ក្រសួងមហាផ្ទៃ រៀបចំសន្និសីទ សារព័ត៌មាន បង្ហាញពីការ រកឃើញ ព្រះសុវណ្ណកោដ្ឋ និងព្រះបរម សារីរិកធាតុ

ភ្នំពេញ ៖ បន្ទាប់ពី​រកឃើញ​ព្រះ​សុវណ្ណកោដ្ឋ និង​ព្រះ​បរម​សារីរិកធាតុ​កាលពីពេល​ថ្មី នោះ​នៅ​ព្រឹក​ថ្ងៃទី១០ខែ​កុ​ម្ភះ​ឆ្នាំ២០១៤នេះ ក្រសួងមហាផ្ទៃ​បានរៀបចំ​ស​ន្នី​សិទ​សា​រព​ត៏    មាន​មួយ​បង្ហាញ​ពី​ការ ឃើញ របស់​មានតម្លៃ​នៅ កម្ពុជា​ដើម្បី​បង្ហាញ​ឲ្យ​សាធារណៈ ជន​បានដឹង​គ្រប់គ្នា ។ក្នុង​ពិធី​មាន ការចូលរួម​ពី លោក ម៉ក់ ជី​តូ​ប្រធាន​នាយកដ្ឋាន       កណ្តាល នគរបាល​យុត្តិធម៌ លោក អ៊ា​វ ចំរើន ស្នងការ​នគរបាល​ដ្ឋា​ន ខេត្តកណ្តាល ។

សូមបញ្ជាក់ថា នៅ​ល្ងាច​ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៤ នេះ ចៅក្រម​សាលាដំបូង​ខេត្តកណ្តាល លោក​លឹម សុគ​ន្ថា បានសម្រេច​ឃុំខ្លួន​ជនសង្ស័យ កែវ រស្មី ដែល​លួច​ព្រះ​សុវណ្ណកោដ្ឋ និង​ព្រះ​បរម​សារីរិកធាតុ ដាក់ពន្ធនាគារ ជា​បណ្តោះអាសន្ន រង់ចាំ​ការ បើកសវនាការ​នៅ ពេល​ក្រោយ ។ដោយឡែក​ស្ត្រី ដែល​ទទួល​ទិញ​ពី ជនសង្ស័យ​កែវ រស្មី ស្ថិតក្រោម​ការ សាកសួរ​បន្តទៀត ដោយ​ចៅក្រម លឹម សុគ​ន្ថា មិនទាន់​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ នៅឡើយ​ទេ ។គួរ​បញ្ជាក់ថា ជនសង្ស័យ​ចំនួន៤នាក់ ជា​ជំហាន​ដំបូង ត្រូវបាន​កម្លាំង សមត្ថកិច្ច​ចម្រុះ​ដឹកនាំ ដោយ​មន្ត្រី តុលាការ ខេត្តកណ្តាល និង​ខេត្តតាកែវ កាលពី​ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៤ ចាប់ខ្លួន​ជា​បន្តបន្ទាប់ នៅ​ស្រុក ទ្រាំង​ខេត្តតាកែវ ដោយ​ជាប់​ពាក់ព័ន្ធ នឹង​សកម្មភាព​លួច​ព្រះ​សុវណ្ណកោដ្ឋ និង​ព្រះ​បរម​សារីរិកធាតុ កាលពី​អំឡុង​ខែធ្នូ ឆ្នាំ២០១៣ កន្លងទៅ ។មន្ត្រីនគរបាល​ខេត្តកណ្តាល​មួយរូប​បាន​និយាយថា រហូតមក​ដល់ពេល នេះ​គេ​មិនទាន់​ដឹងថា តើ​ឆ្មាំ​យាម ទាំង៥នាក់ នឹងត្រូវ​ដោះលែង​ចេញពី​ពន្ធនាគារ​យ៉ាង ណា​នោះទេ បើទោះបី​ជនសង្ស័យ​កែវ រស្មី បាន​សារ ភាព​ថា សកម្មភាព​របស់ខ្លួន​ធ្វើ ឡើង​ដោយ​មិន​ជាប់​ពាក់ព័ន្ធ នឹង​នរណាម្នាក់​នោះ ពោល​ករណីនេះ ស្ថិតក្រោម​ការស៊ើបអង្កេត និង​ស្រាវជ្រាវ​បន្តទៀត របស់​មន្ត្រី​តុលាការ៕

ប្រភព dap-news.com

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s