សិក្ខាសិលា អំពីច្បាប់ និង អំពើហិង្សា ក្នុង​គ្រួសារ

IMG_1555

ដោយ​មើលឃើញ​ការ កើតមានឡើង នៃ​អំពើហិង្សា ជា​ញឹកញាប់​នៅក្នុង​គ្រួសារ ក្នុងប្រទេស​កម្ពុជា។ វិទ្យុជាតិ​ខេត្តកំពត​ប្រាំបួន​មករា បាន​ផលិត​កម្មវិធី​មួយ​ដែលមាន​ឈ្មោះថា សន្ទនា​មតិ​អភិវឌ្ឍ​ន៏​ជនបទ ក្នុង​គោលបំណង​ជួយ​ដោះស្រាយ​បញ្ហា និង ផ្តល់​ឪ​កាស​អោយ​ប្រជាពលរដ្ឋ​ហ៊ាន​បញ្ចេញមតិ។ កាលពី​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្ប​ត៏ ទី១៣ ខែ​មិនា ឆ្នាំ២០១ថ្មីៗនេះ​ស្ថានីយ៍ ប៉ុ​ស្ត៏​កំពត​ប្រាំ​បូ​ន​មករា​ជាតិ បានធ្វើ​ការផ្សាយ​ផ្ទាល់​ចេញពី ឃុំ​ស​ណ្តោ​ល ស្រុក​ទឹកឈូ ខេត្តកំពត ក្រោម​ប្រធានបទ ការអនុវត្ត​ន៏​ច្បាប់​របស់​អា​ជ្ញ​ធរ បង្ការ តទល់​នឹង អំពើ​ហឹ​ង្សា ក្នុង​គ្រួសារ។ ពិធី​នេះ​បាន​ប្រារព្វ​ធ្វើឡើង​ក្រោម​អធិប​ត​Iភាព​របស់​វាគ្មិន បួនរូប​គឺ លោក សេត វ​ណ្ណះ (ប្រធាន​អង្គកា​លីកាដូ) លោក ជា ភា​រ៉ា (អធិការរង​ស្រុក​ទឹកឈូ) លោក ជ័យ ផានិត (មេឃុំ​កណ្តោល) និង អ្នកស្រី សន សុភាព ព្រមទាំង​មានការ​ចូលរួម​ពី​សំណាក់ ប្រជាជន​ជាង១០០នាក់ សិស្សានុសិស្ស នៃ​អនុវិទ្យាល័យ​មាន​រឹ​ទ្ឋ ចំនួន៣០នាក់ សិស្ស​និស្សិត នៃ​សាលា​បច្ចេក​ទេ​ដុន បូ​ស្កូ​កែប ១៨នាក់។

លោក អោក សំណាង (ប្រធាន​ព​ត៏​មន្ទីរ​ខេត្តកំពត) បានអោយដឹងថា ការបង្កើត​កម្មវិធី​នេះ​ឡើង​ដើម្បីអោយ បងប្អូន​ប្រជាជន​ខ្មែរ មាន​ឪ​កាស​ក្នុងការ​បញ្ចេញមតិ ជា​សំណួរ សំណូមពរ​ឬអ្វីផ្សេងៗ ទៀត​ដែល​ពូក​គាត់​កំពុង​ជួបប្រទះ។ ចំ​ណៃ​ក លោក ឡេង សា​រិ ជា​នាយ​ប៉ុ​ស្ត៏​រដ្ឋបាល​ឃុំ​ថ្មី បាន​បន្ត​អោយដឹងថា ខ្ញុំ​ពិតជា​រីករាយ​ណាស់​ពីព្រោះ ថា​កម្មវិធី​នេះ​មិន​ត្រឹម​ផ្តល់​ឪ​កាស​អោយ ប្រជាជន​បាន​បញ្ចេញ​នោះទេ ហើយ​ថែមទាំង​បានអោយ​ពួកយើងខ្ញុំ ជា​សមត្ថកិច្ច​បាន​យល់​កាន់តែច្បាស់​ថែមទៀត​ពី ទុក្ខលំបាក​នឹង​កង្វះខាត របស់​បងប្អូន​នៅក្នុង​ឃុំ​របស់​យើងខ្ញុំ។

ឆ្លង​កាត​រយះពេល​ជាង​ពីរ​ម៉ោង​ដែល​ពោរពេញ ដោយ​អត្ថន័យ​ដោយមាន ការ​ចោទសួរ​និង​បកស្រាយ​យ៉ាង​ស៊ី ជំរៅ​របស់​វាគ្មិន ទាំង​បួនរូប បាន​ញុំ​ង អោយ​អង្គពិធី​ទាំងមូល​ប្រកប​មាន​ភាព​រីករាយ និង មាន​អត្ថន័យ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s