បទវិភាគ៖ ប្រសិទ្ធភាព នៃការតវ៉ា នៅប្រទេសកម្ពុជា

គម្រោងសាងសង់អាគារខ្ពស់ៗ

ភាពជាក់ស្តែង​បាន​ឆ្លុះបញ្ចាំង ពី​សង្គម​កម្ពុជា ចាប់តាំងពី​មានការ​តវ៉ា ជាច្រើន​កន្លែង​នៅក្នុង​ប្រទេស​ដ៏​តូច​មួយ​នេះ។ ពេលខ្លះ​វា​បង្ហាញថា​កម្ពុជា ពិតជា​ប្រទេសមួយ​ដែល​មិនបាន គោរព​សិទ្ធមនុស្ស​នោះទេ ហើយ​ថែមទាំង​រំលោភបំពាន​ថែមទៀត។ ភាពជាក់ស្តែង​ដែលមាន នៅ​គ្រប់​ទីកន្លែង​និង​បានបង្ហាញ​តាម ព័ត៌មាន សង្គម​មួយចំនួន ធ្វើអោយ​ខ្ញុំ​ហ៊ាន សន្និដ្ឋានបានថា មួយ​រយះពេល​ដ៏​ខ្លី​ខាងមុខ​បន្តិចទៀតនេះ កម្ពុជា​នឹង​វិ​វត្ត​ន៏​យ៉ាង​លឿន នៅក្នុង​វិស័យសេដ្ឋកិច្ច ហើយ​កម្ពុជា​នឹង​ក្លាយជា​កូន​នាគ​នៅ អាស៊ី​ទៀតផង។

ដើម្បី​បញ្ជាក់​ពី​មូល​ហេតុដែល​ខ្ញុំ​បាន​អះអាង និង ហ៊ាន​សន្និដ្ឋាន​ដូច្នេះ ខ្ញុំ​សូម​លើកយក​មូលហេតុ​មួយចំនួន​មក​បញ្ជាក់ « បើទោះជា​នៅក្នុង​ខ​ណះ​ពេលនេះ មានការ​រារាំង​ការតវ៉ា​មួយចំនួន​ក្តី ប៉ុន្តែ​យើង​ក៏​សង្កេតឃើញថា​កំណែ​ទំរង់​មួយចំនួនធំ​ត្រូវ បាន​ផ្លាស់ប្តូរ​ស្ថានភាព​កម្ពុជា យ៉ាង​ឆាប់រហ័ស» ដូចជា សកម្ម​នៃ​ការកសាង​លូ​នៅតាម​ទីក្រុង ការកសាង​ស្ពាន​អាកាស ការសាងសង់​សំណង់​អគារខ្ពស់ៗ ផ្សារ​ទំនើប​ជាច្រើន​កន្លែង និង​ហេ​ដ្ឋា​រចនាសម្ព័ន​មួយចំនួនទៀត​ដើម្បី​បំពេញតម្រូវការ​ដល់​ប្រជាពលរដ្ឋ និង​សង្គម។ កត្តា​ទាំងនេះ​គឺ​កើតឡើង​ពី​ការ បំផុសបំផុល​អោយ​ប្រជាពលរដ្ឋ ចេះ​ប្រើប្រាស់​សិទ្ធ និង​ការរិះគន់ចំៗ ទៅលើ​បញ្ហា​ដែល​បាន​ជួបប្រទះ ហើយ​ពួកគេ​ថែមទាំង​ក្លាហាន ធ្វើការ​ទាមទារ​មកវិញ​នូវ​ការរំលោភបំពាន​ពី​មន្ត្រី​មួយចំនួន។ ការ​ពួតដៃ​សហការ​នៅក្នុង​ការតវ៉ា​យ៉ាង​ស្វិតស្វាញ​ពី​ប្រជាពលរដ្ឋ​ធ្វើ អោយ​មន្ត្រី​រដ្ឋាភិបាល ចាប់ផ្តើម​ចេះ​អង្កេត រក​មូលហេតុ នៅក្រោម​ការដឹកនាំ​រប​ស់​ខ្លួន​ថា តើ​ពិត​ជាមាន​បញ្ហា​ដូចដែល ពួកគេ​ទាំងនោះ​បានទាមទារ​មែនដែរ​ឬទេ?

បើ​និយាយ​ពី​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​វិញ គឺ​ដូចជា​តួ​ឆាវ ឆាវ​នៅក្នុង​រឿង សាម​កុក អី​ញ្ជឹ​ង​បើទោះជា​ដឹងថា​ខ្លួន​ខុស​តែ​មិន​ព្រម​សារភាព​កំហុស ប៉ុន្តែ​ផ្ទុយទៅវិញ​យើង​ឃើញថា​ពួកគេ​បែ​ជា ដោះស្រាយ​នូវ​កំហុសឆ្គង​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​អស់ទាំងនោះ។ យ៉ាងណាមិញ​មនុស្ស​មិនមែនជា​សត្វ​ព្រោះថា​មនុស្ស​មាន     វិច្ចារនញ្ញាណ និង​អ​ភ​ញ្ញរ​ញ្ញាណ នៅ​ក្នុងការ​ត្រិះរិះ​ពិចារណា​ថា។ ការមិនទទួលស្គាល់​កំ​ហុ​ស​ឆ្គង​ដែល​ខ្លួន​បាន​ប្រព្រឹត្ត តែ​បែ​ជា​ព្រម​កែប្រែ​នូវ​សកម្មភាព​ទាំងនោះ​គឺ​ប្រៀបដូចជា ពួកគេ​ព្រម​ប្រាប់ថា​អ្វីដែល​ពួកគេ​កំពុងតែ​ធ្វើ​នោះ គឺ​មិន​ត្រឹមត្រូវ​អី​ញ្ចឹ​ង​ដែរ។

កត្តា​ចំបង​បំផុត​ដែលនាំអោយ​កម្ពុជា ចាប់ផ្តើម​មាន​សក្តានុពល និង​ប្រសិទ្ធភាព​ខ្ពស់​ទៅលើ ការប្រើប្រាស់ ថវិកា ដែលជា​ចំណូល​បាន​ពី​ក្នុងស្រុក និង​ជំនួយ​ក្រៅ​ស្រុក ក៏​ព្រោះតែ​កម្ពុ​ជាមាន បន្តុំ​អ្នក​រិះគន់​ជាច្រើន​ហើយ​រឹងមាំ​ទៀតផង ដែល​នៅ​ក្នុងនោះ​មាន គណបក្សប្រឆាំង ជា​បង្គោល​ដ៏​រឹងមាំ​បំផុត។ នៅក្នុង​ខណៈពេល​នេះ​ខ្ញុំ​យល់ឃើញថា នយោបាយ​កម្ពុជា​កំពុងតែ​ដើរ​លើផ្លូវ​ត្រូវ​ហើយ បើទោះបីជា​មានការ​រំលោភ​បំពាន និង​ការបាញ់សំលាប់​មួយចំនួន​យ៉ាងណាក្តី ។ ព្រោះថា​កម្ពុជា​បាន​កាត់​បន្ថយអំណាច​ត្រួតត្រា​មួយចំនួន​ពី​រដ្ឋាភិបាល និង​ប្រទេស     ក​ម្មុយ​នី​ស្ត ចិន វៀតណាម តាមរយះ ជំនួយ​របស់ សហរដ្ឋអាមេរិក និង​ជំនួយ​ពី​សហគម​អឺរ៉ុប​ទៅលើ អង្គការ​សង្គម​ស៊ីវិល។

ដោយសារតែ​កម្លាំង​នៃ ការប្រកួតប្រជែង ខាង​ផ្នែក​នយោបាយ រវាង គណបក្សប្រឆាំង និង​គណបក្សកាន់អំណាច មាន​ភាព​ខ្លាំងខ្លា ប្រហាក់ប្រហែលគ្នា ទើប​ធ្វើអោយ​លទ្ធផល​ជារួម​នៅក្នុង​ស្រុក​ចាប់ផ្តើម​លេចធ្លោ ឡើង​យ៉ាងគំហុក។ ដែល​លទ្ធផល​ទាំងនោះ​មានដូចជា៖

ស្ពានអាកាស

ដោយសារតែកម្លាំងនៃ ការប្រកួតប្រជែង ខាងផ្នែកនយោបាយ រវាង គណបក្សប្រឆាំង និងគណបក្សកាន់អំណាច មានភាពខ្លាំងខ្លា ប្រហាក់ប្រហែលគ្នា ទើបធ្វើអោយលទ្ធផលជារួមនៅក្នុងស្រុកចាប់ផ្តើមលេចធ្លោ ឡើងយ៉ាងគំហុក។ ដែលលទ្ធផលទាំងនោះមានដូចជា៖

គណបក្សកាន់អំណាច:         

ចាប់ផ្តើមចុះអនុវត្តន៏ ខិតខំ កសាង ហេដ្ឋារចនាសម្ព័ន្ធ អោយកាន់តែច្រើន    និងឆាប់រហ័សដើម្បីបញ្ជាក់ពីស្នាដៃនៃការគ្រប់គ្រងរបស់ខ្លួន។

គណបក្សប្រឆាំង:

ប្រើយុទ្ធនាការ ចុះតាមមូលដ្ឋាន ដើម្បីធ្វើការព្យល់ប្រជាពលរដ្ឋអោយយល់ពីសិទ្ធ និងច្បាប់មួយចំនួន ចេះ បំផុសបំផុល អោយខ្មែរស្រលាញ់ខ្មែរ តាមរយៈ ការបរិច្ចាគ នូវមូលធន ដែលពួកគេមាន ជូនដល់អ្នកដែលកំពុងខ្វះខាត និងបំផុសបំផុល អោយប្រជាពលរដ្ឋ ចេះស្រលាញ់ និងក្លាហាន នៅក្នុងការការពារធនធានធម្មជាតិដែលខ្លួនមាន។

ទីលានប្រជាធិបតេយ្យ

ចំណុច​ទាំងអស់​ដែល បាន​រៀបរាប់​នៅ​ខាងលើនេះ គឺ​សុទ្ធ តែ​ផ្តល់​ផល​ប្រ​យោ​ជ​ន៏ ជូន ជាតិ​មាតុភូមិដូចៗ គ្នា មូលហេតុ​ដែល​បាន​អះអាង ខាងលើនេះ ហើយ​ដែលជា​សេចក្តីសន្និដ្ឋាន​របស់ខ្ញុំ​ថា ការតវ៉ា​ដែលមាន​កម្លាំង​រឹងមាំ និង ការយល់ដឹង គឺជា​កម្លាំងចលករ មួយ​ដែល​ធ្វើអោយ កម្ពុជា​អាច​ក្លាយខ្លួនជា កូន​នាគ​នៅ អាស៊ី​នៅក្នុង​រយះពេល​ដ៏​ខ្លី​ខាងមុខ​បន្តិចទៀត។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s