ខ្ញុំឆ្ងល់៖​ ទិវានៃក្តីស្រឡាញ់ជា ថ្ងៃអ្វីសម្រាប់ប្រទេស កម្ពុជា?

ជារៀងរាល់ឆ្នាំ នៅថ្ងៃទី១៤ ខែកុម្ភៈ គឺជាទិវានៃក្តីស្រឡាញ់ ដែលត្រូវបានទទួលការចាប់អារម្មណ៍យ៉ាង ខ្លាំងពីសំណាក់ យុវជន, យុវតី និង យុវចាស់ផងដែរ។ តាំងពីបុរាណកាលមក ប្រវត្តិសាស្រ្ត ប្រទេសកម្ពុជា​ មិនដែលមានទិវានៃក្តីស្រឡាញ់នេះ នៅក្នុង ប្រតិទីនខ្មែរទេ។

តើទិវានៃក្តីស្រឡាញ់ មានប្រភពមកពីណា? ហើយបានឈានជើងចូលក្នុងអរិយធម៌ខ្មែរតាំងពីពេលណាមក?

តាមពិតទៅ ទិវានៃក្តីស្រឡាញ់ ឬ Valentine’s Day គឺជាវប្បធម៌នៃ លោកខាងលិច ដែលត្រូវបានគេប្រារព្ធឡើង ដើម្បីដឹងគុណដល់ អ្នកជាទីស្រឡាញ់ ដូចជា៖ ឪពុកម្តាយ បងប្អូន លោកគ្រូអ្នកគ្រូ មិត្តភ័ក្តិ និង​ មនុស្សទាំងឡាយដែលមានទំនាក់ទំនងល្អ ជាមួយគ្នា។
ម៉្យាងទៀតផងដែរ ទិវានៃក្តីស្រឡាញ់ ត្រូវបានគេប្រារព្ធឡើង ក្នុងគោលបំណងអប់រំ មនុស្សអោយចេះដឹងគុណ អ្នកមានគុណ និង បង្កើនចំណង មិត្តភាព រវាងអ្នកជាទីស្រឡាញ់។

ប៉ុន្តែសម្រាប់ប្រទេស កម្ពុជាវិញ ត្រូវបានប្រជាជនគ្រប់គ្នា ជាពិសេសយុវជន យល់ច្រឡំថា ទិវានៃក្តីស្រឡាញ់ គឺជាទិវាសម្រាប់បញ្ជាក់ពី សេចក្តីស្នេហា រវាងគូសង្សា ទៅវិញ ដែលធ្វើអោយប៉ះពាល់យ៉ាងខ្លាំង ដល់វប្បធម៌ប្រពៃណីខ្មែរ និង បានប្រែក្លាយអត្ថន័យ នៃទិវានៃក្តីស្រឡាញ់ ផងដែរ។  តាមការស្រាវជ្រាវបានបង្ហាញថា ទិវានៃក្តីស្រឡាញ់នេះ បានចូលក្នុងវប្បធម៌ខ្មែរ នៅរវាង ឆ្នាំដែលមាន ការបោះឆ្នោតជាលើកដំបូង នៅក្នុងប្រទេសកម្ពុជា ដែលបានរៀបចំឡើង ដោយអង្គការសហប្រជាជាតិ ​ ដែលនៅពេលនោះ មានប្រជាជាតិសាសន៍ លោកខាងលិចជាច្រើន បានមកធ្វើការ រៀបចំការបោះឆ្នោត នៅក្នុងប្រទេសកម្ពុជា ហើយដែលបាន នាំយកមកជាមួយ នូវ វប្បធម៌ ទិវានៃក្តីស្រឡាញ់ផងដែរ។

ទន្ទឹងនឹងនោះ បញ្ហាដែលជាការព្រួយបារម្ភ របស់រាជរដ្ឋាភិបាល ជាពិសេសពីសំណាក់ មាតាបិតា របស់បុត្រីជាទីស្រឡាញ់ នោះគឺ ការបាត់បង់ព្រហ្មចារីយ៍ និង ការរូមភេទ នៅក្នងទីវានៃក្តីស្រឡាញ់នេះ។ អង្គការ ស្ថាប័ន វិទ្យុ ក្រសួង ជាច្រើនបានសម្តែង ការព្រួយបារម្ម ជាខ្លាំង ពីសុវត្តិភាពរបស់យុវតី​ នៅអំឡុងថ្ងៃទ១៤ កុម្ភៈនេះ​ ដោយមាន ក្រសួងមួយចំនួន បានចេញសារលិខិតដើម្បី រំលឹកដាស់តឿន ដល់យុវជនទាំងឡាយ, ស្ថានីយ៍វិទ្យុ សារព័ត៌មាន និង អង្គការនានា​បាន ផ្សព្វផ្សាយព័តមានជាច្រើន ទាក់ទងទៅនឹង កង្វល់ និង​ ផលវិបាកផ្សេងៗ, រួមទាំងមានការចែក ស្រោមអនាម័យ ដោយឥតគិតថ្លៃ នៅក្នុងទិវានៃក្តីស្រឡាញ់នេះផងដែរ។

ម្យ៉ាងទៀតកឺមាន វីដែអូ និង អត្ថបទជាច្រើន ដែលពាក់ព័ន្ធ នឹងបញ្ហាផ្សេងៗនៅក្នុង ទិវានៃក្តីស្រឡាញ់នេះផងដែរ


ខ្ញុំឆ្ងល់ថា

  1. នេះគ្រាន់តែជាទិវានៃក្តីស្រឡាញ់ ដែលមិនធ្លាប់មានសោះ នៅក្នុងប្រតិទិនខ្មែរ ហេតុអ្វីបានជា ចាំបាច់ចែកស្រោមអនាម័យ ធ្វើអ្វី?
  2. ចំពោះបញ្ហាបាត់បង់ព្រហ្មចារីយ៍, បើសិនជាយុវតីមានចេញពីផ្ទះ តើអាចមានរឿងអ្វីកើតឡើងឬទេ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s