុប្បន្ននេះ ។ ដូចនេះបុព្វបុរសយើង ពិតជាបានបង្កើត អ្វីដែលអស្ចារ្យ សម្រាប់ ​មនុស្សជំនាន់ក្រោយ​អោយ បានដឹង បានស្គាល់ មកដល់ពេលនេះ ។

ថ្វីត្បិតបើ ពេលនេះ ភ្លើងគឺជាវត្ថុដ៏សមញ្ញងាយ​ ស្រួលក្នុងការបង្កើតក៏ ពិតមែនតែវានៅតែ ជាវត្ថុដ៏មានសារៈសំខាន់បំផុត សម្រាប់ អ្វីៗទាំងអស់ នៅលើពិភពលោក យើង​នេះ , ពោលគឺបើសិនជា គ្មានភ្លើង ក៏មកដល់ពេលនេះ ពួកយើង មិនអាចមានជីវិត នៅលើលោកនេះបានដែរ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s