បញ្ហាក្រោយការស្លាប់របស់ ព្រះបាទនរោត្តមសីហនុ !!!!

អតីតព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា គឺ ព្រះបាទនរោត្តមសីហនុ ទ្រង់បានសុគត នៅថ្ងៃ ច័ន្ទ ទី ១៥ ខែ តុលា ឆ្នាំ ២០១២ នៅ មន្ទីរពេទ្យទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នៅម៉ោង ១ និង ២០ នាទី ម៉ោងនៅប្រទេសកម្ពុជា , ដែលត្រូវជាថ្ងៃទី៣ នៃពីធីបុណ្យភ្ជុំបិណ្ឌ ។

អតីតព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា

ព្រះសពព្រះបាទព្រះនរោត្តមសីហនុ អតីតព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា

ចំពោះបញ្ហាសុគត នៃព្រះបាទនរោត្តមសីហនុ អតីតព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រ​កម្ពុជា បានធ្វើអោយប្រជាជនទាំងអស់នៅក្នុង ប្រទេសកម្ពុជាទាំងមូល ក៏ដូចជាប្រជាជនខ្មែរ ដែលរស់នៅបរទេស​ មានការភ្ធាក់ផ្អើល និង សោកស្តាយជាខ្លាំង ។

ជាពិសេសនៅក្នុងប្រព័ន្ធអ៊ីនធើណែត ដូចជាគេហទំព័រព័ត៌មាន​ផ្សេងៗ និង​ Facebook ជាដើម កំពុងមានការជជែកវែកញែកជាខ្លាំង អំពីបញ្ហាដែលទាក់ទង ជាមួយ ការសុគតរបស់សម្តេចតា កាលពីថ្ងៃ ១៥ ខែតុលា ឆ្នាំ ២០១២ នេះ ។ ភាគច្រើននៃ អ្នកដែលប្រើប្រាស់ Facebook  នៅក្នុងប្រទេសកម្ពុជា ដែលជាជនជាតិខ្មែរ និង ជនជាតិខ្មែរដែលរស់នៅបរទេសក្តី សុទ្ធតែផ្សព្វផ្សាយ រូបថត ឬ ព័ត៌មានដែលទាក់ទង ទៅនឹងការសុគតនៃសម្តេចតា ។

កំពូលព្រះមហាវិរៈក្សត្រខ្មែរ

កំពូលព្រះមហាវិរៈក្សត្រខ្មែរ

នៅក្នុងពេលនោះ មាន អ្នកខ្លះបាននិយាយល្អ អំពីសម្តេចតា រីឯអ្នកខ្លះទៀត នាំគ្នានិយាយអាក្រក់ពីសម្តេចតា ជាហេតុនាំអោយ មានការឈ្លោះប្រកែកគ្នា នៅលើគេហទំព័រ Facebook នៅក្នងអំលុងពេលនៃការ កាន់ទុករយៈពេល ៧ ថ្ងៃនៃសម្តេចតា ។

ក្រោយការសុគត របស់សម្តេចព្រះនរោត្តមសីហនុ រយៈពេល ៦ ថ្ងៃមានហេតុការណ៍ចំឡែកកើតឡើង នៅប្រទេសកម្ពុជា គឺ ប្រជាជនភាគច្រើនបានគិត ថាខ្លួនបានមើលឃើញព្រភ័ក្រ របស់សម្តេចតា នៅលើព្រះច័ន្ទ  កំពុងញញឹមមករក ប្រជាជនខ្មែរទាំងអស់ ។

ពី​ Little Fashion

សម្តេចតាមែនទេ?ពី Little Fashion.

2 thoughts on “បញ្ហាក្រោយការស្លាប់របស់ ព្រះបាទនរោត្តមសីហនុ !!!!

  1. Pingback: ព័ត៏មានទាក់ទងនិងព្រះនរោត្តមសីហនុ | ខ្មែរស្វាគមន៏

  2. Pingback: ព័ត៏មានទាក់ទងនិងព្រះនរោត្តមសីហនុ | ខ្មែរស្វាគមន៏

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s