ពេលវេលាកំពុងតែផ្លាស់ប្តូរហើយ

               បើតាមអត្ថបទរបស់លោក    Heinz Wiese  បានបង្ហាញថា​ គ្មានអ្វីជាសញ្ញាបង្ហាញ  អំពីការផ្លាស់ប្តូរនៃស្ថានការណ៏ នៅកម្ពុជា ល្អប្រសើរជាងសេចក្តីសម្រេចនាពេលថ្មីៗនេះរបស់    សហភាពអឺរ៉ុបអំពីកម្ពុជាឡើយ        ក្នុងនោះបានលើកឡើងថាមានមូលហេតុ        សំខាន់បី  ដែល បណ្តាលអោយមានសេចក្តីសម្រេចបែបនេះ។

              មូលហេតុសំខាន់ទី១គឺថាកម្ពុជាពេលនេះមានបក្សប្រឆាំងដ៏រឹងមាំនឹងគួរអោយជឿជាក់។មូលហេតុដែលមានបក្សប្រឆាំងរឹងមាំនេះហើយដែលធ្វើអោយ  កម្ពុជាមានស្ថេរភាព និងការពារការវិនិយោគព្រមទាំងធ្វើអោយ      ការផ្តល់ជំ នួយកាន់តែមិនសូវចាំបាច់ នៅថ្ងៃអនាគតព្រោះថា    បច្ចុប្បន្ន    កម្ពុជាកំពុងតែមានប្រសិទ្ធភាពទៅលើការ  ប្រើប្រាស់       ជំនួយពួកបរទេស។ ការវិនិយោគមានប្រសិទ្ធភាព  នៅពេលដែលមានការបង្ហាញពីការប្រើប្រាស់លុយក្រោមតុរបស់រោងចក្រដោយពួកគណបក្ស ប្រឆាំងដូច្នេះវាជាមូលហេតុ មួយដែលធ្វើអោយសហគ្រិនមានលទ្ធ​   ភាពគ្រប់គ្រាន់     នៅក្នុងការគ្រប់គ្រងចំណូល​  និងចំណាយរបស់ពួលគេមន្ទាប់ពីមិនមានការកោស រូសពីមន្រី្តរដ្ឋាភិបាល  ដូចពីកាលមុនៗទៀត។

            មូលហេតុទី២   គឺភាពមិនប្រក្រតីច្បាស់និងជាសាធារណៈអំពីការរាប់សន្លឹកឆ្នោតនៅក្នុងការ បោះឆ្នោតកាលពីថ្ងៃទី២៨ កក្កដា  ឆ្នាំ២០១៣ (ប្រអប់ឆ្នោតមិនត្រូវបានបិទជិតត្រឹមត្រូវ។ល។)។ដូច្នេះប្រទេសម្ចាស់ជំនួយដែល  ជាប្រទេស ប្រជាធិបតេយ្យយល់ឃើញថា  ហិរញ្ញវត្ថុដែលពួគគេបានផ្តល់ទាក់ទងទៅនឹងការបោះឆ្នោត   មិនល្អបែបនេះពួគគេមិនអាច          ទទួលយក បានទេ។ ​ មូលហេតុនេះហើយដែលធ្វើអោយពួកប្រទេសម្ចាស់ជំនួយ​     មានលេស​នៅក្នុងការ​      ចូលរួមអង្គេតការណ៏នៅអាណត្តិក្រោយៗ​ និងផ្តល់នូវភាពត្រឹមត្រូវនៅអាណត្តិបន្ទាប់មកទៀត។

            មូលហេតុទី៣   ​   គឺហេតុការណ៏បាញ់ជនស៊ីវិលស្លូតត្រង់     ដោយកម្លាំងរដ្ឋាភិបាល។ នេះជាកំហុសយុទ្ធសាស្ត្រធំមួយរបស់រដ្ឋាភិបាល​     ដែលជាមូលហេតុធ្វើអោយរដ្ឋាភិបាល  ត្រូវតែផ្តល់​ សុវត្ថិភាពពិតប្រាកដ​ ដល់ប្រជាពល  រដ្ឋ តាមរយះកំហុសឆ្គងទាំងប៉ុន្មានដែលខ្លួនបានប្រព្រឹត្ត។ ដូច្នេះយើងឃើញថា​ ប្រសិទ្ធភាពនៃការ     ប្រើប្រាស់កងកម្លាំង ការពារសុវត្ថិភាព និងសន្តិសុខសង្គមចាប់ផ្តើមមានប្រសិទ្ធភាព         ល្អប្រសើរ          តាមរយះការ         ពង្រាយកងកម្លាំងនៅគ្រប់ទីកន្លែង          នៅក្នុងប្រទេស ដែលធ្វើមានទំនុកចិត្តខ្ពស់ ពីប្រជាពលរដ្ឋ       និងអ្នកវិនិយោគក្រៅស្រុកមួយចំនួន។      

          ហើយជាចុងក្រោយលោកក៏បានបន្តថា    ប្រសិនបើ ខ្ញុំជាមនុស្សទុទ្ទិដ្ឋិនិយម នោះខ្ញុំគិតថា ‍« បេសកកម្មរបស់ខ្ញុំបានសម្រេចហើយ»។​     ប៉ន្តែ  តាមពិតនោះមិនមែនត្រឹមត្រូវទាំងស្រុងនោះទេ។ ជាការពិតមានមូលហេតុដទៃទៀត       ដែលជាមូលហេតុបណ្តាលអោយមាន សេចក្តីសម្រេចទាំងនោះ     ជាក់ស្តែងដូចជា   អំពើរពុករលួយ ការហាមឃាត់ការធ្វើបាតុកម្ម ការរំលោភយកដីធ្លី។ល។ និង។ល។ ប៉ុន្តែករណីទាំងនេះកើតមានយូហើយ តែគ្មានបង្កប្រតិកម្មអ្វីខ្លាំងនោះទេ តែឥឡូវបញ្ហាទាំងនេះជាចំណុចសំខាន់។  រយះពេលជាច្រើនឆ្នាំដែលខ្ញុំរស់នៅកម្ពុជា      ខ្ញុំមិនធ្លាប់បានឃើញការផ្លាស់ប្តូរបែបនេះនោះទេ។ ព្រោះថាពីមុនពលរដ្ឋខ្មែរមិនដែល​             ហ៊ានតវ៉ាអ្វីទេ            ប៉ុន្តែមួយរយះកាលក្រោយមកនេះយើងឃើញថា      ប្រជាពលរដ្ឋហ៊ានរិះគន់ រដ្ឋាភិ  បាលចំៗប្រៀបដូចជាខ្ញុំកំពុង រស់នៅប្រទេសអូស្រ្តាលី អីញ្ចឹងដែរ៕

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s