ខ្ញុំឆ្ងល់៖ ហេតុអ្វីស្រុកខ្ញុំសំបូរ ដីលក់ម្លេះ?

ប្រទេសកម្ពុជា គឺជាប្រទេសដែលមាន ផ្ទៃក្រឡាតូចជាងគេ បើប្រៀបធៀបជាមួយ ប្រទេសជិតខាង គឺតូចជាង ប្រទេសថៃចំនួន៣ដង ប្រទេសវៀតណាមចំនួន២ដង និង ប្រទេសឡាវចំនួន១ដង។ ប៉ុន្តែប្រទេសកម្ពុជា ហាក់ដូចជា សំបូរមានដីជាច្រើន ដែលជាសម្បត្តិរដ្ឋ សម្រាប់លក់ និង ធ្វើសម្បទាន(មិនយូរទេ តែ៩៩ឆ្នាំ ស្មើនឹង២ជិវិតមនុស្សទេ)។

ជាឧទាហរណ៍៖ សហគមបឹងកក់, សហគមបុរីកីឡា, ស្តាតអូឡាំពិច, កោះពេជ្យ, ព្រៃឡង់, អូរពោធិ, ភ្នំជី​ ជាដើម សុទ្ធតែ អភិវឌ្ឃ លើទឹកភ្នែកប្រជាជនទាំងអស់។ ថ្មីៗនេះ បានលក់រោងគុន, សម្បទានកោះទន្សាយ, សម្បទានដីព្រៃ ធ្វើទំនប់វារីអគ្គីសនី។ ឥឡូវនេះ ចាប់ផ្តើមលក់ មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ទៀត។

ពីទំព័រFacebook: តើប្រជាជន និង និស្សិតពេទ្យ ឈរមើលគេលក់ មន្ទឺពេទ្យ ឬ ?

ប្រជាជនដែលរងនៅការបណ្តេញចេញ ធ្វើបាតុកម្មទាមទារ សិទ្ធកាន់កាប់ដីពួកគេ ស្ទើរតែរៀងរាល់ថ្ងៃ,​ ប្រជាជនខ្លះ រួមទាំងកុមារ គ្មានផ្ទះសម្បែង, គ្មានទីជម្រក, គ្មានដីសូម្បីតែ១ ម៉ែត សម្រាប់ស្នាក់នៅ, ពួកគេរស់នៅលើគំនរសម្រាម, នៅតាមច្រាំងទន្លេ, នៅតាមមុខអាគារផ្សេងៗ, ហេតុអីក៏រាជរដ្ឋាភិបាល គ្មានសមត្ថភាព ផ្តល់ដីមួយកន្លែងសមរម្យអោយពួកគេ រស់នៅ តែបែជាមានដីសម្រាប់ លក់ និង សម្បទាន អោយពួកអ្នកមាន ទៅវិញ? ជាពិសេស គឺសម្បទានអោយ ប្រទេសដទៃ ដូចជាប្រទេសវៀតណាម និង​ ប្រទេសចិនជាដើម។

តើប្រទេសចិន និង​ ប្រទេសវៀតណាម គ្មានដីធ្លី នៅក្នុងប្រទេសខ្លួនឯង ដើម្បីរស់ទេអី ទើបបានជា ប្រទេសខ្មែរអាណិត​ ព្រមសម្បទាន​៩៩ឆ្នាំ និង លក់អោយពួកគេ?  

តាមខ្ញុំដឹង ប្រទេសចិនជាប្រទេសដែលមានផ្ទៃដីធំជាងគេទី៥ នៅលើពិភពលោក, ចំណែកឯ ប្រទេសវៀតណាម មានផ្ទៃដីធំជាងប្រទេសខ្មែរចំនួន២ដង ឯណោះ ឬ អ្នកលក់ដីស្រុកខ្មែរមិនបានដឹងទេ?

ជីវិតលំបាក នៅពេលដែលប្រទេស សំបូរដីលក់

រឿងមួយទៀតដែលខ្ញុំឆ្ងល់ ៖ ហេតុអ្វីបានជា អ្នកលក់ដីនៅស្រុកខ្មែរ​ មិនព្រមធ្វើសម្បទាន ដីនោះទៅអោយ ជនជាតិខ្មែរ ឬ ក៏ប្រជាជនខ្មែរក្រីក្រ ដើម្បីធ្វើការវិនិយោគ​ ឬ រស់នៅ? ឬមួយក៏អ្នកលក់ដី ខ្លាចប្រជាជនខ្មែរ អាចរស់បានល្អ និង មិនវេទនា? ឬមួយក៏ អ្នកលក់ដីនៅស្រុកខ្មែរ មិនមែនជាជនជាតិខ្មែរទេ ទើបមិនចង់ឃើញ ប្រជាជនខ្មែរ​រស់បានសុខស្រួលនឹងគេ?

សូមប្រជាជនខ្មែរ ណាដែលដឹងជួយមេត្តាប្រាប់ខ្ញុំផង។ 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s