សិក្ខាសិលាស្តីពី​វិជ្ជាជីវៈអ្នកសារព័ត៌មាន នៃសាលាដុនបូស្កូកែប

កាលពីថ្ងៃព្រហស្បតិ្តទី  ១០ ដល់ ថ្ងៃសុក្រទី១១ ខែ មករា ឆ្នាំ ២០១២ កន្លងទៅនេះ មានសិក្ខាសិលារយៈពេល២ថ្ងៃ ស្តីអំពីវិជា្ជជីវៈ អ្នកសារព័ត៌មាន និង ពីដំណើរការវិទ្យុ នៅលើប្រព័ន្ធអ៊ីនធើណែត នៅក្នុងសាលាដុនបូស្កូកែប ។

សិក្ខាសិលាស្តីអំពីវិជ្ជាជីវៈអ្នកសារព័ត៌មាន

សិក្ខាសិលាស្តីអំពីវិជ្ជាជីវៈអ្នកសារព័ត៌មាន

នៅក្នុងសិក្ខាសិលានេះ មានសិក្ខាកាម ដែលជាសិស្សផ្នែកទំនាក់ទំនងសង្គម និង សារព័ត៌មាន នៃសាលាដុនបូស្កូកែប និង សិស្សផ្នែកទំនាក់ទំនងសង្គម និង សារព័ត៌មាន នៃសាលាដុនបូស្កូក្រុងព្រះសីហនុ និង លោកគ្រូអ្នកគ្រូ ទាំងពីរ សាលាមានប្រហែល ៩០ នាក់ បានចូលរួមនៅក្នុងសិក្ខាសិលានេះ ។

សិក្ខាសិលាស្តីអំពីវិជ្ជាជីវៈអ្នកសារព័ត៌មាន

សិក្ខាសិលាស្តីអំពីវិជ្ជាជីវៈអ្នកសារព័ត៌មាន

សិក្ខាសិលា ចូលរួមជាកិត្តយសដោយ លោក ណារិន ជាអ្នកសារព័ត៌មាននៃ កាសែតភាសាអង់គ្លេស  Cambodia Daily និង លោក Charles Schwietert ជាអ្នកកាសែត ជនជាតិបរទេស ដែលជាអ្នកស្ម័គ្រចិត្ត នៃសាលាដុនបូស្កូក្រុងព្រះសីហនុ មកពីប្រទេស Switzerland ដែលមានបទពិសោធ​ន៍ ធ្វើការនៅទូរទស្សន៍ជាង ៣០ ឆ្នាំ និង​ ធ្លាប់ធ្វើជាអ្នកកាសែត នៅក្នុងប្រទេសកម្ពុជា ក្នុងសម័យខ្មែរក្រហម ។

សិក្ខាសិលា​នេះ​ បានបញ្ចប់ដោយជោគជ័យ ដែលបានផ្តល់បទពិសោធន៍ និង ចំណេះដឹង ជាច្រើនដល់ សិស្សដូចជា ៖

  • ជំនាញផ្នែកសារព័ត៌មាន នៅក្នុងប្រទេសកម្ពុជា 
  • ជំនាញផ្នែកសាព័ត៌មាន នៅលោកខាងលិច
  • ជំនាញវិទ្យុតាម អ៊ីនធើណែត
  • និង ជំនាញជាអ្នកកាសែត ។

នៅចុងបញ្ចប់នៃ សិក្ខាសិលា សិស្សទាំងឡាយដែលបានទទួលសញ្ញាប័ត្រ ​បញ្ជាក់ពីការសិក្សាយ៉ាងជោគជ័យ នៅក្នុងសិក្ខាសិលានេះ ។

សេចក្តីលំអិតនៃ សិក្ខាសិលានេះនឹងមាន នៅទំព័រក្រោយៗទៀត ៕

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s